ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ជំងឺក្រពេញទីរ៉ូអ៊ីតជាស្ថានភាពប៉ះពាល់លើក្រពេញទីរ៉ូអ៊ីត ដែលជាក្រពេញមានរាងដូចមេអំបៅនៅពីមុខ ក។ ក្រពេញនេះមានតួនាទីសំខាន់ក្នុងការថ្លឹងថ្លែងដំណើរមេតាប៉ូលីសក្នុងខ្លួន។ ប្រភេទផ្សេងៗនៃជំងឺនេះមានឥទ្ធិពលទៅលើទម្រង់និងតួនាទីផ្សេងៗ។
ក្រពេញនេះមានទីតាំងនៅក្រោមគ្រាប់ពោនរុំពទ្ធ័ដោយបំពង់ខ្យល់។ តំបន់ស្ដើងនៃជាលិកាក្នុងផ្នែកកណ្ដាលក្រពេញ ដែលស្គាល់ថាជាក (isthmus) ចងក្រពេញទាំងពីរភ្ជាប់គ្នា។ ក្រពេញនេះប្រើជាតិអ៊ីយ៉ូតដើម្បីផលិតអរម៉ូន។ ទីរ៉ូស៊ីនត្រូវបានស្គាល់ថាជា T4 ជាអរម៉ូនដំបូងដែលផលិតដោយក្រពេញនេះបន្ទាប់មកដឹកនាំទៅកាន់ជាលិកា ចំណែកតូចៗនៃ T4ត្រូវបានដោះលែងពីក្រពេញហើយផ្លាស់ប្ដូរទៅជា ទ្រីអ៊ីយ៉ូតដូទីរ៉ូស៊ីន (T3) ជាអរម៉ូនមានសកម្មភាពច្រើនជាងគេ។
តួនាទីនៃក្រពេញនេះគ្រប់គ្រងដោយយន្តការត បតទាក់ទងនឹងខួរក្បាល។ នៅពេលអរម៉ូនទីរ៉ូអ៊ីតថយចុះ ក្រពេញអ៊ីប៉ូតាឡាម៉ូស (hypothalamus) នៅក្នុងខួរក្បាលផលិតអរម៉ូន Thyrotropin releasing hormone ដែលធ្វើឲ្យក្រពេញ pituitary បញ្ចេញអរម៉ូន Thyroid stimulating hormone(TSH)។ TSH ភ្ញោចក្រពេញទីរ៉ូអ៊ីតដើម្បីបញ្ចេញT4 ថែមទៀត។
ក្រពេញទីរ៉ូអ៊ីតត្រូវបានត្រួតពិនិត្យដោយក្រពេញ Pituitary និង Hypothalamus ជំងឺនៃជាលិកាទាំងនេះប៉ះពាល់តួនាទីក្រពេញទីរ៉ូអ៊ីតនិងបណ្ដាលឲ្យវាមានបញ្ហា។
លក្ខណៈពិសេសនៃជំងឺនេះមានដូចជា ៖
សូមពិភាក្សាជាមួយគ្រូពេទ្យដើម្បីបានព័ត៌មានបន្ថែម។
ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត៖
ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិត៖
ដុំសាច់នៅក្រពេញទីរ៉ូអ៊ីត៖
ជាដុំពក ឬមានទំហំមិនធម្មតានៅក្នុងក្រពេញ។ ដុំសាច់នេះមានមួយ ឬច្រើន និងអាចប្រែប្រួលទំហំ។ ប្រសិនបើដុំនោះឡើងធំ វាមកពីរោគសញ្ញានៃការសង្កត់ជិតៗរចនាសម្ព័ន្ធ។ ប្រហែលជាមានរោគសញ្ញាខ្លះមិននៅក្នុងបញ្ជីខាងលើ។ បើមានចម្ងល់អំពីរោគសញ្ញា សូមពិភាក្សាជាមួយគ្រូពេទ្យ។
ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងលើ សូមទៅពិនិត្យជាមួយគ្រូពេទ្យ។ មនុស្សគ្រប់រូបមានរោគសញ្ញាខុសៗគ្នា។ វាជាការល្អដែលទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកវិធីព្យាបាលដែលសាកសមនឹងអ្នក។
ជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត៖
ការខ្វះនេះបណ្ដាលមកពីក្រពេញទីរ៉ូអ៊ីតផលិតអរម៉ូនទីរ៉ូអ៊ីតមិនគ្រប់គ្រាន់។ វាវិវត្តមកពីបញ្ហានៅក្នុងក្រពេញទីរ៉ូអ៊ីត ក្រពេញ Pituitary ឬក្រពេញ Hypothalamus។
ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការលើសកម្រិត៖
បណ្តាលមកពីការផលិតលើសនៃអរម៉ូនទីរ៉ូអ៊ីត។ ជំងឺនេះកើតឡើងតិចជាងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។ មូលហេតុខ្លះៗដែលនាំឲ្យកើតជំងឺនេះគឺ៖
ជំងឺពកក
នេះមិនមែនជាជំងឺជាក់លាក់មួយទេ។ ជំងឺនេះប្រហែលមកជាមួយការខ្វះអរម៉ូនទីរ៉ូអ៊ីត លើសអរម៉ូនទីរ៉ូអ៊ីត ឬក្រពេញនៅមានតួនាទីធម្មតា។
ដុំសាច់ក្រពេញទីរ៉ូអ៊ីត
ជាដុំពក ឬម៉ាសមិនធម្មតានៅក្នុងក្រពេញ។ ដុំទាំងនោះអាចមកពីគីសទឹក ដុំសាច់ស្លូត ឬភាគតិចណាស់មកពីមហារីក។
មហារីកក្រពេញទីរ៉ូអ៊ីត
វាជាធម្មតាច្រើនកើតនៅមនុស្សស្រីពេញវ័យជាងបុរសនិងយុវវ័យ។ ពីរភាគបី ករណីកើតឡើងនៅមនុស្សក្រោមអាយុ ៥៥ឆ្នាំ ។ មហារីកមានខុសៗគ្នាអាស្រ័យលើប្រភេទកោសិកាពិសេសនៅក្នុងក្រពេញដែលកើតជាមហារីក។ មហារីកភាគច្រើនមានការរំពឹងទុកល្អ និងអត្រារស់ខ្ពស់ ជាពិសេសនៅដំណាក់កាលដំបូង។
សម្រាប់ពត៌មានលំអិតសូមទៅពិគ្រោះជាមួយគ្រូពេទ្យ។
ពត៌មានទាំងនេះមិនអាចប្រើជំនួសដំបូន្មានផ្នែកវេជ្ជសាស្ត្របានទេ។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីពត៌មានលំអិត។
បន្ថែមលើការរកប្រវត្តិជំងឺ និងការពិនិត្យរាងកាយ គេក៏ត្រូវធ្វើរោគវិនិច្ឆ័យជំងឺតាមរយៈការធ្វើតេស្តមួយចំនួនផងដែរ។ គេធ្វើតេស្តឈាមដើម្បីវាស់កម្រិតអរម៉ូនទីរ៉ុអ៊ីតនិងTSH និងដើម្បីរកភ្នាក់ងារប្រឆាំងនឹងជាលិកាទីរ៉ូអ៊ីត ដូចជា anti-thyroglobulin anti-thyroperoxidase ឬ អង់ទីករ TSH receptor stimulating ។ ការធ្វើតេស្តជារូបភាពប្រើជាញឹកញាប់ពេលសង្ស័យថាដុំសាច់ក្រពេញទីរ៉ូអ៊ីតនិងក្រពេញទីរ៉ូអ៊ីតរីកធំ។
អេកូរលកសំឡេងអាចមើលឃើញពីភាពដូចគ្នានៅក្នុងជាលិកានៃក្រពេញនិងបង្ហាញពីគីសទឹករឺឆ្អឹងដុះ តែវាមិនអាចដឹងថាសាច់កាចឬស្លូតទេ។
ការស្កែនក្រពេញទីរ៉ូអ៊ីតប្រើវិទ្យុសកម្មអ៊ីយ៉ូតសំរាប់វាយតម្លៃពីសកម្មភាពនៃដុំសាច់។ ក្រពេញទីរ៉ូអ៊ីតជាទីតាំងតែមួយគត់នៅក្នុងរាងកាយដែលស្រូបយកអ៊ីយ៉ូត ដូចនេះហើយនៅពេលមានវិទ្យុសកម្មអ៊ីយ៉ូតចូលទៅ វាស្រូបដោយក្រពេញទីរ៉ូអ៊ីត។
ការធ្វើតេស្តជាធម្មតាបង្ហាញពីការស្រូបអ៊ីយ៉ូតនៃវិទ្យុសកម្មដោយជាលិកាធម្មតានៃក្រពេញ។ តំបន់ ឬដុំសាច់ដែលមានការផលិតអរម៉ូនលើសកម្រិតនឹងបង្ហាញការកើនឡើងនៃការស្រូបយកអ៊ីយ៉ូត។ ទាំងនេះសំដៅថាជាដុំពកក្ដៅឬដំបន់ក្ដៅ។
ផ្ទុយមកវិញ ដុំសាច់ត្រជាក់ក៏បង្ហាញជាមួយនឹងការស្រូបយកអ៊ីយ៉ូតថយចុះ។ ដុំសាច់ត្រជាក់នេះមិនផលិតអរម៉ូនលើសទេហើយពេលខ្លះអាចជាជម្ងឺមហារីក។
វិធីបូមទឹកចេញពីសាច់ (ធណាំ) ឬច្រឹបសាច់ជាវិធីយកជាលិកា ឬកោសិកាគំរូចេញពីក្រពេញដើម្បីធ្វើការពិនិត្យនិងវិនិច្ឆ័យដោយរោគវិទូរ ដែលជាអ្នកឯកទេសរោគវិនិច្ឆ័យនៃស្ថានភាពជំងឺអាស្រ័យលើជាលិកាគំរូ។
ការបូមទឹកប្រើម្ជុលវែង ឬឆ្មារដើម្បីយកជាលិកាចេញពីក្រពេញ វិធីនេះអាចធ្វើនៅបន្ទប់របស់គ្រូពេទ្យ។ ពេលខ្លះគេធ្វើអេកូធ្វើជាអ្នកនាំផ្លូវពេលបូម។ ឯការច្រឹបសាច់ជាការវះយកជាលិកាមកពិនិត្យ។
ជំងឺនេះអាចព្យាបាលដោយថ្នាំ ក្នុងករណីខ្លះត្រូវវះកាត់។ ការព្យាបាលគឺអាស្រ័យលើស្ថានភាពនៃជំងឺ។
ថ្នាំក្រពេញទីរ៉ូអ៊ីត
ថ្នាំអាចឲ្យដើម្បីជំនួសដែលត្រូវបានបាត់នៅក្នុងជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត។ ថ្នាំសំយោគអរម៉ូនទីរ៉ូអ៊ីតជាថ្នាំត្រូវលេបតាមមាត់។ ពេលលើសអរម៉ូនទីរ៉ូអ៊ីត ក៏មានថ្នាំប្រើដើម្បីបញ្ចុះការផលិត ឬការពារកុំឲ្យវាចេញពីក្រពេញ។ ប្រសិនបើការលើសអរម៉ូនមិនបានត្រួតពិនិត្យដោយថ្នាំ គេអាចប្រើវិទ្យុសកម្មវះកាត់ចេញ។ ការវះកាត់រួមបញ្ចូលនឹងការឲ្យបរិមាណអ៊ីយ៉ូតជាមួយវិទ្យុសកម្មដែលបំផ្លាញជាលិកាក្រពេញដែលមានបញ្ហា។
ការវះកាត់ក្រពេញ
ការវះកាត់ធ្វើឡើងដើម្បីយកដុំពកធំ ឬដុំសាច់ដែលធ្វើឲ្យក្រពេញផលិតអរម៉ូនលើសកម្រិត។ បើវាអាចជាមហារីក ការវះកាត់គឺចាំបាច់បំផុត។ ប្រសិនបើក្រពេញទីរ៉ូអ៊ីតត្រូវយកចេញទាំងអស់ យើងត្រូវប្រើថ្នាំសំយោគអរម៉ូន។ ការវះកាត់អាចប្រើបាននៅក្នុងជំងឺ Graves (វះកាត់ក្រពេញទីរ៉ូអ៊ីតផ្នែកខាងក្រោមទាំងស្រុង) និងព្យាបាលក្នុងករណីដែលមិនអាចធ្វើវិទ្យុសកម្មអ៊ីយ៉ូតបាន និងមិនអាចប្រើថ្នាំប្រឆាំងក្រពេញបាន។ គេមិនសូវប្រើវិធីនេះទេឥឡូវ។
អនុវត្តវិធីនេះប្រហែលអាចជួយអ្នកបាន៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕