backup og meta

ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 02, 2022

    ក្រៅពីរសជាតិឆ្ងាញ់ បង្កងអាចផ្ដល់អត្ថប្រយោជន៍សុខភាពច្រើនយ៉ាង

    បង្កង មិនថាតែបង្កងទឹកសាបឬទឹកប្រៃនោះទេ សុទ្ធតែជាប្រភេទអាហារដែលមានរសជាតិឆ្ងាញ់ និងមានគុណប្រយោជន៍ប៉ូវដល់សុខភាពទៀតផង រាប់ចាប់ពីបង្កងតូចដល់បង្កងធំ។ បង្កងត្រូវ​បាន​គេ​រក​ឃើញ​ថា​មានលាក់ទុកនូវសារធាតុសំខាន់ៗច្រើន​យ៉ាង​។​

    ពពួកប្រូតេអ៊ីន៖ ប្រូតេអ៊ីនជាសារធាតុសំខាន់បំផុតមួយ​ដែល​រាងកាយត្រូវការជំនួយដល់សាច់ដុំ ជំនួយសុខភាពស្បែក សុខភាពឆ្អឹង បេះដូង ខួរក្បាល និយាយរួមពេញមួយដងខ្លួន គឺត្រូវការប្រូតែអ៊ីនជាចាំបាច់។

    អ៊ីយ៉ូត៖  នៅក្នុងបង្កងក៏មានផ្ទុកអ៊ីយ៉ូត ជាសារធាតុបំប៉នដែលរាងកាយត្រូវការ ដើម្បីបង្កើតអ័រម៉ូន​ទីរ៉ូអ៊ីត ដែលជាអ័រម៉ូនដើរតួយ៉ាងសំខាន់ជួយគ្រប់គ្រងលើដំណើរការមេតាប៉ូលីសក្នុងរាងកាយ។ លើសពីនេះ សារធាតុអ៊ីយូតក្នុងបង្កង អាចជួយថែរក្សាសុខភាពកោសិការាងកាយផងដែរ។

    ស្ពាន់៖ ស្ពាន់​មានតួនាទីសំខាន់ជួយ​ផលិតកោសិការឈាមក្រហម និងឈាមស ព្រម​ទាំង​ជួយ​ជំរុញការបញ្ចេញជាតិដែកដើម្បីបង្កើត អេម៉ូក្លូប៊ីន។ វាមានអត្ថប្រយោជន៍ជួយបង្កើនការលូតលាស់របស់កុមារ ការវិវត្ដផ្នែកខួរក្បាល ប្រព័ន្ធការពាររាងកាយ​ និងជួយ​សុខភាពឆ្អឹងរឹងមាំ។

    វីតាមីន B12៖ ជាវីតាមីនសម្រាប់ជំនួយដល់តួនាទីខួរក្បាល ប្រព័ន្ធប្រសាទ និងដំណើការបង្កើតកោសិការគ្រាប់ឈាមក្រហម។

    អាស៊ីដខ្លាញ់អូមេហ្គា៣៖ ជាអាស៊ីដខ្លាញ់ដែលបានផ្ដល់គុណប្រយោជន៍ដល់សុខភាពខួរក្បាល និងបេះដូង។ វាអាច​ជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដាច់សរសឈាមខួរក្បាល និង ជំងឺគាំងបេះដូង។ អាស៊ីដ​ខ្លាញ់​ប្រភេទ​នេះ ក៏​មានអត្ថប្រយោជន៍ខ្លាំងសម្រាប់មនុស្សចាស់ ជួយ​ការពារពីជំងឺវង្វេង ហើយ​ចុះពោះស្ដ្រីមានផ្ទៃពោះ ជួយឲ្យទារកក្នុងផ្ទៃមានសុខភាពល្អ​។

    កាល់ស្យូម៖ កាលស្យូម​មានសារៈសំខាន់ជួយទ្រទ្រង់សុខភាពរាងកាយ និងការលូតលាស់របស់ឆ្អឹង។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ផូស្វ័រ៖ ផូស្វ័រ​ក៏មានតួនាទីជួយពង្រឹងដល់សុខភាពឆ្អឹងដូចគ្នា និងរួមចំណែកដល់ការរំលាយអាហារកាន់តែប្រសើរឡើង  ក៏ដូចជាការបង្កើតប្រូតេអ៊ីន តុល្យភាពអ័រម៉ូន ការទាញយកថាមពល ការជួសជុលកោសិកា និងការប្រើប្រាស់សារធាតុចិញ្ចឹមត្រឹមត្រូវក្នុងរាងកាយ។

    បង្កង ជារបបអាហារដែលផ្ដល់គុណប្រយោជន៍ច្រើន មិនចាញ់ពពួកអាហារផ្សេងទៀត ដូចជាត្រីសាម៉ុន ធូណានោះឡើយ។ មួយវិញទៀត បង្កង​ក៏ជាប្រភេទអាហារដែលមានកម្រិតកាឡូរីទាប ដែលយើងអាចញ៉ាំបានជារៀងរាល់ថ្ងៃដោយមិនខ្លាចប៉ះពាល់សុខភាពនោះទេ។ យោងតាមការសិក្សាថ្មីៗ បង្ហាញថា បង្កងក៏មានប្រសិទ្ធភាពសម្រាប់អ្នកដែលប្រឈមនឹងជំងឺមហារីក ជាច្រើនប្រភេទ ព្រោះប្រភេទអាស៊ីដខ្លាញ់អូមេហ្គា ៣ នៅក្នុងបង្កងមានផ្ទុកនូវ EPA, DHA, និង Selenium អាចមានឥទ្ធិពលការពារប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ រួមទាំងមហារីកសុដន់ ពោះវៀនធំ ក្រពេញប្រូស្តាត សួត ក្រពះ ថ្លើម និងមហារីកអូវែ។

    បង្កង

    ប៉ុន្ដែក្នុងករណីខ្លះបង្កងទឹកប្រៃ អាចមានលក្ខណៈខុសប្លែកបន្ដិចពីបង្កងទឹកសាប សម្រាប់អ្នកញ៉ាំ ព្រោះវាបង្កជាបញ្ហាដល់អ្នកដែលមានអាការៈ ប្រតិកម្មអាលែកហ្ស៊ីជាមួយគ្រឿងសមុទ្រ។ វាមិនខុសពីប្រភេទអាហារសមុទ្រផ្សេងនោះទេ ដោយថា បង្កងក៏ជាពពួកពូជអម្បូរខ្យង ក្ដាម បង្គារ អាចធ្វើឲ្យអ្នកញ៉ាំខ្លះជួបអាការៈឡើង កន្ទួលរមាស់ ប្រតិកម្មស្បែក អាលែហ្ស៊ី​បាន​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jun 02, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម