
៣- ប្រូតេអ៊ីន
គួរញ៉ាំប្រូតេអ៊ីនពីរុក្ខជាតិដែលសម្បូរជាតិខ្លាញ់ផ្តល់សុខភាពល្អ និងកាឡូរីទាប។ ជាងនេះទៅទៀត ថែមទាំងអាចជួយយើងសម្រកទម្ងន់បានទៀតផង។ អាចរកប្រូតេអ៊ីនទាំងនោះ ពីគ្រាប់ធញ្ញជាតិ ដូចជា សាច់ខាងក្នុងគ្រាប់សណ្តែក ជាដើម។ ប្រូតេអ៊ីនរុក្ខជាតិ ជាអាហារពេញនិយម ជាងអាហារចម្អិតពីសាច់ក្រហមទៅទៀត។
៤- ទឹកដោះមានគ្រប់សមាសធាតុផ្សំ
ស្រីៗចូលចិត្តផលិតផលពីទឹកដោះមានជាតិខ្លាញ់ទាប ជាធម្មតា ជួបប្រទះផលវិបាកច្រើន ពាក់ព័ន្ធរឿងមានផ្ទៃពោះ ជាងគ្នាយើងញ៉ាំផលិតផលទឹកដោះមានជាតិខ្លាញ់ធម្មតា។ អ្នកជំនាញ បានណែនាំឲ្យគ្នាយើង ញ៉ាំអាហារផលិតពីទឹកដោះមានជាតិផ្សំគ្រប់សមាធាតុ ឬជាតិខ្លាញ់ពេញលេញ។ សម្រាប់អាហារផលិតពីទឹកដោះមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់គួរកាត់បន្ថយ។
៥- កាហ្វេអ៊ីន
ផឹកកាហ្វេ តែ ក្នុងកម្រិតសមល្មមបានហើយ ត្រូវនៅឲ្យឆ្ងាយពីភេសជ្ជៈមានជាតិស្ករ។ ការសិក្សាបង្ហាញថា កាហ្វេ តែ ២-៣ ពែង មិនមានឥទ្ធិពលរារាំងការទុំជ្រុះមេជីវិតញីឡើយ។

៦- វីតាមីនចម្រុះ
ការសិក្សារបស់សាកលវិទ្យាល័យ Harvard ធ្វើឡើងរយៈពេល ៨ឆ្នាំ គ្នាយើងញ៉ាំវីតាមីនចម្រុះមានផ្ទុកអាស៊ីដហ្វូលិក (Folic Acid) ៤០០មិល្លីក្រាម ជារៀងរាល់ថ្ងៃ ប្រឈមទាបជាមួយជំងឺអារលើស្ត្រី ខណៈជាង ៤០% ស្រីៗមិនសូវញ៉ាំវីតាមីនចម្រុះ តែងលើកឡើងពាក់ព័ន្ធបញ្ហាពិបាកពពោះយកបេប៊ី។