backup og meta

ទម្លាប់រស់នៅប្រចាំថ្ងៃទាំង៥ អាចបណ្តាលឲ្យពិបាកមានកូន គ្នាយើងគួរប្រយ័ត្ន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 22, 2022

    ទម្លាប់រស់នៅប្រចាំថ្ងៃទាំង៥ អាចបណ្តាលឲ្យពិបាកមានកូន គ្នាយើងគួរប្រយ័ត្ន

    បញ្ហា​អត់​កូន ឬ​មាន​កូន​យឺតយ៉ាវ​ អាច​បណ្ដាល​មកពី​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​​គ្នា​យើង​មើល​រំលង។ ពិត​ណាស់​ មនុស្ស​រាប់​លាន​នាក់​​​ទូទាំង​ពិភពលោក​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​គ្មាន​កូន​នេះ​ ហើយ​ស្រី​ៗ​ដែល​ស្ថិត​ក្នុង​ហានិភ័យ​​ខ្ពស់​មាន​ដូចជា​ ​អ្នក​​ដែល​ធាត់​ជ្រុល មាន​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ និង​មាន​អាយុ​ច្រើន​ជាដើម។ ចំណែក​ឯ​​ប្រុស​ៗ​វិញ អាច​ជួប​​នឹង​បញ្ហា​ក្នុង​ការ​បញ្ចេញ​​ទឹក​កាម​ ឬ​គ្មាន​មេ​ជីវិត​ឈ្មោល​។ យ៉ាង​ណា​មិញ គ្នា​យើង​នៅ​តែ​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​អត់​មាន​កូន​បាន​ ដោយ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​​ទាំង​ ៥យ៉ាង​នេះ។

    ១. បែបបទ​រស់នៅ​មិន​ល្អ

    កត្តា​ផ្សេង​ៗ​ដូចជា​គេង​មិន​ទៀង​ម៉ោង ស្រ្តេស ថប់បារម្ភ អង្គុយ​ធ្វើការ​យូរ​ម៉ោង ឬ​មិន​ធ្វើ​លំហាត់​ប្រាណ​​ទាល់​តែ​សោះ​ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​ធាត់​ជ្រុល ប្រឈម​នឹង​វិបត្តិ​អ័រម៉ូន​ និង​មាន​រដូវ​មិន​ទៀងទាត់ ដែល​ទាំង​នេះ​​ជា​ហេតុ​នាំ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​មាន​កូន។

    ២. ញ៉ាំ​របប​​អាហារ​មិន​ល្អ

    ​ជាមួយ​គ្នា​នេះ​ដែរ ការ​ញ៉ាំ​អាហារ​បង្កក អាហារ​វេច​ខ្ចប់​ដែល​បន្ថែម​សារធាតុ​រក្សា​ទុក​ឲ្យ​បាន​យូរ ស្ករ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ច្រើន​ សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​យើង​ទាំង​មូល ពីព្រោះ​អាហារ​ទាំង​នេះ​ ធ្វើ​ឲ្យ​តុល្យភាព​នៃ​ពពួក​បាក់តេរី​​ធម្មតា​ក្នុង​ទ្វារ​មាស​ប្រែប្រួល​។ ចំពោះ​ស្រី​ៗ​យើង របប​អាហារ​មិន​ល្អ អាច​​បង្ក​ឲ្យ​មាន​ដំណើរការ​ខុសប្រក្រតី​​នៃ​ការ​បញ្ចេញ​ពង​អូវុល និង​រដូវ​មក​យឺត ដែល​ជា​ឫសគល់​នាំ​ឲ្យ​យើង​គ្មាន​កូន។ ​​

    គ្មានកូន

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    ៣. កង្វះ​ការ​យល់​ដឹង

    កង្វះ​ការ​យល់​ដឹង​លើ​សុខភាព​បន្ត​ពូជ​ក្នុង​វ័យ​ជំទង់​ ក៏​អាច​​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាមរោគ និង​នាំ​ឲ្យ​មិន​អាច​មាន​កូន​បាន​ ដោយ​សារ​បញ្ហា​បំពង់​ទឹក​កាម។​ មួយ​វិញ​ទៀត គ្នា​យើង​​ខ្លះ មិន​បាន​រួម​ភេទ​ ដោយ​សារ​តែ​​​វេន​ធ្វើ​​ការងារ​ ឬ​រស់នៅ​ឆ្ងាយ​គ្នា​ពី​ដៃគូ​ ដែល​ទាំង​នេះ​អាច​​បង្ក​ជា​​ផលវិបាក​ផ្សេង​ៗ។

    ៤. ប៉ះពាល់​នឹង​ជាតិ​ពុល​ក្នុង​បរិយាកាស

    ជាតិ​ពុល​ក្នុង​បរិយាកាស​ ជា​មូលហេតុ​​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​លើ​ស្ត្រី និង​កាត់បន្ថយ​បរិមាណ​ និង​គុណភាព​នៃ​មេ​ជីវិត​ឈ្មោល​លើ​បុរស។ ចំណែក​ឯ​ការ​មក​រដូវ​​មុន​អាយុ​១០​ឆ្នាំ ក៏​បណ្ដាល​មក​ពី​ការ​បំពុល​បរិយាកាស​នេះ​ដែរ។

    អត្ថបទគួរអាន៖

    ៥. ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង

    ការ​ជក់​បារី និង​ផឹក​គ្រឿង​ស្រវឹង ព្រម​ទាំង​កត្តា​វិទ្យុសកម្ម​ អាច​កាត់បន្ថយ​បរិមាណ​មេ​ជីវិត​ឈ្មោល និង​បំផ្លាញ​DNA​របស់​មេ​ជីវិត​ឈ្មោល។​ ស្រប​ពេល​ដែល​ស្រី​ៗ​ដែល​ជក់​បារី ប្រឈម​នឹង​ការ​ធ្លាក់​​ចុះ​នៃ​ចំនួន​ស៊ុត​​ញី​កាន់​តែ​លឿន​ជាង​ធម្មតា ដែល​អាច​នាំ​ឲ្យ​​ឆាប់​អស់​រដូវ​​នៅ​វ័យ​ក្មេង ដែល​ជា​ធម្មតា​វ័យ​អស់​រដូវ​នៅ​ចន្លោះ​ ៤៥ឆ្នាំ ទៅ​៥៥​ឆ្នាំ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម