១. ការរលាកដោយការកោររោម
ពិតណាស់ ការកោររោមនៅតំបន់ពិសេស អាចនាំឲ្យមានការរលាក និងដុំពក។ ស្រីៗយើងអាចនឹងសង្កេតឃើញស្បែកបរិវេណនោះ ហើម និងក្រហម រួមជាមួយនឹងដុំពកតូចៗដែលរមាស់។ លើសពីនេះ យើងអាចនឹងក្រហាយនៅពេលប៉ះ។ ជាក់ស្ដែង ផ្លែឡាមអាចកម្ចាត់ស្បែកស្រទាប់ខាងលើ ហើយបាក់តេរីក៏អាចជ្រាបចូលទៅក្នុងទ្វារមាស ជាហេតុបង្កឲ្យមានអាការៈរមាស់ទ្វារមាសដោយមិនដឹងខ្លួន។
២. បែកញើស
ក្រពេញញើសនៅបរិវេណប្រដាប់បន្តពូជ មានលក្ខណៈដូចគ្នាទៅនឹងក្រពេញញើសនៅក្លៀកដែរ។ នៅពេលដែលប្រូតេអ៊ីនចេញពីញើសប៉ះពាល់នឹងបាក់តេរីលើស្បែក វានឹងបង្កជាក្លិនមិនល្អ ហើយនៅពេលដែលញើសស្ងួត បរិវេណតំបន់ពិសេសយើងក៏ចាប់ផ្ដើមរមាស់ផងដែរ។