ភាពអារអត់កូនគឺជាការអសមត្ថភាពផ្លូវភេទក្នុងការបង្កកំណើត បើទោះបីជាមានការរួមភេទជាប្រចាំដោយមិនការពារ ក៏ដោយ។ ក្រៅពីនេះទៀតរោគសញ្ញានៃភាពអារអត់កូនដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺការដែលមិនមានផ្ទៃពោះ។នៅមានរោគសញ្ញាច្រើនផ្សេងទៀតប៉ុន្តែក៏មានការពិបាកក្នុងការកត់សម្គាល់ណាស់ដែរ។ មូលហេតុនីមួយៗនៃភាពអារអត់កូនអាចចេញរោគសញ្ញាផ្សេងៗគ្នា ហើយក៏មានស្ថានភាពសុខភាពជាច្រើនដែលអាចប៉ះពាល់ដល់ឱកាសក្នុងការមានគភ៌។
សម្រាប់រោគសញ្ញាលើបុរសគឺពិតជាពិបាកក្នុងការពិនិត្យរកណាស់។ មនុស្សប្រុសអារភាគច្រើនគឺមិនបានដឹងអំពីស្ថានភាពរបស់ខ្លួនរហូតទាល់តែអ្នកទាំងនោះព្យាយាមចង់បានបេប៊ីជាច្រើនឆ្នាំហើយមិនបានជោគជ័យ។ ដូចដែលបានបញ្ជាក់ខាងលើរោគសញ្ញានៃភាពអារអត់កូនលើបុរសគឺអាស្រ័យលើមូលហេតុដែលយើងមិនអាចមើលឃើញ។ មូលហេតុភាគច្រើនរួមមាន៖
ប្រុសៗយើងគួរទៅស្វែងរកការព្យាបាលបើមានអាយុក្រោម៣៥ឆ្នាំ និងបានចំណាយពេលរាប់ឆ្នាំដើម្បីចង់បានបេប៊ីហើយមិនទទួលបានជោគជ័យទៀតនោះ។ សម្រាប់ស្ត្រីវិញបន្ទាត់ពេលវេលាគឺមានភាពខុសគ្នា។ បើប្រពន្ធអាយុលើស ៣៥ ឆ្នាំគួរតែទៅពិនិត្យជាមួយគ្រូពេទ្យជំនាញក្រោយព្យាយាមអស់រយៈពេល ៦ខែហើយនៅមិនបានផល។
គ្រូពេទ្យអាចធ្វើរោគវិនិច្ឆយពីមូលហេតុបានតាមរយៈការពិនិត្យឈាម ទឹកនោម និងការធ្វើតេស្តវិទ្យុសាស្ត្រផ្សេងទៀត។ ដើម្បីធ្វើការពិនិត្យរាប់ចំនួនមេជីវិត និងស្ថានភាពសុខភាពរបស់មេជីវិតរបស់យើង គ្រូពេទ្យនឹងណែនាំឲ្យទៅជួបជាមួយអ្នកឯកទេសខាងវិភាគមេជីវិត។
ម៉្យាងទៀតយើងក៏ត្រូវទៅជួបគ្រូពេទ្យឯកទេសអង់ដូគ្រីនខាងបន្តពូជដើម្បីធ្វើការព្យាបាលភាពអារអត់កូន។ យើងត្រូវរៀបរាប់អំពីរោគសញ្ញារបស់ខ្លួន និងប្រវត្តិជំងឺដើម្បីឲ្យគ្រូពេទ្យបានដឹងផងដែរ។
- ប្រសិនបើយើងកំពុងប្រើថ្នាំណាមួយគួរយករបស់ទាំងនោះទៅជាមួយផងរួមមានវេជ្ជបញ្ជា វីតាមីនថ្នាំជាតិរ៉ែអាហារបំប៉ន និងថ្នាំដែលគ្មានវេជ្ជបញ្ជាផ្សេងទៀត។
- កត់ត្រាទុកឲ្យបានក្បោះក្បាយតើយើងរួមភេទដោយមិនបានការពារញឹកញាប់ប៉ុណ្ណា បានព្យាយាមយូរហើយឬនៅ និងកត់ថ្ងៃចុងដែលយើងបានព្យាយាមយកបេប៊ី។
- សង្កេតមើលបំលាស់ប្ដូររូបរាងកាយឬរោគសញ្ញាផ្សេងៗដែលអាចពាក់ព័ន្ធជាមួយជំងឺ។
- កុំភ្លេចប្រាប់ទៅគ្រូពេទ្យនិងយកឯកសារដែលពាក់ព័ន្ធទៅជាមួយប្រសិនបើយើងធ្វើការវះកាត់ឬព្យាបាលកាលពីមុនដែលអាចប៉ះពាល់ដល់ប្រដាប់ភេទ។
- ប្រាប់ទៅគ្រូពេទ្យប្រសិនបើយើងធ្លាប់ទទួលការព្យាបាលដោយសារធាតុវិទ្យុសកម្ម ឬតាមបែបគីមី។
- ប្រាប់អំពីទម្លាប់រស់នៅរបស់យើងដូចជាការជក់បារី សេពគ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងញៀន។
- ប្រាប់អំពីជំងឺដែលឆ្លងតាមការរួមភេទ(បើមាន) ប្រវត្តិជំងឺផ្ទាល់ខ្លួន ឬគ្រួសារនូវបញ្ហាសេនេទិចណាមួយ ឬជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែម ឬជំងឺក្រពេញទីរ៉ូអ៊ីតជាដើម។