backup og meta

តិចនិកបន្តឹងទ្វារមាស ​និងជួយសុខភាពផ្លូវទឹកនោម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 01, 2022

    តិចនិកបន្តឹងទ្វារមាស ​និងជួយសុខភាពផ្លូវទឹកនោម

    ទ្វារមាសរលុងដោយសារស្បែកទ្វារមាសមានសភាពទន់ និង​យឺតដូចជាកៅស៊ូកងអ៊ឹងចឹងដែលអាចបាត់បង់ភាពយឺត និងរលុង។ ធ្វើម៉េចទើបយើងដឹងថា ទ្វារ​មាស​រលុង? គួរបន្តឹងវិញដោយវិធីណា? ប្រសិនបើយើងសង្កេតឃើញអាការៈដូចខាងក្រោមអាចមានន័យថា ទ្វារមាស​​យើងរលុងហើយ។

    ១. លេចនោម

    ប្រសិនបើយើងលេចនោមតិចតួច (តិចជា ៥០ មីលីលីត្រ) ក្នុងអំឡុងពេលដូចជា ធ្វើកិច្ចការផ្ទះ លើក​របស់ធ្ងន់ៗ ធ្វើសកម្មភាពណាដែលត្រូវប្រើកម្លាំងខ្លាំង ឬសូម្បីតែពេលកណ្តាស់ សើច ឬក្អកអាច​មានន័យថាសាច់ដុំទ្វារមាសរបស់យើងបាត់បង់ភាពយឺត និងសមត្ថភាព​ក្នុង​ការ​កន្ត្រាក់​ហើយ។

    ជាធម្មតាសាច់ដុំទ្វារមាសអាចជួយទប់ទឹកនោម និងការពារប្លោកនោម​មិនឱ្យ​បញ្ចេញ​ទឹកនោម។ ការ​លេចនោមបែបនេះមិនដូចការលេច​នោម​​​ដែលមិនដឹងខ្លួនទេ តែជាការលេចនោម​ដែលភ្ញោ​ចពីការ​មាន​សម្ពាធបុកនឹងពោះ។

    ២. ខ្សោយសាច់ដុំអាងត្រគាក

    ប្រសិនបើសាច់ដុំអាងត្រគាកយើងខ្សោយជាងមុន ទ្វារមាសយើងអាចរលុង ព្រោះសាច់ដុំ​ទ្វារមាស​ពឹងផ្អែកលើ​​កម្លាំង​សាច់ដុំ​អាងត្រគាក​ដើម្បី​កន្រ្តាក់ និង​សន្ធឹង។ បើយើងមានអាការៈដូចខាងក្រោម អាចមាន​ន័យថា​សាច់ដុំអាងត្រគាកយើងខ្សោយ៖

    • រាន់​នោម​ខ្លាំង
    • នោមញឹកញាប់ ឬនោមច្រើននៅពេលយប់
    • មានអារម្មណ៍ថាធ្ងន់ ធ្លាក់ ប៉ោង ឬមិនស្រួលនៅក្នុងទ្វារមាស ឬរន្ធគូទ
    • ឈឺចាប់នៅតំបន់អាងត្រគាក ឬមិនស្រួលក្នុងអំឡុងពេលរួមភេទ

    ៤. ខ្វះ​ភាព​រំភើប​អំឡុង​ពេល​រួម​មេត្រី

    ​ប្រសិនបើយើង​មិន​មាន​អារម្មណ៍​រំភើប នៅ​មុន​ពេល​រួម​មេត្រីដូចជា​ពេលដៃគូរបបោសអង្អែរ ឬ​ថើប​ជាដើម ឬ​អំឡុង​ពេល​រួម​មេត្រី នេះអាចដោយ​សារទ្វារមាសយើងរលុង ព្រោះសាច់ដុំទ្វារមាស​លែង​អាច​កន្រ្តាក់ ឬ​សន្ធឹងបាន។

    ៥. បបូរទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល

    ប្រសិនបើពេលយើងសូក​ម្រាមដៃ​ចង្អុលចូល​ទ្វារមាស​ ហើយ​​បបូរ​​ទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុលទេ មានន័យថាយើងមិនអាច​កន្ត្រាក់សាច់ដុំទ្វារមាសបានទេ​ដែលបញ្ជាក់ទ្វារមាសយើងរលុងហើយ។

    ក្រៅពីការវះកាត់បង្រួមទ្វារមាស យើងអាចបន្តឹងទ្វារមាសដោយ៖

    លំហាត់លើកជើង៖ លំហាត់ប្រាណដ៏សាមញ្ញនេះគ្រាន់តែតម្រូវឱ្យយើងគេងផ្ងារ ហើយលើកជើងឡើងលើ​ម្តងមួយ​ចំហៀងឱ្យត្រង់រយៈពេល ១ នាទី។ យើងគួរហាត់បែបនេះ ៥ ដងក្នុងមួយថ្ងៃ ហើយក្នុងមួយដង ១០ នាទី។

    លើកជើង

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ហាត់លំហាត់ Kegel៖ មុននឹងធ្វើលំហាត់នេះយើងត្រូវស្វែងរកសាច់ដុំ​អាងត្រគាកសិន។ ពេលបត់ជើងតូច យើង​ត្រូវ​ទ​ប់នោម សាច់ដុំអាងត្រគាកគឺជាសាច់ដុំដែលគ្រប់គ្រងរំហូរនោមរបស់យើង ហើយ​មាន​ដូចជា សាច់ដុំ​ក្នុង​ទ្វារមាស ប្លោកនោម ឬ​រន្ធគូទ។ ពេលយើងទប់នោម សាច់ដុំទាំងបីគួរតែរំកិល​ឡើង​ ខណៈ​ភ្លៅ គូទ និង​ពោះ​របស់​យើងនៅធម្មតា។

    • គេងផ្ងារ និងបន្ធូរអារម្មណ៍
    • ដកដង្ហើមចូល រួចខ្ជឹបសាច់ដុំអាងត្រគាករយៈពេល ៥ វិនាទី

      បន្ទាប់មកដកដង្ហើមចេញ ហើយលាសាច់ដុំអាងត្រគាករយៈពេល ៥ វិនាទី

    • រួចសម្រាក ៥ វិនាទី ហើយបន្តធ្វើបែបនេះ ១០ ដង និងហាត់លំហាត់ Kegel បីដងក្នុងមួយថ្ងៃ

    លំហាត់អាងត្រគាក

    • ឈរដោយផ្អែកស្មា និងគូទទល់នឹងជញ្ជាំង
    • បន្ធូរជង្គង់
    • ផត​​ពោះ​រយៈពេល ៤ វិនាទីដោយផ្អែកខ្នងនឹងជញ្ជាំងឱ្យត្រង់ រួចលែងពោះវិញ
    • ធ្វើបែបនេះឡើងវិញ ១០ ដង និង ៥ ដងក្នុងមួយថ្ងៃ

    ទ្វារមាសរលុងមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវភេទ និងទំនាក់ទំនង​ប្តីប្រពន្ធទេ ថែមទាំង​ប៉ះ​ពាល់​​ដល់​សុខភាពផ្លូវទឹកនោមយើងទៀត​ផង។ ដូច្នេះយើងគួរហាត់លំហាត់ខាងលើដើម្បី​បន្តឹង​សាច់ដុំទ្វារមាសឡើងវិញ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ១. សញ្ញាបញ្ជាក់ថាទ្វារមាសយើងរលុង៖
    • លេចនោម
    • ខ្សោយសាច់ដុំអាងត្រគាក
    • ខ្វះ​ភាព​រំភើប​អំឡុង​ពេល​រួម​មេត្រី
    • ​បបូរមាត់ទ្វារមាសមិនអាចខ្ជឹបម្រាមដៃចង្អុល
    ២. ក្រៅពីការវះកាត់បង្រួមទ្វារមាស យើងអាចបន្តឹងទ្វារមាសដោយ៖
    • ហាត់លំហាត់លើកជើង
    • ហាត់លំហាត់ Kegel
    • ហាត់លំហាត់អាងត្រគាក

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 01, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម