backup og meta

ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 04, 2023

    ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន?

    យល់​សប្តិ តែង​កើត​មាន​ជា​ធម្មតា​សម្រាប់​មនុស្ស​យើង​​នៅ​ពេល​គេង​លង់​លក់ ហើយ​ការ​យល់​សប្តិ​ក៏​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ដំណេក​ល្អ​របស់​មនុស្ស​យើង​ដែរ​។ ប៉ុន្តែ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ អាច​ខុស​ប្លែក​បន្តិច​រឿង​យល់​សប្ដិ​នេះ ដោយ​អាច​ឧស្សាហ៍​មាន​សុបិន​អាក្រក់ ឬ​យល់​សប្តិ​ឃើញ​ស្ដែងៗ​ពី​អ្វី​មួយ​ញឹក​ជាង​ធម្មតា​ កាល​មុន​មាន​ផ្ទៃពោះ។

    ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​ផ្នែក​យល់​សប្តិ​មួយ​ចំនួន​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ជួប​ប្រទះ៖

    . យល់​សប្ដិ​ប្លែកៗ​ច្រើន​

    មនុស្ស​ទូទៅ​មាន​ការ​យល់​សប្ដិ​ប្លែក​ៗ​ពេល​គេង​លង់​លក់ ដែល​ការ​យល់សប្ដិ​ទាំង​នោះ​មាន​ដូច​ជា​ការ​យល់​សប្ដិ​បែប​មាន​មហិទ្ធិឫទ្ធិ ក្ដុក​ក្ដួល​អារម្មណ៍​ខ្លាំង ហើយ​មាន​រូប​ភាព​ច្បាស់ៗ​ជាដើម។ អ្វី​ក្នុង​យល់​សប្ដិ​ទាំង​នេះ គឺ​ហាក់​ដូច​ជា​ការ​ពិត​ជាក់​ស្ដែង​អ៊ីចឹង​ដែរ​។​

    ទោះ​បី​ជា​សុបិន​ប្លែកៗ​បែប​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្រប់​គ្នា តែ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ សុបិន​បែប​នេះ​អាច​កើត​មាន​ច្រើន​ដង​ជាង​។ ខុស​ពី​រូប​ភាព​បែប​ស្រមើស្រមៃ ដែល​ពិបាក​ដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​រឿង​អ្វី​មួយ​បាន ការ​យល់​សប្ដិ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ហាត់​ដូច​ជា​ជីវិត​ពិត​អ៊ីចឹង​ដែរ​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​អាច​ភ្ញាក់​ពី​ដំណេក​ ដោយ​សារ​តែ​ការយល់​សប្ដិ​នោះ និង​អាច​គិត​ថា​តើ​វា​ជា​រឿង​ពិត ឬ​ជា​ការ​យល់​សប្ដិ​ទៀត​ផង​។

    . ឧស្សាហ៍​យល់សប្ដិ

    ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​​ជឿ​ថា​ខ្លួន​យល់​សប្តិ​ច្រើន​ជា​ង​ធម្មតា​ពេល​កំពុង​មាន​ផ្ទៃពោះ។​ វា​អាច​​ដែរ​​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​យល់​សប្ដិ​ច្រើន​ពេល​គេង​យប់​ ឬ​កើន​លើស​នេះ​ទៅ​ទៀត​នៅ​ពេល​គេង​ថ្ងៃ​ថែម​ទៀត។ ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​អង់​កម្លាំង ហើយ​ពេល​ណា​យើង​គេង​សម្រាក​ច្រើន យើង​ក៏អាច​នឹង​យល់​សប្ដិ​ច្រើន​ដូច​គ្នា​។

    . យល់សប្ដិ​ឃើញ​កូន​

    វា​មិន​ចម្លែក​ទេ​នៅ​ពេល​ដែល​យើង​​ដឹង​ថា​នឹង​មាន​សមាជិក​ថ្មី​ចូល​មក​នៅ​ក្នុង​គ្រួសារ ដែល​នេះ​ជា​ពេល​មួយ​ដែល​ស្រ្តី​សប្បាយចិត្ត និង​រំភើប​បំផុត​មួយ​។ ការ​សប្បាយ​ចិត្ត ​និង​រំភើប​នេះ គឺ​ជា​រឿង​ធម្មជាតិ​ និង​ធម្មតា​មួយ​នាំ​ឲ្យ​ស្រីៗ​យើង​យល់​សប្តិ​ឃើញ​ខ្លួនឯង និង​កូន​។

    ដូច​គ្នា​ដែរ យើង​ពពោះ​កូន​រាល់​ថ្ងៃ គិត​ពី​កូន​រាល់​ថ្ងៃ នោះ​ពិត​ណាស់​ថា​ពេល​ខ្លះ​នឹង​យល់​សប្ដិ​ឃើញ​ថា​កូន​បាន​កើត ឬ​​យើង​បាន​កាន់​ឱប​កូន​ក្នុង​ដៃ​ជា​ដើម។ ស្រ្តី​មួយ​ចំនួន​ទៀត យល់សប្ដិ​​ឃើញ​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន និយាយ​ជាមួយ​កូន និង​ដឹង​ពី​ភេទ​របស់​កូន​ក៏​មាន​។

    យល់សប្ដិពពោះ

    . យល់សប្ដិ​អាក្រក់​

    ទន្ទឹ​ម​នឹង​ការ​យល់​សប្ដិ​ឃើញ​ពី​ភាព​រំភើប​រីករាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​មាន​​ដែរ​ស្រ្តី​មាន​ផ្ទៃពោះ​អាច​យល់​សប្ដិ​អាក្រក់​។

    ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦ បាន​សម្គាល់​ថា​ស្រ្តី​មាន​ផ្ទៃពោះ​យល់សប្ដិ​អាក្រក់​ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ដោយ​ថា​ការ​យល់​សប្ដិ​អាក្រក់​នេះ​អាច​មកពី​មាន​ការ​ភ្ញោច​ខាង​ផ្លូវ​អារម្មណ៍។​ ការ​យល់​សប្ដិ​អាក្រក់​នេះ​ អាច​មក​ពី​ស្រ្តី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍ថប់បារម្ភ​ពី​រឿង​សម្រាល ឬ​បារម្ភ​ពី​រឿង​ដែល​អាច​កើត​មាន​លើ​កូន​។​

    ការ​យល់​សប្ដិ​មិន​ល្អ​នេះ​ អាច​មាន​ទម្រង់​ផ្សេងៗ​គ្នា។ ស្រ្តី​មាន​ផ្ទៃពោះ អាច​យល់​ឃើញ​ដូច​ជា​ធ្លាក់​កូន​ពី​ដៃ ឬ​វង្វេង​កូន ឬ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​រលូត​កូន អាច​នឹង​យល់​សប្ដិ​ឃើញ​កា​រ​រលូត​កូន​ជា​ថ្មី​ ជា​ដើម។

    ហេតុ​អ្វី​ស្រ្តី​មាន​ផ្ទៃពោះ​សុបិន​ប្រែ​ប្រួល​?

    ការ​ប្រែ​ប្រួល​នៃ​សុបិន​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ពន្យល់​បាន​ថា​មក​ពី​ការ​ប្រែ​ប្រួល​កម្រិត​អ័រម៉ូន​ ដែល​ជា​កត្តា​ធំ​បំផុត​មួយ​នៃ​ការ​ប្រែ​ប្រួល​នេះ។​

    អ័រម៉ូន​ឡើង​ចុះ អំឡុង​ពេល​ពពោះ​ អាច​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​​លើ​រាង​កាយ​ស្រ្តី​យើង​។ ដោយ​សារ​តែ​អ័រម៉ូន​ប្រែ​ប្រួល​នេះ​ហើយ បានជា​ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ប្រែ​ប្រួល​ដែរ​។ ការ​ប្រែ​ប្រួល​អ័រម៉ូន​អាច​ធ្វើ​ឲ្យ​អារម្មណ៍​​ប្រែ​ប្រួល​ខ្លាំង នាំឲ្យ​យើង​មាន​ការ​យល់​សប្ដិ​កាន់តែ​ច្រើន​ដែរ​។​

    បន្ថែម​ពី​នេះ ការ​ប្រែ​ប្រួល​អ័រម៉ូន​ពេល​ពពោះ ក៏​អាច​ធ្វើ​ឲ្យ​មាន​អារម្មណ៍​អស់កម្លាំង​កាន់តែ​ខ្លាំង មា​ន​ន័យ​ថា​ស្រ្តី​ពពោះ​ត្រូវ​ការ​គេង​កាន់តែ​ច្រើន ដែល​នាំ​ឲ្យ​មាន​ការ​យល់​សប្ដិ​ច្រើន​ដែរ​។

    តិចនិក​គេង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ

    • កុំ​ផឹក​ទឹក​ច្រើន​ពេក​មុន​ពេល​ចូល​គេង ដើម្បី​កុំ​ឲ្យ​ត្រូវ​ឡើង​ចូល​បន្ទប់​ទឹក​ញឹក​ញាប់​
    • បន្ទប់​គេង​ត្រូវ​ងងឹត មាន​សីតុណ្ហភាព​សម​ស្រប និង​ស្ងាត់​ល្អ​
    • បិទ​ទូរទស្សន៍ និង​ទុក​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​
    • គេង​ថ្ងៃជា​រឿង​ល្អ តែ​កុំ​គេង​យូរ​ពេក អាច​នាំ​ឲ្យ​រំខាន​ដល់​ការ​គេង​ពេល​យប់​
    • អាច​អាន​សៀវភៅ ឬ​ស្ថាប់​ភ្លេង​មុន​ចូល​គេ​ង​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 04, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម