កាលដើមឡើយ ការនិយាយពីរឿងផ្លូវភេទមិនមានជារឿងល្អនោះទេ ចាស់ៗខ្លះៗថាវាមិនសមរម្យ ប៉ុន្តែបច្ចុប្បន្នប្រធានបទទាក់ទងនឹងផ្លូវភេទ ហាក់មានការបើកទូលាយ ក្នុងការជជែក ពិសេសរឿងសុខភាពផ្លូវភេទតែម្ដង។ សំណួរទាក់ទងនឹងសុខភាពផ្លូវភេទមានច្រើន តែក្នុងនោះក៏មានដែរ ការសួរថាហេតុអ្វីបានជាមនុស្សយើងចាំបាច់មានសកម្មភាពផ្លូវភេទ? វាមានសារសំខាន់យ៉ាងម៉េចខ្លះក្រៅតែពីការរួមភេទដើម្បីតែការបន្តពូជពង្ស?
យ៉ាងណាមុននិយាយដល់ចំណុចសំខាន់ចំពោះសុខភាព យើងត្រូវនិយាយដែរថាការរួមភេទ ត្រូវកើតចេញពីការព្រមព្រមព្រៀងគ្នារវាងដៃគូទាំងពីរ។ ការព្រមព្រៀងគ្នាជារឿងចាប់បាច់ក្នុងសកម្មភាពផ្លូវភេទ ដើម្បីច្បាស់ក្នុងចិត្តថានឹងមានអ្វីកើតឡើងចំពោះខ្លួនយើងពេលមានសកម្មភាពមួយនេះ។ គ្រប់គ្នាត្រូវចងចាំថា ការរួមភេទ អាចធ្វើទៅបានដោយការពេញចិត្ត គឺត្រូវតែមានការព្រមព្រៀងគ្នា។
ស្រ្តីដែលមានដៃគូរួមភេទ ក៏នៅអាចមានប្រយោជន៍ចំពោះសុខភាពមួយចំនួនដែរ។ តើគុណប្រយោជន៍នៃការរួមភេទទាំងនោះមានអ្វីខ្លះ?
ការរួមភេទជួយពង្រឹងប្រព័ន្ធភាពស៊ាំ
មនុស្សដែលមានសកម្មភាពផ្លូវភេទច្រើន មានកម្រិតអង់ទីករខ្ពស់ អាចជួយប្រឆាំងនឹងវីរុស និងបាក់តេរីបានល្អជាង អ្នកដែលមិនសូវមានសកម្មភាពផ្លូវភេទ។
ការរួមភេទជួយកាត់បន្ថយស្ត្រេស
ការរួមភេទ ជាសកម្មភាពមួយជួយបន្ថយភាពតានតឹង ពីការហត់នឿយពេញមួយថ្ងៃ ពីព្រោះថាពេលរួមភេទ ខួរក្បាលយើងនឹងបញ្ចេញអ័រម៉ូនធ្វើឲ្យយើងរីករាយ និងបន្ថយកម្រិតស្ត្រេស។
ការរួមភេទជួយជួយឲ្យគេងលក់ស្រួល

រួមភេទដល់ចំណុចកំពូល រាងកាយយើងនឹងបញ្ចេញអ័រម៉ូន ដែលជួយឲ្យយើងមានអារម្មណ៍ស្ងប់ ធ្វើឲ្យយើងគេងបានលក់ស្រួល និងកាត់បន្ថយបញ្ហាគេងមិនលក់ផងដែរ។
ការរួមភេទជួយគ្រប់គ្រងប្លោកនោម
សកម្មភាពផ្លូវភេទ ជួយស្រីៗពង្រឹងបាតអាងត្រគាក ដែលអាចជួយការពារខ្លួនពីការលេចនោមដោយមិនដឹងខ្លួន។
ការរួមភេទជួយជួយបង្កើនចំណង់ផ្លូវភេទ
សកម្មភាពផ្លូវភេទ ជួយបង្កើនទឹករម្អិលនៅទ្វារមាស និងជួយឲ្យមានលំហូរឈាមល្អ ជាហេតុនាំឲ្យសកម្មភាពផ្លូវភេទកាន់តែល្អប្រសើរ។
ការរួមភេទបានទៀងទាត់ជាមួយដៃគូនឹងជួយឲ្យស្រីៗយើងមានអារម្មណ៍កាន់តែជិតស្និទ្ធនឹងដៃគូ។ មួយវិញទៀត ការរួមភេទក៏រួមចំណែកធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែល្អប្រសើរផងដែរ។
អត្ថបទគួរអាន៖