មហារីកក្រពេញទីរ៉ូអ៊ីត

មហារីកក្រញេញ​ទីរ៉ូអ៊ីត​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ក្រញេញ​ទីរ៉ូអ៊ីត​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកក្រពេញទីរ៉ូអ៊ីត

រោគសញ្ញា​នៃ​​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត គ្នា​យើង​គួរ​ដឹង

នៅ​ពេល​ដែល​អ័រម៉ូន​ទីរ៉ូអ៊ីត​​ប្រែប្រួល​​ យើង​អាច​នឹង​កើត​មាន​​​បញ្ហា​ធាត់​ជ្រុល​ ​ក៏​ដូចជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ពិត​ណាស់​ ការ​យល់​ដឹង​ពី​ទំនាក់ទំនង​រវាង​ទម្ងន់​ និង​​ក្រពេញ​ទីរ៉ូអ៊ីត​ ជា​រឿង​សំខាន់​មួយ​​ ពី​ព្រោះ​ភាព​ធាត់​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត។ កត្តា​មួយ​ចំនួន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត ស្ត្រី​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ច្រើន​ជាង​បុរស ដោយ​សារ​តែ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ទីរ៉ូអ៊ីត​។ កត្តា​ហានិភ័យ​ផ្សេង​ទៀត​ គឺ​ការ​ប៉ះពាល់​នឹង​កម្រិត​វិទ្យុ​សកម្ម​ខ្ពស់​។ ជាក់​ស្ដែង ការ​ព្យាបាល​ដោយ​វិទ្យុសកម្ម​ដល់​ក្បាល​ និង​ក​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​។ អ្នក​ដែល​ធាត់​ជ្រុល​ ឬ​លើស​ទម្ងន់​ក៏​មាន​ហានិភ័យ​ខ្ពស់​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ដូច​គ្នា​។ កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ គណនា BMI គណនា BMR កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ រោគសញ្ញា​នៃ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ គ្នា​យើង​មិន​គួរ​មើល​រំលង​ ​​​​​​នៅ​ពេល​មហារីក​​ដែល​កើត​នៅ​ក្នុង​ក្រពេញ​ទីរ៉ូអ៊ីត​លូតលាស់​ ​អាច​បណ្ដាល​ឲ្យ​មាន​ដុំ​ពក​នៅ​លើ​ក​របស់​យើង​។ ការ​ប្រែប្រួល​សំឡេង​ (ស្អក) ពិបាក​ក្នុង​ការ​លេប​អាហារ ដែល​បណ្ដាល​មក​ពី​ការ​រលាក​ក្រពេញ​ទីរ៉ូអ៊ីត​ ឈឺ​ចាប់​នៅ​ក និង​បំពង់​ក​ ឬ​​ហើម​កូន​កណ្ដុរ​ អាការៈ​ក្អក​ដែល​មិន​បាត់​ទៅ​វិញ ហើយ​ក៏​មិន​មែន​​បណ្ដាល​មក​ពី​ជំងឺ​ផ្ដាសាយ។ តិចនិក​បង្ការ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ អ្នក​ដែល​មាន​ការ​ប្រែប្រួល​ហ្សែន​គ្រួសារ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​។ ក្នុង​ករណី​នេះ គ្នា​យើង​គួរ​ពិចារណា​លើ​ការ​វះកាត់​ក្រពេញ​ទីរ៉ូអ៊ីត ដើម្បី​​បង្ការ​​ជំងឺ​មហារីក​។ មាន​កត្តា​ហានិភ័យ​ផ្សេង​​ៗ​ ព្រម​ទាំង​​ទំនាក់ទំនង​រវាង​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​ទម្ងន់​ខ្លួន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​​គួរគ្រប់គ្រង​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ ទើប​ជា​ការ​ប្រសើរ​។ អានបន្ថែម៖ រោគសញ្ញា​មិន​ប្រក្រតី​នៃជំងឺ​មហារីក​មាត់​ស្បូន​ ស្រី​ៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ កំពុង​ព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល ៣ ចំណុចសំខាន់​ […]

ស្វែងរក មហារីកក្រពេញទីរ៉ូអ៊ីត

មហារីកក្រពេញទីរ៉ូអ៊ីត

Thyroid disorders (ជំងឺក្រពេញទីរ៉ូអ៊ីត)

និយម​ន័យ ១- តើ​អ្វី​ទៅ​ជា​ជំងឺក្រពេញ​​ទីរ៉ូអ៊ីត? ជំងឺ​​ក្រពេញ​ទីរ៉ូអ៊ីត​ជា​ស្ថានភាព​​ប៉ះពាល់​លើ​ក្រពេញ​ទីរ៉ូអ៊ីត ដែល​ជា​ក្រពេញ​មាន​រាង​ដូច​មេអំបៅ​នៅពីមុខ ​ក។ ក្រពេញ​នេះ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ថ្លឹង​ថ្លែង​ដំណើរ​មេតាប៉ូលីស​ក្នុង​ខ្លួន។ ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​នេះមាន​­ឥទ្ធិពល​ទៅ​លើ​ទម្រង់​និង​តួនាទី​ផ្សេងៗ។ ក្រពេញ​នេះ​មាន​ទីតាំង​នៅ​ក្រោម​គ្រាប់​ពោនរុំ​ពទ្ធ័​ដោយ​បំពង់ខ្យល់។ តំបន់​ស្ដើង​នៃ​ជាលិកា​ក្នុងផ្នែក​​កណ្ដាល​ក្រពេញ ដែល​ស្គាល់​ថា​ជា​ក (isthmus) ចង​ក្រពេញ​ទាំង​ពីរ​ភ្ជាប់​គ្នា។ ក្រពេញ​នេះ​ប្រើ​ជាតិ​អ៊ីយ៉ូត​ដើម្បី​ផលិត​អរម៉ូន។ ទីរ៉ូស៊ីន​ត្រូវ​បាន​ស្គាល់​ថា​ជា T4 ជា​អរម៉ូន​ដំបូង​ដែល​ផលិត​ដោយ​ក្រពេញ​នេះ​បន្ទាប់​មក​ដឹកនាំ​ទៅ​កាន់​ជាលិកា ចំណែក​តូចៗនៃ T4ត្រូវ​បានដោះ​លែង​ពី​ក្រពេញ​ហើយ​ផ្លាស់​ប្ដូរ​ទៅ​ជា ទ្រីអ៊ីយ៉ូតដូទីរ៉ូស៊ីន (T3) ជាអរម៉ូន​មាន​សកម្មភាព​ច្រើន​ជាង​គេ។ តួនាទី​នៃ​ក្រពេញ​នេះ​គ្រប់គ្រង​ដោយ​យន្តការ​ត បតទាក់ទង​នឹង​ខួរក្បាល។ នៅពេល​អរម៉ូនទីរ៉ូអ៊ីតថយ​ចុះ ក្រពេញអ៊ីប៉ូ​តាឡាម៉ូស (hypothalamus) នៅក្នុង​ខួរក្បាល​ផលិត​​អរម៉ូន​ Thyrotropin releasing hormone ដែល​ធ្វើ​ឲ្យក្រពេញ pituitary បញ្ចេញអរម៉ូន Thyroid stimulating hormone(TSH)។ TSH ភ្ញោចក្រពេញ​ទីរ៉ូអ៊ីត​ដើម្បី​បញ្ចេញ​T4 ថែមទៀត។ ក្រពេញ​ទីរ៉ូអ៊ីត​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ក្រពេញ Pituitary និង Hypothalamus ជំងឺ​នៃ​ជាលិកា​ទាំង​នេះ​ប៉ះពាល់​តួនាទី​ក្រពេញ​ទីរ៉ូអ៊ីត​និង​បណ្ដាល​ឲ្យ​វា​មាន​បញ្ហា។ លក្ខណៈ​ពិសេស​នៃ​ជំងឺ​​នេះ​មាន​ដូចជា ៖ ជំងឺ​ខ្សោយក្រពេញ​ទីរ៉ូអ៊ីត ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើ​ការ​លើស​កម្រិត ជំងឺ​ពកក ដុំ​ពកតូចៗនៅក្រពេញ​ទីរ៉ូអ៊ីត មហារីក​ក្រពេញ​ទីរ៉ូអ៊ីត ២- តើ​ជំងឺ​នេះ​កើតឡើង​ញឹកញាប់​ប៉ុណ្នា? សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- តើជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ ជំងឺខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត៖ អស់​កម្លាំង ពិបាក​ក្នុងការ​ផ្ចង់ស្មារតី ស្បែក​ស្ងួត ទល់លាមក រងារ ចាល់​ជាតិទឹក ឈឺ​សាច់ដុំ​និង​សន្លាក់ ការបាក់ទឹកចិត្ត មករដូវ​យូរ ឬច្រើន។ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើការ​លើស​កម្រិត៖ ញ័រ ភ័យខ្លាច បេះដូង​លោត​ញាប់ អស់​កម្លាំង ពិបាក​ទ្រាំនឹង​កម្ដៅ កូរពោះ​ញាប់ បែកញើស​ច្រើន ពិបាក​ផ្ចង់​អារម្មណ៍ ស្រក​ទម្ងន់។ ដុំសាច់​នៅ​​ក្រពេញ​ទីរ៉ូអ៊ីត៖ ជាដុំ​ពក​ ឬមាន​ទំហំ​មិន​ធម្មតា​នៅក្នុង​ក្រពេញ។ ដុំសាច់នេះ​មាន​មួយ​ ឬច្រើន និងអាចប្រែប្រួល​ទំហំ។ ប្រសិនបើ​ដុំ​នោះ​ឡើង​ធំ វាមក​ពី​រោគ​សញ្ញានៃ​ការ​សង្កត់ជិតៗរចនាសម្ព័ន្ធ។ ប្រហែល​ជាមាន​រោគ​សញ្ញា​ខ្លះ​មិន​នៅ​ក្នុង​បញ្ជី​ខាងលើ។ បើ​មាន​ចម្ងល់អំពី​រោគសញ្ញា សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៤- តើ​ខ្ញុំ​គួរ​ទៅ​ជួប​គ្រូពេទ្យ​នៅ​ពេលណា? ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​ សូម​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ។ […]


មហារីកក្រពេញទីរ៉ូអ៊ីត

​ប្រយ័ត្ន​បន្តិច ពកក​ឧស្សាហ៍​កើត​លើ​ស្រីៗ​ណាស់ ដោយសារ...

​ជំងឺ​ពក​ក នៅ​តែ​កើត​ឡើង​ច្រើន ជាពិសេស​ស្រីៗ ​ព្រោះ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីតដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ពកក អាច​បង្ក​បញ្ហា​អី​ខ្លះ? ហេតុ​អី​បាន​ជា​កើត​ឡើង​ភាគ​ច្រើន​លើ​ស្រីៗ។ ១- អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីត? ទីរ៉ូអ៊ីត ជា​ក្រពេញ​តូច​មួយ មាន​សណ្ឋាន​ដូច​មេ​អំបៅ ស្ថិត​នៅ​បាត​របស់​ក។ ក្រពេញ​នេះមាន​នាទី​សំខាន់​ផលិត​អ័រម៉ូនដើម្បី​គ្រប់​គ្រង​ស្ទើរ​គ្រប់​ដំណើរ​ការ​មេតា​បូលីស​ទាំង​អស់ រាប់​បញ្ចូល​ទាំង​ការ​ដុត​កម្ទេច​កាឡូរី​ក្នុង​រាង​កាយ​ឲ្យ​បាន​រហ័ស ក៏​ដូច​ជា​ដំណើរ​ការ​លោត​ញាប់​ ឬ​យឺត​របស់​បេះដូង​យើង​តែម្តង។ ករណី​ខ្លះ ទោះ​បើ​យើង​មាន​បញ្ហា​មិន​ប្រក្រតី​ទៅ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ក៏​គ្មាន​ទុក្ខ​ទោស​អ្វី​លើ​រាង​កាយ តម្រូវ​ឲ្យ​មាន​ការ​ព្យា​បាល​នោះ​ដែរ ប៉ុន្តែ​ករណី​ខ្លះ​ទៀត អាច​នឹង​គំរាម​កំហែង​អាយុ​ជីវិត​យើង​បាន។ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​កំណើន​ការ​ផលិត​អ័រម៉ូន​របស់​ក្រពេញ​នេះ​ច្រើន​លើស​កម្រិត ឬ​តិច​តួច​មិន​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​ប្រើ​ប្រាស់។ មនុស្ស​ស្រី ​មាន​អត្រា​ប្រឈម​​ហានិភ័យ​ខ្ពស់ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ពិសេស​ក្រោយ​សម្រាល​កូន​ និង​ពេល​អស់​រដូវ។ ២- បញ្ហា​ក្រពេញ​ទីរ៉ូអ៊ី​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្រីៗ? បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អាច​នឹង​បណ្តាល​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ព្រោះ​វា​ក៏​ដើរ​តួ​នា​ទី​ជួយ​ឲ្យ​ធ្លាក់​ឈាម​រដូវ​ផង​ដែរ។ បញ្ហា​អត់​មក​រដូវ​ជា​ស្ថាន​ភាព​សុខភាព​មួយ​ពាក់ព័ន្ធ​ក្រពេញ​ទីរ៉ូអ៊ីត អាច​ធ្វើ​រាំង​រដូវ​ជា​ច្រើន​ខែ ឬ​ឈាន​ដល់​ឆ្នាំ​ទៀត​ផង។ បើ​មាន​បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​និយាយ​បាន​ថា​ក្រពេញ​អូវែ ក៏​រង​ប៉ះ​ពាល់​ដូច​គ្នា។ យើង​អាច​ជួប​ប្រទះ​បញ្ហា​អស់​រដូវ​ ឬ​មក​រដូវ​មុន​ពេល​កំណត់។ ដោយសារ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត រំខាន​ជ្រៀត​ជ្រែក​ជា​មួយ​ការ​មក​​ឈាម​រដូវ ការ​ទុំជ្រុះ​មេ​ជីវិត​ញី ក៏​អាច​នឹង​ត្រូវ​បង្អាក់​ដូចគ្នា​ ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​សម្រាប់​គ្នា​យើង​ចង់​បាន​កូន។ លើស​ពី​នេះ បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត កើត​ចេញ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្កើន​ហានិភ័យ​សុខ​ភាព​ទាំង​ម៉ាក់ៗ និង​គភ៌​ក្នុង​ផ្ទៃ។ ៣- អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត? ស្រីៗ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​សុខភាព ឬ​មាន​ប្រវត្តិ​ជំងឺ​មួយ​ចំនួន ងាយ​ប្រឈម​ហានិភ័យ​ខ្ពស់​កើត​មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត​ ដូច​ជា៖ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស