ក្រចក សក់ផុយ ឈាមអញ្ចាញ ជាសញ្ញាត្រូវញ៉ាំផ្លែឈើ និង បន្លែឲ្យបានច្រើន
ផ្លែឈើសម្បូរទៅដោយសារជាតិចិញ្ចឹមច្រើន មានវីតាមីន និង ជាតិរ៉ែ ជំនួយមុខងាររាងកាយឲ្យដំណើរការបានល្អ ជៀសផុតពីជំងឺផ្សេងៗ មិនតែប៉ុណ្ណោះក៏ជួយបង្កើនការលូតលាស់រាងកាយផងដែរ។ ប្រសិនបើគ្នាយើងមិនសូវញ៉ាំបន្លែ ឬ ផ្លែឈើ ហើយសុខភាពរាងកាយបង្ហាញរោគសញ្ញាទាំង៥នេះ គួរតែផ្លាស់ប្ដូរទម្លាប់ទៅ៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ក្រចក និង សក់ មានសភាពផុយស្រួយ ប្រសិនបើយើងសង្កេតឃើញថា រាងកាយមានការផ្លាស់ប្ដូរ ក្រចក និង សក់ប្រែជាមានភាពផុយស្រួយ នោះបង្ហាញថារាងកាយរបស់យើងអាចប្រឈមខ្វះវីតាមីន B។ ដូច្នេះយើងត្រូវតែបង្កើនការញ៉ាំបន្លែផ្លែឈើ ដែលសម្បូរសារធាតុប្រភេទនេះ។ ប្រភពដែលអាចផ្ដល់សារធាតុសំខាន់នេះមានដូចជា ផ្លែចេក ខាត់ណា ស្ពៃពួយឡេងជាដើម។ រោគសញ្ញាបន្ទាប់បន្សំទៀត នៃកង្វះវីតាមីននេះ ដូចជា ស្លេកស្លាំង ឈឺសាច់ដុំ និង អាចរមួលក្រពើញឹកញាប់។ ២.ឈាមអញ្ចាញធ្មេញ ឈាមអញ្ចាញធ្មេញញឹកញាប់អាចមានមូលហេតុច្រើន ប៉ុន្ដែហេតុផលសំខាន់មួយគឺខ្វះវីតាមីន C។ រាងកាយរបស់យើងមិនអាចផលិតវីតាមីន C បានដោយខ្លួនឯងនោះទេ ដូច្នេះការញ៉ាំអាហារមានផ្ទុកវិតាមីន C គឺជារឿងចំាបាច់ ដើម្បីបំពេញតម្រូវការរាងកាយ។ វីតាមីន C មានមុខងារសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំការពាររាងកាយរឹងមាំ។ ហើយយើងអាចស្វែងរកបានវីតាមីននេះនៅក្នុងអាហារដូចជា ពពួកផ្លែក្រូច ទំពាំងបាយជូរ ម្នាស់ និង បន្លែបៃតងជាដើម។ ៣.ខ្សោយភ្នែក ប្រសិនបើគ្នាយើងមានអារម្មណ៍ថា […]



































