ល័ក្តអាហារពណ៌ក្រហមលេខ៣ អាចបង្កឱ្យកើតជំងឺមហារីក
កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ រដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិកបានហាមឃាត់ការ ប្រើល័ក្តអាហារពណ៌ក្រហមលេខ៣ ក្នុងអាហារ ភេសជ្ជៈ អាហារបំប៉ន និងថ្នាំ ដោយផ្អែកលើភស្តុតាងដែលបាន ស្រាវជ្រាវតាំងពីយូរឆ្នាំមកហើយលើសត្វកណ្តុរដែល ល័ក្តអាហារពណ៌ក្រហមលេខ៣ បណ្តាលឱ្យកើតមហារីកក្រពេញទីរ៉ូអុីត។ យើងធ្វើម៉េចដឹងថា ចំណីអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉នណាខ្លះមានដាក់ល័ក្តអាហារពណ៌ក្រហមលេខ៣? ល័ក្តអាហារពណ៌ក្រហមលេខ៣ មានឈ្មោះជាភាសាអង់គ្លេសថា FD&C Red No. 3, Red Dye No. 3, Red Dye 3, ឬ Erythrosine ជាល័ក្តសំយោគដែលត្រូវបានដាក់ចូលអាហារ ភេសជ្ជៈ ថ្នាំ និងអាហារបំប៉នចំនួនដើម្បីឱ្យមានពណ៌ក្រហមស្រស់ ដូចផ្លែឆឺរីក្រហម ស្អាតទាក់ភ្នែក។ ចំណីអាហារ ភេសជ្ជៈ អាហារបំប៉ន ឬថ្នាំពេញនិយម ដែលមានផ្ទុកល័ក្តអាហារពណ៌ក្រហមលេខ៣ មានដូចជា៖ ស្ករគ្រាប់៖ ជាពិសេស ស្ករគា្រប់សម្រាប់រដូវកាលបុណ្យទាន ដូចជា បុណ្យចូលឆ្នាំចិន បុណ្យទិវានៃក្តីស្រឡាញ់ បុណ្យហាឡូវីនជាដើម ដែលមានរសជាតិស្រ្តបឺរី […]