brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មនុស្ស ៥ប្រភេទនេះ ងាយប្រឈមកើតមហារីកក្រពេញ​ទីរ៉ូអុីត

មហារីកក្រពេញ​ទីរ៉ូអុីតគឺជាដុំសាច់នៅក្នុងក្រពេញទីរ៉ូអ៊ីតដែលជាក្រពេញ​មាន​រាងដូចមេអំបៅស្ថិតនៅខាងមុខក និងនៅពីក្រោមគ្រាប់​ពោន។ តើអ្នក​ណា​ខ្លះងាយប្រឈមកើតជំងឺ​មហារីកក្រពេញ​ទីរ៉ូអុីត?

មនុស្ស ៥ប្រភេទនេះ ងាយប្រឈមកើតមហារីកក្រពេញ​ទីរ៉ូអុីត

យោងតាមវិទ្យាស្ថានជាតិមហារីករបស់អាមេរិក មនុស្សដែលមាន​ហានិភ័យខ្ពស់​ក្នុងការកើតមហារីកក្រពេញ​ទីរ៉ូអុីតអាចជា៖

១. ស្រ្តី

ស្ត្រីងាយប្រឈមកើតមហារីកក្រពេញ​ទីរ៉ូអុីតជាងបុរសដល់ទៅ ៣ដង។ មហារីកក្រពេញ​ទីរ៉ូអុីត​អាច​កើតលើមនុស្សគ្រប់វ័យ ប៉ុន្តែជាញឹកញាប់កើត​លើ​ស្ត្រីដែលមានអាយុចាប់ពី ៤០ ទៅ ៥០ឆ្នាំ និងលើបុរសដែលមានអាយុចាប់​ពី ៦០ ទៅ ៧០ឆ្នាំ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

២. អ្នកប៉ះពាល់នឹងវិទ្យុសកម្មក្នុងកម្រិតខ្ពស់

អ្នកដែលធ្លាប់ព្យាបាល​ក្បាល ​ក​ ឬទ្រូងដោយ​វិទ្យុសកម្ម ឬអ្នកដែលរស់នៅតំបន់​ដែលមាន​ការសាយ​ភាយថាមពលនុយក្លេអ៊ែរ ឬអ្នកដែលបានប៉ះពាល់​វិទ្យុសកម្មដែល​ចេញពីអាវុធនុយក្លេអ៊ែរ​ មាន​ហានិភ័យ​​ខ្ពស់ក្នុងការកើត​​មហារីកក្រពេញ​ទីរ៉ូអុីត។

៣. អ្នកលើសទម្ងន់ ឬធាត់

យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវជំងឺមហារីក (IARC) បានឱ្យដឹងថា អ្នកដែល​លើស​ទម្ងន់ ឬធាត់មានហានិភ័យខ្ពស់ក្នុងការកើតមហារីកក្រពេញ​ទីរ៉ូអុីត។ ប្រសិនបើសន្ទស្សន៍​ម៉ាស​រាងកាយ (BMI) របស់យើង​កើនឡើង ហានិភ័យនៃការកើតមហារីកក្រពេញ​ទីរ៉ូអុីត​ក៏កើន​ឡើង​ដែរ។

ធាត់

៤. ប្រវត្តិគ្រួសារកើតមហារីកក្រពេញ​ទីរ៉ូអុីត ឬបញ្ហាក្រពេញ​ទីរ៉ូអុីត

មហារីកក្រពេញ​ទីរ៉ូអុីតអាចកើតលើអ្នកដែលមានសមាជិកគ្រួសារដែលមាន​ក្រពេញ​ទីរ៉ូអុីតរីកធំ (ពកក) រលាកក្រពេញ​ទីរ៉ូអុីត ឬកើតមហារីកក្រពេញ​ទីរ៉ូអុីត។

៥. អ្នកខ្វះ ឬលើសជាតិអ៊ីយ៉ូត

កង្វះជាតិអ៊ីយ៉ូតអាចបណ្តាលឱ្យយើងកើតមហារីកក្រពេញ​ទីរ៉ូអុីតលើ​កោសិកា follicular ។ ផ្ទុយ​មកវិញ បើយើងលើស​ជាតិអ៊ីយ៉ូតក្នុងខ្លួន ក៏អាចមានហានិភ័យ​កើតជំងឺ​មហារីកក្រពេញ​ទីរ៉ូអុីតលើកោសិកា papillary ដែរ​។

ជាធម្មតា មហារីកក្រពេញ​ទីរ៉ូអុីតមិនបង្កជារោគសញ្ញា ឬបង្ហាញអាការៈទេ ប៉ុន្តែនៅពេលមហារីក​ក្រពេញ​ទីរ៉ូអុីតរីកធំ អ្នក​ជំងឺ​អាច៖

  • ស្ទាបដឹងថាមានដុំពកនៅពីមុខក
  • ប្រែប្រួលសំឡេងដូចជា ស្អក
  • ពិបាកដកដង្ហើម
  • ពិបាកលេបអាហារ
  • ហើមកូនកណ្តុរនៅក
  • ក្អកមិនបាត់
  • ឈឺក និងបំពង់ក

ភាគច្រើនមហារីកក្រពេញ​ទីរ៉ូអុីតអាចព្យាបាលបាន ប្រសិនបើប្រទះឃើញ និងធ្វើការ​ព្យាបាល​នៅដំណាក់កាលដំបូង មុនពេលដែលសាច់មហារីកដុះធំជាងក្រពេញ​ទីរ៉ូអុីត។ ដូច្នេះប្រសិន​បើយើង​មានអាការៈ ឬរោគសញ្ញាណាមួយដែលធ្វើឱ្យយើងព្រួយបារម្ភ គួរទៅជួបគ្រូពេទ្យភ្លាម។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 17/01/2025