backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក
តារាងមាតិកា

Thyroid disorders (ជំងឺក្រពេញទីរ៉ូអ៊ីត)

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 22, 2021

Thyroid disorders (ជំងឺក្រពេញទីរ៉ូអ៊ីត)

និយម​ន័យ

១- តើ​អ្វី​ទៅ​ជា​ជំងឺក្រពេញ​​ទីរ៉ូអ៊ីត?

ជំងឺ​​ក្រពេញ​ទីរ៉ូអ៊ីត​ជា​ស្ថានភាព​​ប៉ះពាល់​លើ​ក្រពេញ​ទីរ៉ូអ៊ីត ដែល​ជា​ក្រពេញ​មាន​រាង​ដូច​មេអំបៅ​នៅពីមុខ ​ក។ ក្រពេញ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថ្លឹង​ថ្លែង​ដំណើរ​មេតាប៉ូលីស​ក្នុង​ខ្លួន។ ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​នេះមាន​­ឥទ្ធិពល​ទៅ​លើ​ទម្រង់​និង​តួនាទី​ផ្សេងៗ។

ក្រពេញ​នេះ​មាន​ទីតាំង​នៅ​ក្រោម​គ្រាប់​ពោនរុំ​ពទ្ធ័​ដោយ​បំពង់ខ្យល់។ តំបន់​ស្ដើង​នៃ​ជាលិកា​ក្នុងផ្នែក​​កណ្ដាល​ក្រពេញ ដែល​ស្គាល់​ថា​ជា​ក (isthmus) ចង​ក្រពេញ​ទាំង​ពីរ​ភ្ជាប់​គ្នា។ ក្រពេញ​នេះ​ប្រើ​ជាតិ​អ៊ីយ៉ូត​ដើម្បី​ផលិត​អរម៉ូន។ ទីរ៉ូស៊ីន​ត្រូវ​បាន​ស្គាល់​ថា​ជា T4 ជា​អរម៉ូន​ដំបូង​ដែល​ផលិត​ដោយ​ក្រពេញ​នេះ​បន្ទាប់​មក​ដឹកនាំ​ទៅ​កាន់​ជាលិកា ចំណែក​តូចៗនៃ T4ត្រូវ​បានដោះ​លែង​ពី​ក្រពេញ​ហើយ​ផ្លាស់​ប្ដូរ​ទៅ​ជា ទ្រីអ៊ីយ៉ូតដូទីរ៉ូស៊ីន (T3) ជាអរម៉ូន​មាន​សកម្មភាព​ច្រើន​ជាង​គេ។

តួនាទី​នៃ​ក្រពេញ​នេះ​គ្រប់គ្រង​ដោយ​យន្តការ​ត បតទាក់ទង​នឹង​ខួរក្បាល។ នៅពេល​អរម៉ូនទីរ៉ូអ៊ីតថយ​ចុះ ក្រពេញអ៊ីប៉ូ​តាឡាម៉ូស (hypothalamus) នៅក្នុង​ខួរក្បាល​ផលិត​​អរម៉ូន​ Thyrotropin releasing hormone ដែល​ធ្វើ​ឲ្យក្រពេញ pituitary បញ្ចេញអរម៉ូន Thyroid stimulating hormone(TSH)។ TSH ភ្ញោចក្រពេញ​ទីរ៉ូអ៊ីត​ដើម្បី​បញ្ចេញ​T4 ថែមទៀត។

ក្រពេញ​ទីរ៉ូអ៊ីត​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រពេញ Pituitary និង Hypothalamus ជំងឺ​នៃ​ជាលិកា​ទាំង​នេះ​ប៉ះពាល់​តួនាទី​ក្រពេញ​ទីរ៉ូអ៊ីត​និង​បណ្ដាល​ឲ្យ​វា​មាន​បញ្ហា។

លក្ខណៈ​ពិសេស​នៃ​ជំងឺ​​នេះ​មាន​ដូចជា ៖

  • ជំងឺ​ខ្សោយក្រពេញ​ទីរ៉ូអ៊ីត
  • ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​ការ​លើស​កម្រិត
  • ជំងឺ​ពកក
  • ដុំ​ពកតូចៗនៅក្រពេញ​ទីរ៉ូអ៊ីត
  • មហារីក​ក្រពេញ​ទីរ៉ូអ៊ីត

២- តើ​ជំងឺ​នេះ​កើតឡើង​ញឹកញាប់​ប៉ុណ្នា?

សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។

រោគសញ្ញា

៣- តើជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ

ជំងឺខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត៖

  • អស់​កម្លាំង
  • ពិបាក​ក្នុងការ​ផ្ចង់ស្មារតី
  • ស្បែក​ស្ងួត
  • ទល់លាមក
  • រងារ
  • ចាល់​ជាតិទឹក
  • ឈឺ​សាច់ដុំ​និង​សន្លាក់
  • ការបាក់ទឹកចិត្ត
  • មករដូវ​យូរ ឬច្រើន។

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើការ​លើស​កម្រិត៖

  • ញ័រ
  • ភ័យខ្លាច
  • បេះដូង​លោត​ញាប់
  • អស់​កម្លាំង
  • ពិបាក​ទ្រាំនឹង​កម្ដៅ
  • កូរពោះ​ញាប់
  • បែកញើស​ច្រើន
  • ពិបាក​ផ្ចង់​អារម្មណ៍
  • ស្រក​ទម្ងន់។

ដុំសាច់​នៅ​​ក្រពេញ​ទីរ៉ូអ៊ីត៖

ជាដុំ​ពក​ ឬមាន​ទំហំ​មិន​ធម្មតា​នៅក្នុង​ក្រពេញ។ ដុំសាច់នេះ​មាន​មួយ​ ឬច្រើន និងអាចប្រែប្រួល​ទំហំ។ ប្រសិនបើ​ដុំ​នោះ​ឡើង​ធំ វាមក​ពី​រោគ​សញ្ញានៃ​ការ​សង្កត់ជិតៗរចនាសម្ព័ន្ធ។ ប្រហែល​ជាមាន​រោគ​សញ្ញា​ខ្លះ​មិន​នៅ​ក្នុង​បញ្ជី​ខាងលើ។ បើ​មាន​ចម្ងល់អំពី​រោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។

៤- តើ​ខ្ញុំ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេលណា?

ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​ សូម​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ។ មនុស្ស​គ្រប់រូប​មានរោគ​សញ្ញា​ខុសៗ​គ្នា។ វា​ជា​ការ​ល្អ​ដែល​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​ព្យាបាល​ដែល​សាកសម​នឹង​អ្នក។

មូលហេតុបង្ក

 ៥- អ្វី​ជា​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​នេះ?

ជំងឺខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត៖

ការខ្វះ​នេះ​បណ្ដាល​មក​ពី​ក្រពេញ​ទីរ៉ូអ៊ីតផលិតអរម៉ូន​ទីរ៉ូអ៊ីត​មិន​គ្រប់គ្រាន់។ វា​វិវត្តមកពី​បញ្ហា​នៅ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត ក្រពេញ Pituitary ឬក្រពេញ Hypothalamus។

ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើការ​លើស​កម្រិត៖

បណ្តាល​មក​ពី​ការ​ផលិត​លើស​នៃ​អរម៉ូន​ទីរ៉ូអ៊ីត។ ជំងឺ​នេះ​កើត​ឡើង​តិច​ជាង​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។ មូលហេតុ​ខ្លះៗ​ដែលនាំ​ឲ្យ​កើត​ជំងឺ​នេះ​គឺ​៖

  • ជំងឺ Graves
  • ជំងឺ​ពកក​ច្រើន​ដុំ​ដែល​ធ្វើ​ឲ្យ​មាន​ជាតិ​ពុល(Toxic multinodilar goiter)
  • ដុំសាច់​នៅ​ក្រពេញ​ទីរ៉ូអ៊ីត​ដែល​លើស​អរម៉ូន​ទីរ៉ូអ៊ីត
  • ការប្រើប្រាស់​​ជាតិ​អ៊ីយ៉ូត​ច្រើន​ពេក

ជំងឺ​ពកក

នេះ​មិនមែន​ជា​ជំងឺ​ជាក់លាក់​មួយទេ។ ជំងឺ​នេះ​ប្រហែល​មក​ជាមួយ​ការខ្វះ​អរម៉ូន​ទីរ៉ូអ៊ីត លើសអរម៉ូនទីរ៉ូអ៊ីត ឬ​ក្រពេញ​នៅ​មាន​តួនាទី​ធម្មតា។

ដុំសាច់​ក្រពេញ​ទីរ៉ូអ៊ីត

ជាដុំពក​ ឬម៉ាស​មិន​ធម្មតានៅ​ក្នុង​ក្រពេញ។ ដុំទាំងនោះ​អាច​មក​ពីគីស​ទឹក ​ដុំសាច់ស្លូត ឬ​ភាគ​តិច​ណាស់​មកពីមហារីក។

មហារីក​ក្រពេញ​ទីរ៉ូអ៊ីត

វាជា​ធម្មតា​ច្រើន​កើត​នៅ​មនុស្ស​ស្រី​ពេញវ័យ​ជាង​បុរសនិង​យុវវ័យ។ ពីរភាគបី​ ករណីកើត​ឡើង​នៅមនុស្ស​ក្រោម​អាយុ ៥៥ឆ្នាំ ។ មហារីក​មាន​ខុសៗគ្នា​អាស្រ័យ​លើប្រភេទ​កោសិកា​ពិសេសនៅក្នុង​ក្រពេញ​ដែល​កើត​ជា​មហារីក។ មហារីក​ភាគ​ច្រើន​មាន​ការ​រំពឹងទុក​ល្អ និងអត្រារស់​ខ្ពស់ ជាពិសេស​នៅ​ដំ​ណាក់​កាល​ដំ​បូង។

កត្តាប្រឈម

៦- អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ប្រឈម​មុខ​ខ្ពស់​ទៅ​នឹង​ជំងឺ​នេះ?

សម្រាប់​ពត៌មាន​លំអិត​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

រោគវិនិច្ឆ័យ និងការព្យាបាល

ពត៌មាន​ទាំង​នេះ​មិន​អាច​ប្រើ​ជំនួស​ដំបូន្មាន​ផ្នែក​វេជ្ជសាស្ត្រ​បាន​ទេ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពត៌មាន​លំអិត។

៧- តើ​យើង​កំណត់​រោគ​វិនិច្ឆ័យ​ដោយ​របៀបណា?

បន្ថែម​លើ​ការ​រក​ប្រវត្តិ​ជំងឺ និង​ការ​ពិនិត្យ​រាងកាយ គេ​ក៏​ត្រូវ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​ចំនួន​ផង​ដែរ។ គេ​ធ្វើ​តេស្ត​ឈាម​ដើម្បី​វាស់​កម្រិត​អរម៉ូន​ទីរ៉ុអ៊ីតនិងTSH និង​ដើម្បី​រក​ភ្នាក់ងារ​ប្រឆាំង​នឹង​ជាលិកាទីរ៉ូអ៊ីត ដូចជា anti-thyroglobulin anti-thyroperoxidase ឬ អង់ទីករ TSH receptor stimulating ។ ការធ្វើ​តេស្ត​ជា​រូបភាព​ប្រើ​ជា​ញឹកញាប់​ពេលសង្ស័យ​ថា​ដុំ​សាច់​ក្រពេញ​ទីរ៉ូអ៊ីតនិង​ក្រពេញ​ទីរ៉ូអ៊ីត​រីក​ធំ។

អេកូ​រលកសំឡេង​អាច​មើលឃើញ​ពី​ភាពដូច​គ្នា​នៅ​ក្នុង​ជាលិកានៃ​ក្រពេញ​និង​បង្ហាញ​ពី​គីសទឹករឺ​ឆ្អឹងដុះ តែ​វា​មិនអាច​ដឹង​ថា​សាច់កាច​ឬ​ស្លូត​ទេ។

ការ​ស្កែនក្រពេញ​ទីរ៉ូអ៊ីត​ប្រើ​វិទ្យុសកម្ម​អ៊ីយ៉ូត​សំរាប់​វាយតម្លៃពី​សកម្មភាព​នៃ​ដុំសាច់។ ក្រពេញ​ទីរ៉ូអ៊ីត​ជាទីតាំង​តែមួយ​គត់​នៅ​ក្នុង​រាងកាយដែល​ស្រូប​យក​អ៊ីយ៉ូត ដូចនេះ​ហើយ​នៅ​ពេលមាន​វិទ្យុសកម្មអ៊ីយ៉ូត​ចូល​ទៅ វាស្រូប​ដោយ​ក្រពេញ​ទីរ៉ូអ៊ីត។

ការធ្វើ​តេស្តជា​ធម្មតា​បង្ហាញ​ពី​ការស្រូប​អ៊ីយ៉ូតនៃវិទ្យុសកម្មដោយ​ជាលិកា​ធម្មតា​នៃ​ក្រពេញ។ តំ​បន់​ ឬ​ដុំសាច់​ដែល​មាន​ការ​ផលិត​អរម៉ូន​លើស​កម្រិត​នឹង​បង្ហាញ​ការ​កើន​ឡើងនៃ​ការ​ស្រូប​យក​អ៊ីយ៉ូត។ ទាំង​នេះ​សំដៅ​ថា​ជា​ដុំពក​ក្ដៅ​ឬដំបន់​ក្ដៅ។

ផ្ទុយ​មកវិញ ដុំសាច់​ត្រជាក់​ក៏​បង្ហាញ​ជាមួយនឹង​ការ​ស្រូប​យក​អ៊ីយ៉ូត​ថយ​ចុះ។ ដុំសាច់​ត្រជាក់​នេះ​មិន​ផលិត​អរម៉ូន​លើស​ទេ​ហើយ​ពេល​ខ្លះ​អាច​ជា​ជម្ងឺ​មហារីក។

វិធី​បូមទឹក​ចេញ​ពី​សាច់​ (ធណាំ) ឬ​ច្រឹប​សាច់ជា​វិធី​យក​ជាលិកា​ ឬកោសិកា​គំរូ​ចេញ​ពី​ក្រពេញ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​និង​វិនិច្ឆ័យដោយ​រោគវិទូរ ដែល​ជា​អ្នក​ឯកទេស​​រោគ​វិនិច្ឆ័យ​នៃ​ស្ថានភាព​ជំងឺអាស្រ័យ​លើ​ជាលិកា​គំរូ។

ការបូមទឹកប្រើម្ជុលវែង ឬឆ្មារ​ដើម្បី​យក​ជាលិកា​ចេញ​ពី​ក្រពេញ វិធី​នេះ​អាច​ធ្វើ​នៅ​បន្ទប់​របស់​គ្រូពេទ្យ។ ពេលខ្លះ​គេ​ធ្វើ​អេកូ​ធ្វើជា​អ្នក​នាំ​ផ្លូវ​ពេល​បូម។ ឯ​ការច្រឹប​សាច់ជាការ​វះ​យក​ជាលិកា​មក​ពិនិត្យ។

៨- តើ​យើង​​ព្យាបាល​ជំងឺ​នេះ​ដោយ​របៀប​ណា?

ជំងឺ​នេះ​អាច​ព្យាបាល​ដោយ​ថ្នាំ ក្នុង​ករណី​ខ្លះ​ត្រូវ​វះកាត់។ ការព្យាបាល​គឺ​អាស្រ័យ​លើ​ស្ថានភាព​នៃ​ជំងឺ។

ថ្នាំ​ក្រពេញ​ទីរ៉ូអ៊ីត

ថ្នាំ​អាច​ឲ្យ​ដើម្បី​ជំនួស​ដែល​ត្រូវ​បាន​បាត់​នៅក្នុង​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត។ ថ្នាំ​សំយោគ​អរម៉ូន​ទីរ៉ូអ៊ីតជា​ថ្នាំ​ត្រូវ​លេប​តាម​មាត់។ ពេលលើស​អរម៉ូន​ទីរ៉ូអ៊ីត ក៏​មាន​ថ្នាំ​ប្រើ​ដើម្បី​បញ្ចុះ​ការ​ផលិត ឬ​ការពារ​កុំឲ្យ​វា​ចេញ​ពី​ក្រពេញ។ ប្រសិន​បើ​ការ​លើស​អរម៉ូន​មិនបាន​ត្រួត​ពិនិត្យ​ដោយ​ថ្នាំ គេ​អាច​ប្រើ​វិទ្យុ​សកម្ម​វះកាត់​ចេញ។ ការវះកាត់រួមបញ្ចូលនឹងការឲ្យ​បរិមាណ​អ៊ីយ៉ូតជាមួយ​វិទ្យុសកម្ម​ដែល​បំផ្លាញ​ជាលិកា​ក្រពេញ​ដែល​មាន​បញ្ហា។

ការវះកាត់ក្រពេញ

ការ​វះកាត់ធ្វើឡើង​ដើម្បីយក​ដុំពក​ធំ​ ឬ​ដុំសាច់​ដែល​ធ្វើ​ឲ្យ​ក្រពេញ​ផលិត​អរម៉ូន​លើស​កម្រិត។ បើវា​អាចជា​មហារីក ​ការ​វះកាត់គឺ​ចាំបាច់បំផុត។ ប្រសិន​បើ​ក្រពេញ​ទីរ៉ូអ៊ីតត្រូវ​យក​ចេញ​ទាំង​អស់ យើង​ត្រូវប្រើ​ថ្នាំ​សំយោគ​អរម៉ូន។ ការ​វះកាត់​អាច​ប្រើ​បាន​នៅ​ក្នុង​ជំងឺ Graves (វះកាត់​ក្រពេញ​ទីរ៉ូអ៊ីតផ្នែក​ខាង​ក្រោមទាំង​ស្រុង) និង​ព្យាបាល​ក្នុង​ករណី​ដែល​មិន​អាច​ធ្វើ​វិទ្យុសកម្មអ៊ីយ៉ូត​បាន​ និង​មិន​អាច​ប្រើ​ថ្នាំ​ប្រឆាំង​ក្រពេញ​បាន។ គេ​មិន​សូវ​ប្រើ​វិធីនេះ​ទេឥឡូវ។

ការផ្លាសប្តូររបៀបរស់នៅ និងការ​ព្យាបាលតាមផ្ទះ

៩- តើការ​ប្ដូរ​ជីវភាព​រស់នៅនិង​ការ​ប្រើ​ថ្នាំ​នៅ​ផ្ទះ​អ្វី​ដែល​អាច​គ្រប់​គ្រង​ជំងឺ​នេះ​បាន?

អនុវត្ត​វិធីនេះ​ប្រហែល​អាច​ជួយ​អ្នក​បាន​៖

  • ញ៉ាំឲ្យ​ច្រើន​ដើម្បី​មាន​កម្លាំង​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រឈម​នឹងការងងុយគេង​ថ្ងៃដោយ​សារ​ខ្វះ​អរម៉ូន​ដែលនាំ​ឲ្យ​អស់​កម្លាំង។ ឧស្សាហ៍​ញ៉ាំ​អាហារ​ដែល​សំបូរ​សារធាតុ​ចិញ្ចិមតិចៗ​ពេញមួយថ្ងៃដើម្បី​រក្សាកម្លាំងរបស់អ្នក។
  • ពេល​ដែល​ក្រពេញ​ធ្វើ​ការ​ខ្សោយ​អ្នក​ប្រាកដ​ជា​ខ្ជិល​ហាត់​ប្រាណ​ណាស់​ត្រូវ​ទេ ប៉ុន្តែ​យ៉ាង​ណា​ក៏ត្រូវ​ហាត់ឲ្យទៀងទាត់​ដើម្បីបង្កើន​កម្លាំង ជួយស្រក​ទម្ងន់ កាត់បន្ថយ​ភាព​ធុញថប់ដែរ។
  • ស្ត្រេស ភាព​ធុញថប់​អាច​ធ្វើ​ឲ្យ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​កាន់​តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​ការ​ចាត់វិធានការ​ផ្លាស់​ប្ដូររបៀបដែល​អ្នក​ដោះស្រាយវា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខុស​ប្លែក។ យ៉ូហ្គា តាំងសមាធិ ដកដង្ហើមជ្រៅ ឬគ្រាន់​តែ​សំរាក​ជាមួយការ​ស្ដាប់ភ្លេង ​ក៏​អាច​ជួយ​ឲ្យ​អ្នក​កាត់​បន្ថយ​ភាព​ធុញ​ថប់​នេះ​បាន​ដែរ។
  • គេង​គ្រប់គ្រាន់​ដើម្បី​កុំ​ឲ្យ​អ្នក​ហត់​នៅ​ពេល​ថ្ងែ។ កំណត់​ពេល​គេង​ និង​ការ​ក្រោកឲ្យ​បាន​ទៀង​ទាត់ បន្ទប់ត្រូវ​ត្រជាក់ និង​កុំ​ផឹកកាហ្វេ​បន្ទាប់ពី​ម៉ោង២រសៀល​ឲ្យ​សោះ។
  • ធ្វើ​រឿង​ទាំង​ឡាយ​ដើម្បី​ឲ្យ​សុខភាព​ល្អ។ រួមបញ្ចូល​ទាំងឧស្សាហ៍ទៅពិនិត្យសុខភាព​ និង​លាង​ដៃ​របស់​អ្នកមុននិង​បន្ទាប់ពី​ញ៉ាំ​អាហារ រៀបចំអាហារ​ ឬ​បន្ទាប់​ពី​ថែ​អ្នក​ជំងឺ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Apr 22, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម