ផលវិបាក

ផលវិបាក - មិនមែន​ថា​ដល់​ថ្ងៃ​សម្រាល សម្រាល​ស្រួលៗ មិន​មាន​បញ្ហា​អ្វី​បន្តិច​សោះ​នោះ​ទេ។ ផល​វិបាក​ក្នុង​ការ​ត្រៀមសម្រាល ឬ​ថ្ងៃ​សម្រាល​តែ​ម្ដង តែង​កើត​មាន មិន​ថា​ដោយ​ធម្មជាតិ ឬ​ការ​វះកាត់

ចំណេះដឹងទូទៅ

ផលវិបាក

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក ផលវិបាក

ផលវិបាក

សម្រាលកូនពិបាកហើយ តែម៉ាក់ៗប្រឈមស្ទះទឹកភ្លោះក្នុងសរសៃឈាមសួតទៀត

ចំពោះ​ស្ត្រី​ភាគ​ច្រើន ការ​សម្រាល​កូន​ជា​រឿង​មួយ​ចៀស​មិន​រួច​ទេ ហើយ​វា​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ ទម្រាំ​តែ​បាន​សមាជិក​ថ្មី​ម្នាក់ៗ​ក្នុង​គ្រួសារ។ ក្រៅ​ពី​ទ្រាំ​នឹង​ភាព​ឈឺ​ចាប់​ហើយ ម៉ាក់​ៗ​ត្រូវ​ប្រឈម​បញ្ហា​សុខភាព​ច្រើន​យ៉ាង​ដូច​ជា ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ជា​ដើម ដែល​អាច​គំរាម​កំហែង​ជីវិត​បាន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ជា​ស្ថានភាព​ដ៏​កម្រ​មួយ ប៉ុន្តែ​មាន​ភាព​ធ្ងន់ធ្ងរ​ដែល​កើត​ឡើង​នៅ​ពេល​ទឹក​ភ្លោះ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​សួត​របស់​ម្ដាយ។ ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត​ភាគ​ច្រើន​កើត​ឡើង​អំឡុង​ពេល​សម្រាល ឬ​នៅ​ក្រោយ​ពេល​សម្រាល​ភ្លាមៗ។ រោគ​សញ្ញា​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ការ​ស្ទះ​ទឹក​ភ្លោះ​អាច​វិវត្ត​ភ្លាមៗ និង​រហ័ស ហើយ​វា​មាន​រោគ​សញ្ញា​ដូច​ជា៖ ដង្ហក់​ភ្លាមៗ លើស​សារធាតុ​រាវ​ក្នុង​សួត សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ ព្រឺ​រងា ចង្វាក់​បេះ​ដូង​លោត​លឿន ភាព​មិន​ប្រក្រតី​នៃ​គភ៌ ប្រកាច់ បាត់​បង់​ស្មារតី ខ្សោយ​បេះដូង បណ្តាល​ឲ្យ​បេះដូង​ច្របាច់​ឈាម​មិន​បាន​ល្អ ហូរឈាមចេញពីស្បូនដោយសារវះកាត់សម្រាលកូន ជំងឺផ្លូវចិត្តដូចជាថប់បារម្ភ ឬបាក់ទឹកចិត្ត [embed-health-tool-baby-poop-tool] ផល​វិបាក​នៃ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​សួត ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​អាច​បង្ក​ឲ្យ​​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​កូន​ដូច​ជា៖ – របួស​ខួរ​ក្បាល – ស្នាក់​នៅ​មន្ទីរពេទ្យ​យូរ – ម្ដាយ​ស្លាប់​ពេល​សម្រាល – ទារក​ស្លាប់ ការ​ស្ទះ​ទឹក​ភ្លោះ​ក្នុង​សរសៃ​ឈាម​ពិបាក​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ណាស់។ ប្រសិន​បើ​គ្រូពេទ្យ​សង្ស័យ​ថា ម៉ាក់ៗ​ជួប​បញ្ហា​នេះ​អំឡុង​ពេល​សម្រាល នោះ​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល​ជា​បន្ទាន់ ដើម្បី​ការ​ពារ​ផល​វិបាក​ដែល​អាច​គំរាម​កំហែង​ដល់​អាយុ​ជីវិត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?


ផលវិបាក

បញ្ហាជាប់ស្មាលើទារក ២ប្រភេទ អាចជួបតាមការសម្រាលដោយធម្មជាតិ

ជា​ទូទៅ ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ជា​វិធី​សាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ម៉ាក់ៗ ព្រោះ​វា​មាន​គុណ​សម្បត្តិ​ច្រើន​ជាង​មធ្យោបាយ​ក្នុង​ការ​សម្រាល​កូន​ដទៃ​ទៀត។ យ៉ាង​ណា​មិញ ទារក​សម្រាល​ធម្មជាតិ​ក៏​អាច​ជួប​ផល​ពិបាក ឬ​គ្រោះ​ថ្នាក់​យ​ថា​ហេតុ​មួយ​ចំនួន​ដែរ​ដូច​ជា បញ្ហា​ជាប់​ស្មា​លើ​ទារក​ជាដើម។ ក្នុង​ពេល​សម្រាល​តាម​ធម្មជាតិ បញ្ហា​ជាប់​ស្មា​លើ​ទារក​កើត​ឡើង​ដោយសារ​ស្មា​ទារក​ជាប់​គាំង​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក​របស់​ម៉ាក់ៗ បើ​ទោះ​បី​ជា​ក្បាល​ចេញ​មក​ហើយ​ក៏​ដោយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លោក​ថា បញ្ហា​ជាប់​ស្មា​នេះ ជា​ករណី​កម្រ​ជួប ប៉ុន្តែ​វា​មា​ផល​ពិបាក​ធ្ងន់ធ្ងរ​នៃ​ការ​សម្រាល​កូន​របៀប​នេះ គឺ​ចាំ​បាច់​តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​អន្តរា​គម​ផ្នែក​សម្ភព​ជាក់​លាក់ ដើម្បី​កូន​កើត​មក​គ្មាន​គ្រោះ​ថ្នាក់។ បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​ដូច​ជា៖ ១. ទារក​ជាប់​ស្មា​មិន​ជាក់លាក់​​ត្រូវ​បាន​គេ​ហៅ​ថា “ការ​លំបាក​ស្មា” មាន​អត្រា ៤-៥ នាក់​ក្នុង ១ ០០០ ករណី។ ទីតាំង​​ស្មា​ក្រោយ​របស់​ទារក​អាច​ទើស​នឹង​ឆ្អឹង​ថ្ងាស​អាង​ត្រគាក​ម្ដាយ។ [embed-health-tool-baby-poop-tool] ២. ជាប់​ស្មា​ពិត​ប្រាកដ វា​ជា​ករណី​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត មាន ១ ​ក្នុង ៤ ០០០ ករណី និង​ការ​សម្រាល​កូន ១ ដង​ក្នុង ៥ ០០០ ករណី ហើយ​ត្រូវ​បាន​កំណត់​ដោយ​អវត្ដមាន​ទាំងស្រុង​នៃ​ការ​លូន​ចូល​របស់​ស្មា​ទារក​នៅ​ក្នុង​អាង​ត្រគាក​ម្ដាយ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ទន្ទឹម​នឹង​នេះ វេជ្ជបណ្ឌិត​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នាំឲ្យ​មាន​បញ្ហា​ជាប់​ស្មា​លើ​ទារក​មាន ២ ប្រភេទ​សំខាន់​ៗ​គឺ កត្តា​មក​ពី​ស្បូន​ម្តាយមាន​បញ្ហា (ការ​កន្ត្រាក់​ស្បូន​មិន​ធម្មតា បញ្ហា​មាត់​ស្បូន​បើក​មិន​បាន​ល្អ សុក​ពាំង​មាត់ស្បូន […]


ផលវិបាក

៣ ហានិភ័យជួបញឹកញាប់ ពេលសម្រាលកូនដោយវះកាត់!

ការ​វះកាត់​សម្រាល​កូន ជា​វិធី​សម្រាល​មួយ​ដែល​ស្ត្រី​ពពោះ​មួយ​ចំនួន​ជ្រើស​រើស​យក ក្រៅ​ពី​សម្រាល​ដោយ​ធម្មជាតិ ព្រោះ​ខ្លាច​ឈឺចាប់ ឬ​មាន​ឧបសគ្គណា​មួយ​មិន​សម្រាល​តាម​ធម្មជាតិ​បាន។ ក្នុង​អំឡុង​ពេល​វះកាត់ សរីរាង្គ​ក្នុង​ពោះ​នៅ​ក្បែរ​ស្បូន ​ដូចជា ពោះវៀន ផ្លូវបញ្ចេញទឹកនោម ប្លោកនោម សរសៃឈាម​តូច​ៗអាច​នឹង​ត្រូវ​ប៉ះ​ទង្គិច ​និង​ត្រូវ​រង​របួស ដំបៅ ជាំ ឬរលាក។ តាម​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ថ្វី​បើ​ជា​ការ​កម្រ​ក៏​ដោយ​តែ​ការប៉ះពាល់ដល់សរីរាង្គក្បែរស្បូន អាច​កើត​ឡើង​បាន​ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​បន្តិច និង​ជាយថាហេតុ​ណា​មួយ។ ម៉ាក់​ៗ​ពពោះ​មួយ​ចំនួន​គិត​ថា ការ​សម្រាល​កូន​ដោយ​វះ​កាត់​ស្រួល​ជាង​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សុខភាព​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កើត​ឡើង​ដោយ​ការ​វះកាត់​សម្រាល​ញឹកញាប់​ប៉ុន្មាន​នេះ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ធ្ងន់ធ្ងរ នៅ​ក្នុង​ករណី​មាន​ការ​ហូរ​ឈាម​ច្រើន​ខុស​ប្រក្រតី​ចេញ​ពី​ស្បូន​ដែល​អាច​ប៉ះពាល់​ដល់​ជីវិត​ម៉ាក់​ៗ​ឆ្លង​ទន្លេ។ ២៤ម៉ោង​ដំបូង​ជា​ពេល​វេលា​ដែល​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង​ណាស់ និង​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់។ ម៉ាក់​ៗ អាច​មាន​ស្នាម​ជាំ ការ​បង្ក​រោគ​លើ​ស្នាម​វះកាត់​ហើយ​របួស​នេះ​ត្រូវ​ការ​ព្យាបាល​ដិត​ដល់។ ២. ហានិភ័យ​នៃ​ការ​រលាក​ផ្លូវ​ទឹកនោម ហានិភ័យ​ជួប​ញឹក​ញាប់​មួយ​ទៀត​នោះ គឺ​ស្ត្រី​អាច​កើត​រលាក​ផ្លូវ​ទឹកនោម​បន្តិចបន្តួច ប៉ុន្តែមិនមែន​ជា​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ឡើយ​គ្រាន់តែ​ត្រូវ​ការ​ថែ​រក្សា​ខ្លួន និង​ប្រុង​ប្រយ័ត្ន​ខ្លាំង​បន្តិច​ជាង​ការ​បង្កើត​កូន​តាម​បែប​ធម្មជាតិ​ប៉ុណ្ណោះ។ [embed-health-tool-child-growth-chart] ៣. ហានិភ័យដុំកំណកឈាម ការ​ព្យាបាល​មាន​ករណី​ពិសេស​ខ្លះ ក្រោយ​វះកាត់​បង្កើត​កូន​ហើយ គ្រូពេទ្យ​ផ្ដល់​ថ្នាំ​ព្យាបាល​ប្រឆាំង​នឹង​ការ​ឆាប់​កក​ឈាម​ក្នុង​រយៈ​ពេល​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មាន​ដុំ​កក​ឈាម​ក្នុង​សរសៃ​វែន​នៅ​ជើង ឬ​ស្ទះ​សរសៃ​ឈាម​នៅ​សួត។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ផលវិបាក

​ក្អក​ស្ងួត​ពេលពពោះបណ្ដាល​មក​ពី​អ្វី? ម៉ាក់ៗគួរដោះស្រាយ​បែប​ណា​?​​​​​​​​

​​ជា​ទូ​ទៅ​ ​អាការៈ​ក្អក​ស្ងួត​ អំឡុង​ពេល​មាន​គភ៌​បណ្ដាលឲ្យយើង​​​ពិបាក​ដកដង្ហើម​ ហើយ​អាច​ឈាន​ដល់​​ស្ថានភាព​គ្រោះថ្នាក់​ដទៃ​ទៀត​ដូចជា​គ្រុន​ក្ដៅ​ជា​ដើម​។​ ក្រៅ​ពី​រំខាន​ដល់​ដំណេក​ និង​កិច្ចការ​ប្រចាំថ្ងៃ​ អាការៈ​ក្អក​ស្ងួត​អាច​បង្ក​ជា​បញ្ហា​ផ្សេង​ៗ​ទៀត​ ប្រសិនបើ​យើង​មិន​អើពើ។​ ដោយ​សារ​តែ​ប្រព័ន្ធ​ភាព​ស៊ាំ​កាន់​តែ​ខ្សោយ​ទៅ​ៗ​ អំឡុង​ពេល​ពពោះ​ ​ម៉ាក់​ៗ​គប្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ពី​មូលហេតុ​បង្ក​អាការៈ​ក្អក​ស្ងួត​ និង​វិធី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ហេតុអ្វី​ស្ត្រី​ពពោះ​ងាយ​ប្រឈម​នឹង​ការ​ក្អក​ស្ងួត​​? ​​​​​​​ស្ត្រី​ពពោះ​ងាយ​​ប្រឈម​នឹង​ការ​ក្អក​ដោយ​សារ​តែ​មូលហេតុ​​ផ្សេង​ៗ​ ហើយ​ការ​កើន​ឡើង​នៃ​​កម្រិត​អ័រម៉ូន​Oestrogen គឺ​ជា​កត្តា​ចម្បង​មួយ​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ចុះ​ខ្សោយ​ នៅ​អំឡុង​ពេល​​មាន​គភ៌​ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ​ខ្សោយ​ នឹង​​ងាយ​កើត​អាលែកហ្ស៊ី​ ​និង​ក្អក​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​មូលហេតុ​នៃ​អាការៈ​ក្អក​ស្ងួត​កើត​​ចំពោះ​ស្ត្រី​ពពោះ​? មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ពពោះ​ក្អក​ស្ងួត​ មូលហេតុ​សំខាន់​ៗ​ទាំង​នេះ​រួម​មាន​៖ អាលែកហ្ស៊ី​៖ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាងកាយ​ចុះ​ខ្សោយ​ ម៉ាក់​ៗ​នឹង​​ងាយ​ប្រឈម​នឹង​​បញ្ហា​អាលែកហ្ស៊ី។​ មេរោគ​អាច​ចូល​ទៅ​ក្នុង​រាងកាយ​តាម​រយៈ​ច្រមុះ​ ឬ​មាត់​ ហើយ​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម​ ឬ​ក្អក​ស្ងួត​។ ជំងឺ​ហឺត​៖ ប្រសិនបើ​ម៉ាក់​ៗ​មាន​​ជំងឺ​ហឺត​ ​គឺ​ងាយ​នឹង​កើត​មាន​អាការៈ​ក្អក​ស្ងួត​នៅ​អំឡុង​ពេល​មាន​គភ៌​ណាស់​។ ជំងឺ​រលាក​ច្រមុះ​ ៖ ជំងឺ​​ពាក់ព័ន្ធ​នឹង​​ការ​មាន​គភ៌​ ដូចជា​​ជំងឺ​រលាក​ច្រមុះ​អាច​បណ្ដាល​ឲ្យ​ហើម​ភ្នាស​រម្អិល​ ដែល​អាច​បង្ក​ឲ្យ​កើត​មាន​អាការៈ​ក្អក​ស្ងួត​។ ប្រព័ន្ធ​ភាព​ស៊ាំ​ទាប​៖ អាច​ធ្វើ​ឲ្យ​ស្ត្រី​មាន​គភ៌​ងាយ​កើត​អាលែកហ្ស៊ី​ និង​ឆ្លង​មេរោគ​ផ្សេង​ៗ​ ដូច​នេះ​ហើយ​ទើប​នាំ​ឲ្យ​កើត​មាន​អាការៈ​ក្អក​ស្ងួត​។ ក្រហាយ​ទ្រូង​៖ ការ​ចាល់​អាស៊ីដ​ ឬ​ក្រហាយ​ទ្រូង​ គឺ​ជា​​អាការៈ​ដែល​កើត​មាន​ជា​ទូទៅ​នៅ​អំឡុង​ពេល​មាន​គភ៌​។​ កត្តា​នេះ​ក៏​អាច​រួម​ចំណែក​ដល់​ការ​ក្អក​ស្ងួត​ផង​ដែរ​។ រោគ​សញ្ញា​នៃ​ការ​ក្អក​ស្ងួត​ ​​មាន​រោគ​សញ្ញា​មួយ​ចំនួន​ដែល​នឹង​លេច​ឡើង​ នៅ​ពេល​ដែល​ម៉ាក់​ៗ​​មាន​អាការៈ​ក្អក​ស្ងួត​។ ពិបាក​ដក​ដង្ហើម​ និង​តឹង​ច្រមុះ​ ក្អួត​ចង្អោរ​ គេង​មិន​លក់​ និង​ពិបាក​ក្នុង​ការ​គេង​ វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ក្អក​ស្ងួត​ អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​​គប្បី​បញ្ចូល​របប​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ។​ ពិត​ណាស់​ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស័ង្កសី​ក៏​ជួយ​បង្កើន​ភាព​ស៊ាំ​ […]


ផលវិបាក

កើត​ជំងឺរលាកច្រមុះ ពេលពពោះ​គួរឲ្យបារម្ភអត់?​

អំឡុង​ពេល​មាន​គភ៌​ ស្រីៗ​យើង​អាច​ជួប​ប្រទះ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ហើម​ក​ជើង​។​ ប៉ុន្តែ​ អាការៈ​ហៀរ​សំបោរ​​អំឡុង​ពេល​ពពោះ​ គឺ​ជា​រោគ​សញ្ញា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្ត្រី​ពពោះ ​ប្រហែល​ជា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​។​ ពិត​ណាស់​ ជំងឺ​រលាក​ច្រមុះ ដែល​បណ្ដាល​ឲ្យ​យើង​ហៀរ​សំបោរ​នៅ​ពេល​មាន​គភ៌​ គឺ​កើត​ឡើង​ចំពោះ​ស្ត្រី​ជា​ច្រើន។​ អ្វី​ទៅ​ជា​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ ​​​ជំងឺ​រលាក​ច្រមុះ​​អំឡុង​ពេល​មាន​គភ៌​ គឺ​ជា​ការ​ស្ទះ​​រន្ធ​ចម្រុះ​ ដែល​មាន​រយៈពេល​​៦ ឬ​ច្រើន​សប្ដាហ៍​អំឡុង​ពេល​មាន​គភ៌​។​ ជំងឺ​នេះ​​មាន​ឥទ្ធិពល​ពី​១៨%​​ទៅ​៤២​%​នៃ​ស្ត្រី​ពពោះ​ និង​កើត​ឡើង​ជា​ញឹកញាប់​​នៅ​អំឡុង​​ត្រី​មាស​ទី​១ និង​នៅ​​ពេល​ជិត​សម្រាល​កូន​។ ​​ជំងឺ​រលាក​ច្រមុះ​​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​ អំឡុង​ពេល​ពពោះ ​ហើយ​វា​នឹង​បាត់​ទៅ​វិញ​​បន្ទាប់​ពី​សម្រាល​កូន​បាន​រយៈពេល​ពីរ​សប្ដាហ៍​។​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូចជា​៖ កណ្ដាស់ តឹង​ច្រមុះ ហៀរ​សំបោរ តើ​ជំងឺ​រលាក​ច្រមុះ​​អំឡុង​ពេល​ពពោះ​មាន​គ្រោះថ្នាក់​ឬ​ទេ​? ​​ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​រលាក​ច្រមុះ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទាំង​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ។​ វា​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដំណេក​ ដែល​រំខាន​ដល់​សមត្ថភាព​របស់​ទារក​ក្នុង​ការ​ទទួល​បាន​អុកស៊ីសែន​​ ដើម្បី​ការ​លូត​លាស់​របស់​ទារក​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ ប្រសិនបើ​ម៉ាក់​ៗ​មាន​ជំងឺ​​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ មាន​ស្រមុក​ ឬ​ភ្ញាក់​ពី​ដំណេក​ញឹកញាប់​នៅ​ពេល​យប់​។ មូលហេតុ​​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌ ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ មាន​លក្ខណៈ​ស្រាល​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា​វា​មិន​មាន​កត្តា​បង្ក​ណា​មួយ​ ក្រៅ​ពី​ការ​មាន​គភ៌​នោះ​ទេ​។​ អំឡុង​ពេល​ពពោះ​ ស្រ្តី​ៗ​យើង​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ប្រភេទ​នេះ​។​ នៅ​អំឡុង​ពេល​ពពោះ លំហូរ​ឈាម​កើន​ឡើង​ទៅ​​បរិវេណ​នៃ​រាងកាយ​ រួម​ទាំង​ច្រមុះ​ផង​ដែរ​។​ ការ​ហើម​នៅ​ក្នុង​ច្រមុះ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់ប្ដូរ​នេះ​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​តឹង​ច្រមុះ​ និង​ហៀរ​សំបោរ​។​ ជំងឺ​រលាក​ច្រមុះ​មួយ​ចំនួន​ទៀត​ អាច​បណ្តាល​មក​ពី​អាលែកហ្ស៊ី​ ដែល​ប៉ះពាល់​​ទៅ​លើ​ស្ត្រី​ពពោះ​ចំនួន​មួយ​ភាគ​បី។ រី​ឯ​រោគ​សញ្ញា​ច្រើន​តែ​ធ្ងន់ធ្ងរ​ជាង​ករណី​ធម្មតា​នៃ​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌ ដែល​រួម​មាន​៖ កណ្ដាស់​ រមាស់​ តឹង​ច្រមុះ​ធ្ងន់ធ្ងរ ​​​​​​យើង​អាច​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ដោយ​វិធី​ណា​ខ្លះ​?​​ ការ​ព្យាបាល​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​ សម្រាប់​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​គឺ៖ លាង​ជម្រះ​សេរ៉ូម​ប្រៃ […]


ផលវិបាក

ឈឺចាប់​បរិវេណ​គូទពេល​ពពោះ​ ដោះស្រាយបែបណាល្អ?

ជា​ទូទៅ​ នៅ​អំឡុង​ពេល​មាន​គភ៌​ ស្រី​ៗ​យើង​តែងតែ​ជួបប្រទះ​ការ​ឈឺចាប់​នៅ​​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ដែល​​ខ្លួន​មិន​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក​។ ការ​ឈឺ​ចាប់​នៅ​បរិវេណ​គូទ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​អំឡុង​ពេល​​នេះ​ ពីព្រោះ​តែ​រាងកាយ​របស់​ម៉ាក់​​ៗ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​ដ៏​សម្បើម​មួយ​។ ការ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​ពពោះបណ្ដាល​មក​ពី​អ្វី​?​ ពិត​ណាស់​ ការ​ឈឺចាប់​នៅ​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន។ ​មូលហេតុ​ទាំង​នេះ​រួម​មាន៖ ជំងឺ​រលាក​សរសៃ​ប្រសាទ​សំខាន់​នៃ​ជើង (sciatica) ជំងឺ​ឫស​ដូង​បាត ការ​កន្ត្រាក់ស្បូន ការ​ឈឺ​ចាប់​ជុំវិញ​​អាង​ត្រគាក ​ដោយ​សារ​តែ​មាន​មូលហេតុ​ផ្សេង​ៗ​គ្នា​ ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ឈឺចាប់​​ត្រង់​បរិវេណ​គូទ​ ការ​ព្យាបាល​ក៏​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ផង​ដែរ​។​ ដូចនេះ​ហើយ​ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ​ក្នុង​ការ​កំណត់​អំពី​​មូលហេតុ​បង្ក​ឲ្យ​បាន​ច្បាស់​លាស់​។​ ជួន​កាល​ នៅ​ពេល​ដែល​ការ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ គឺ​ជា​រោគ​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​ វា​អាច​នឹង​បាត់​ទៅ​វិញ​ជាមួយ​នឹង​ការ​ថែទាំ​ខ្លួន​​នៅ​ផ្ទះ​ ឬ​ការ​ហាត់ប្រាណ​តិចតួច។​ ការ​ព្យាបាល​បញ្ហា​ឈឺ​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​គភ៌​ ​​ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ព្យាបាល​ការ​ឈឺចាប់​ត្រង់​បរិវេណ​គូទ អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​អាច​សាកល្បង​ប្រើប្រាស់​វិធីសាស្ត្រ​ព្យាបាល​ទូទៅ​ខាង​ក្រោម​នេះ​។ ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ប្រើ​ក្រែម​ ឬ​ប្រភេទ​ថ្នាំ​ Ointments សម្រាប់​ព្យាបាល​បញ្ហា​​រោល​ រមាស់​ ឬ​ដំបៅ​នៃ​ស្បែក​​ ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ទទួល​បាន​វេជ្ជ​បញ្ជា​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ ប្រសិនបើ​មាន​អាការៈ​ឈឺ​ចាប់​ធ្ងន់ធ្ងរ​។ ប្រើ​ថ្នាំ​បន្ទន់​លាមក​ ដែល​អាច​កាត់បន្ថយ​ការ​ឈឺ​ចាប់​ពី​ជំងឺ​ឫសដូង​បាត ដែល​ចេញ​វេជ្ជបញ្ជា​ដោយ​គ្រូពេទ្យ​។ វិធី​ថែទាំ​​ខ្លួន​ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ចាប់​បរិវេណ​គូទ​ អំឡុង​ពេល​ពពោះ​ ​​​​​​​មាន​វិធីសាស្ត្រ​មួយ​ចំនួន​ ដែល​ម៉ាក់​ៗ​អាច​អនុវត្ត​បាន​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺ​ចាប់​ត្រង់​បរិវេណ​គូទ​ អំឡុង​ពេល​មាន​គភ៌​ ដូច​ជា​៖ ស្អំ​ទឹក​ក្ដៅ​នៅ​បរិវេណ​ដែល​ឈឺ​ មិន​ត្រូវ​អង្គុយ​ ឬ​ឈ​រ​រយៈពេល​យូរ​ […]


ផលវិបាក

ធ្លាក់​ឈាមដោយសារ​​​​រលូត​កូន​​ អាចសម្គាល់​បានយ៉ាងម៉េច​?​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​រលូត​កូន​ គឺ​ជា​ការ​បាត់បង់​កូន​អំឡុង​ពេល​​មាន​គភ៌​នៅ​មុន​សប្ដាហ៍​ទី​២០​។​ ប្រមាណ​ជា​២៥%​នៃ​ការ​មាន​ផ្ទៃពោះ​ ត្រូវ​បញ្ចប់​ដោយ​សារ​ការ​រលូត​កូន​។​ ​ការ​រលូត​កូន​ភាគ​ច្រើន​កើត​ឡើង​មុន​ពេល​ដែល​ស្ត្រី​ដឹង​ថា​ខ្លួន​មាន​ទម្ងន់​ទៅ​ទៀត​។ តើ​ការ​ធ្លាក់​ឈាម​ដោយ​សារ​រលូត​កូន​​មាន​សភាព​យ៉ាង​ម៉េច​? ​សញ្ញា​ទូទៅ​ភាគ​ច្រើន​នៃ​ការ​រលូត​កូន​គឺ​ធ្លាក់​ឈាម​។​ វា​ក៏​អាច​រួម​ជាមួយ​នឹង​ការ​​ចុក​រមួល​សាច់​ដុំ​​នៅ​​ខ្នង​ផ្នែក​ខាងក្រោម ឬ​ពោះ​ផង​ដែរ​។​ ការ​ធ្លាក់​ឈាម​ដំបូង​បំផុត​អាច​មាន​លក្ខណៈ​ខុស​ៗ​គ្នា។​ ស្ត្រី​ខ្លះ​អាច​មាន​ការ​ធ្លាក់​ឈាម​ពណ៌​ត្នោត​ រី​ឯ​ខ្លះ​ទៀត​ អាច​មាន​ធ្លាក់​ឈាម​ពណ៌​ផ្កាឈូក​ថ្លា​។​ វា​អាច​នឹង​ឈប់​ ព្រម​ទាំង​ចាប់ផ្ដើម​ធ្លាក់​ឈាម​តិចតួច​ មុន​ពេល​ចាប់ផ្ដើម​ធ្លាក់​ឈាម​ពណ៌​ក្រហម​ស្រស់​ក្នុង​បរិមាណ​ច្រើន​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ការ​ធ្លាក់​ឈាម​នេះ អាច​មាន​លក្ខណៈ​ច្រើន និង​អាច​ធ្វើ​ឲ្យ​យើង​មាន​ការ​ភ្ញាក់​ផ្អើល​​ ជា​ពិសេស​ ប្រសិនបើ​ការ​ធ្លាក់​ឈាម​តិចតួច​មុន​ដំបូង​កើត​ឡើង​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​។​ ជា​ទូទៅ​ ការ​ធ្លាក់​ឈាម​ច្រើន​បែប​នេះ​​មាន​រយៈពេល​ពីរ​បី​ម៉ោង​ រហូត​ដល់​១​ថ្ងៃ​ ឬ​២​ថ្ងៃ​។ ការ​រលូត​កូន​​នៅ​ពេល​ទើប​​មាន​គភ៌​ភាគ​ច្រើន​ គឺការធ្លាក់​ឈាម​​ស្រដៀង​ទៅ​នឹង​ការ​មក​រដូវ​ច្រើន។​ ប្រសិនបើ​ការ​រលូត​នេះ​​ កើត​ឡើង​នៅ​ពេល​ដែល​​ស្រី​ៗ​យើង​​ទើប​តែ​មាន​គភ៌​ មុន​សប្ដាហ៍​ទី​៤ ទៅ​ទី​៥​ ​គឺ​មិន​មាន​ជាលិកា​ដែល​អាច​មើល​ឃើញ​ ឬ​មាន​កំណក​តូច​ៗ​ឡើយ​។ យ៉ាង​ណា​មិញ ចាប់​ពី​សប្ដាហ៍​ទី​៦​ទៅ​ ​យើង​នឹង​អាច​មើល​ឃើញ​កំណក​ឈាម​ធំ​ៗ​មិន​ខាន​ ដែល​មាន​លក្ខណៈ​រឹង​ និង​អាស្រ័យ​លើ​ចំនួន​សប្ដាហ៍​​នៃ​ការ​ពពោះ​។ ​ប្រសិនបើ​​ការ​រលូត​កូន​កើត​ឡើង​​ បន្ទាប់​ពី​​សប្ដាហ៍​ទី​៦​ទៅ​ វា​អាច​មាន​គភ៌​ និង​សុក​ ដែល​​​​ធ្វើ​ឲ្យ​ឈាម​ដែល​ធ្លាក់​មក​​មាន​ពណ៌​ប្រផេះ​។​ ជាមួយ​គ្នា​នេះ​ដែរ​ គ្រូពេទ្យ​មួយ​ចំនួន​អាច​ស្នើ​ឲ្យ​យើង​ប្រមូល​កំណក​ឈាម​ ជាមួយ​នឹង​ជាលិកា​ទារក​ ដើម្បី​ធ្វើ​ការ​វិភាគ​​ ជា​ពិសេស​ ប្រសិនបើ​យើង​មាន​បញ្ហា​រលូត​កូន​ច្រើន​ជាង​​​ម្ដង​​ ឬ២​ដង​រួច​មក​ហើយ​​។ [embed-health-tool-baby-poop-tool] ការ​ធ្លាក់​ឈាម​ដោយ​សារ​រលូត​កូន​ នឹង​ថយ​ចុះ​ បន្ទាប់​ពី​ជាលិកា​មាន​ផ្ទៃ​ពោះ​​​ធ្លាក់​​មក​អស់​ ហើយ​វា​នឹង​បញ្ចប់​ទៅ​វិញ​​បន្ទាប់​ពី​​មួយ​ ឬ​២​សប្ដាហ៍​។​ ប្រសិនបើ​យើង​មាន​ការ​ព្រួយ​បារម្ភ​​អំពី​ពណ៌​ ឬ​បរិមាណ​ឈាម​ដែល​ធ្លាក់​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​៕ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក […]


ផលវិបាក

​ទឹក​នោម​ផ្អែម​ពេលពពោះ អាច​មាន​ហានិភ័យ​​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ទឹក​នោម​ផ្អែម​ កើត​ឡើង​នៅ​ពេល​ដែល​គ្លុយកូស​​មាន​កម្រិត​ច្រើន​ពេក​នៅ​ក្នុង​ឈាម​ ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល់​មុខងារ​រាងកាយ​គ្រប់​ផ្នែក​ និង​អាច​បង្ក​គ្រោះថ្នាក់​ផង​ដែរ​ នៅ​ពេល​ដែល​យើង​មិន​ធ្វើការ​ព្យាបាល​ ឬ​គ្រប់គ្រង​បាន​ល្អ​។ ចំណែក​ឯ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​គភ៌​ កើត​ឡើង​នៅ​ពេល​ដែល​ស្ត្រី​​មាន​ផ្ទៃពោះ​កើន​ឡើង​កម្រិត​ស្ករ​ក្នុង​ឈាម​។​ របប​អាហារ​ និង​របៀប​រស់​នៅ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើន​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។​ ពិត​ណាស់​ ​មូលហេតុ​ដែល​ស្ត្រី​​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១ ឬ​ប្រភេទ​២​ អាច​វិវត្ត​ទៅ​ជា​ ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បាន គឺ​ដោយសារ​តែ​ផល​ប៉ះពាល់​អ័រម៉ូន​នៃ​សុក​​​ទៅ​លើ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ផល​ប៉ះពាល់​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​​​ ជា​ទូ​ទៅ​ ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​​ម៉ាក់​ៗ​ ទារក​ និង​គ្រួសារ​​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​អាច​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ម្ដាយ​ និង​ទារក​ផង​ដែរ​ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល។​ ​ក្នុង​ករណី​កម្រ​ខ្លះ​​ វា​ក៏​អាច​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ផង​ក៏​មាន​។​ ដូច្នេះ​ហើយ​ ការ​ព្យាបាល​ ការ​ការពារ​ និង​ការ​ស្វែង​យល់​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​មាន​សារសំខាន់​ណាស់​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​​យ៉ាង​ដូច​ម្ដេច?​ ​​​បញ្ហា​ស្រ្តេស​មុន​ និង​ក្រោយ​សម្រាល​ ប្រវត្តិ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត​ និង​ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ​​ សុទ្ធ​តែ​អាច​​​ប៉ះពាល់​លើ​អ័រម៉ូន​ទាំង​អស់​។ ការ​បាក់​ទឹក​ចិត្ត​ គឺ​ជា​អតុល្យភាព​អ័រម៉ូន​ ដូច្នេះ​ហើយ​ វា​​ត្រូវ​បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការវិវត្តទៅ​​ជា​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល។​ នៅ​ពេល​ដែល​​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើង​ដោយ​សារ​តែ​កង្វះ​អាំងស៊ុយលីន​ ដែល​ចាំបាច់​ក្នុង​គ្រប់​គ្រង​ជាតិ​ស្ករ​នៅ​ក្នុង​កម្រិត​ធម្មតា​។ [embed-health-tool-due-date] តើ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ គឺ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​​ពពោះ​? ខណៈ​ពេល​ដែល​ស្ត្រី​​ពពោះ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​ជំងឺ​ទឹក​​នោម​ផ្អែម​ប្រភេទ​២​ នៅ​ពេល​ក្រោយ​ ប្រសិនបើ​​​​ពួក​គេ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ប៉ុន្តែ​ចំពោះ​ស្ត្រី​​​ភាគ​ច្រើន​ ជំងឺ​ប្រភេទ​នេះ​មាន​ផល​ប៉ះពាល់​​តែ​ក្នុង​អំឡុង​ពេល​មាន​គភ៌​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ​ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ​ ជំងឺ​ទឹក​នោម​ផ្អែម​ពេលពពោះ ​អាច​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ​ និង​ទារក​ ​លទ្ធផល​នៃ​កំណើត និង​សុខភាព​ក្រោយ​សម្រាល​។​ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ […]


ផលវិបាក

បន្ទាប់​ពី​រលូត​កូន​ ស្រី​ៗ​​គួរ​​យក​កូន​ម្ដង​ទៀត​នៅ​ពេល​ណា?

ការ​រលូត​កូន​ គឺ​ជា​បទពិសោធន៍​ដ៏​ឈឺ​ចាប់​មួយ​ដែល​ម៉ាក់​ៗ​ ពិបាក​នឹង​បំភ្លេច​បាន​។​ មាន​ស្រីៗ​ខ្លះ​ព្យាយាម​ចង់​បាន​កូន​ម្ដង​ទៀត​ភ្លាម ដើម្បី​ជួយ​ឲ្យ​អារម្មណ៍​ប្រសើរ​ឡើង​វិញ​ ឬ​អាច​រង់ចាំ​រយៈពេល​ពីរ​បី​ខែ បន្ទាប់​ពី​យើង​អាច​​ធ្វើ​ចិត្ត​បាន​។​ តើ​យើង​គួរ​ចាប់ផ្ដើម​យក​កូន​នៅ​ពេល​ណា​ទើប​ល្អ? គ្រូពេទ្យ​មួយ​ចំនួន​ណែនាំ​ឲ្យ​​រង់ចាំ​រហូត​ដល់​យើង​មាន​វដ្ដ​រដូវ​ឡើង​វិញ ដើម្បី​ងាយ​ស្រួល​​កំណត់​ថ្ងៃ​ ប្រសិនបើ​ចង់​មាន​ផ្ទៃពោះ​ភ្លាម​ៗ​។ ចំណែក​ឯ​ស្រី​ៗ​ខ្លះ​ ត្រូវ​រង់ចាំ​​​មួយ​រយៈពេល​សិន​ ពីព្រោះ​តែ​ស្ថានភាព​សុខភាព​របស់​ខ្លួន​។​ យ៉ាង​ណា​មិញ​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​​បង្ហាញ​ថា​ ការ​​មាន​គភ៌​នៅ​ក្នុង​រយៈពេល​៦​ខែ​ បន្ទាប់​ពី​រលូត​ អាច​ជា​ឱកាស​ល្អ​បំផុត​សម្រាប់​​ការ​មាន​ផ្ទៃពោះ​ដែល​មាន​សុខភាព​ល្អ​។​ បន្ថែម​ពី​នេះ​ ការ​មាន​គភ៌​នៅ​ក្នុង​រយៈពេល​​៦​ខែ​ មាន​លទ្ធផល​នៃ​ការ​បន្ត​ពូជ​ល្អ​បំផុត​ ក៏​ដូចជា​មាន​អត្រា​ផលវិបាក​ទាប​បំផុត​ នៅ​ពេល​មាន​ផ្ទៃ​ពោះ​បន្ទាប់​ផង​ដែរ​។ ពិត​ណាស់​ ការ​ព្យាយាម​ក្នុង​ការ​មាន​ផ្ទៃពោះ​សារ​ជា​ថ្មី​ គឺ​មិន​ត្រឹមតែ​ទាមទារ​ឲ្យ​យើង​មាន​​ទឹក​ចិត្ត​រឹងមាំ​ឡើង​វិញ​​នោះ​ទេ​ រាងកាយ​របស់​យើង​ក៏​ត្រូវ​រឹងមាំ​ដូច​គ្នា​។​ ប្រសិនបើ​យើង​រលូត​កូន​នៅ​ពេល​ដែល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ ស្រីៗ​យើង​​នឹង​បញ្ចេញ​ពង​អូវុល​ភ្លាម​នៅ​ក្នុង​រយៈពេល​២សប្តាហ៍​ ក្រោយ​រលូត​។​ ប៉ុន្តែ​ បើ​រលូត​ចាប់​ពី​សប្ដាហ៍​ទី​២៨​ឡើង​ទៅ វា​ត្រូវ​ការ​ពេល​ពីរ​បី​ខែ​​ដើម្បី​ឲ្យ​អ័រម៉ូន​ និង​វដ្ដ​រដូវ​ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​។ តិចនិក​សម្រាប់​ការ​ព្យាយាម​យក​កូន​ម្ដង​ទៀត បន្ទាប់​ពី​រលូត​ ​ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​ប្រកប​ដោយ​សុខភាព​ល្អ​ ស្រីៗ​យើង​គប្បី​​ត្រូវ​ផ្លាស់ប្ដូរ​បែបបទ​ក្នុង​ការ​រស់នៅ​ មុន​ពេល​ដែល​យើង​ព្យាយាម​យក​កូន​។ បង្កើន​ការ​ស្រូប​យក​ហ្វូឡេត​ កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​ ឈប់ជក់​បារី​ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន​ សម្រាក​ឲ្យ​បាន​ច្រើន​ ញ៉ាំ​អាហារ​ដែល​មាន​តុល្យភាព​ និង​សុខភាព​ល្អ​ ហាត់ប្រាណ​ជា​ទៀងទាត់ កាត់បន្ថយ​កម្រិត​ស្រ្តេស​ តើ​អ្នក​​ធ្លាប់​រលូត​កូន អាច​រលូត​ម្ដង​ទៀត​ដែរ​ឬ​ទេ? ​ទោះ​បី​ជា​យើង​ធ្លាប់​​រលូត​កូន​រួច​មក​ហើយ​ក្ដី​ ក៏​មិន​មាន​ន័យ​ថា​យើង​ត្រូវ​រលូត​កូន​​ម្ដង​ទៀត​​ដែរ​។​ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​រលូត​កូន​ម្ដង​ទៀត​ យើង​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​ការ​ផ្លាស់ប្តូរ​ហ្សែន​ MTHFA ដែល​ប៉ះពាល់​ដល់​​ការ​ប្រើប្រាស់​អាស៊ីដ​ហ្វូលិក​ និង​ទម្រង់​ផ្សេង​ទៀត​នៃ​អាស៊ីត​ហ្វូលិក​នៅ​ក្នុង​រាងកាយ​។​ បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន​ ​និង​បញ្ហា​ផ្ទៃពោះ​ដទៃ​ផ្សេង​ទៀត​។​​​​


ផលវិបាក

ស្រីៗ​កំពុង​ពពោះ​ប្រយ័ត្ន​ឲ្យមែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ!

ជា​ទូទៅ ​អ្នក​ម្ដាយ​ត្រូវ​ព​ពោះ​កូន​ក្នុង​ផ្ទៃ​យ៉ាង​ហោច​ ៣៨ សប្តាហ៍​ទម្រាំ​ដល់​ថ្ងៃ​អូន​តូច​ចេញ​មក​ក្រៅ​ឃើញ​ពន្លឺ​ថ្ងៃ។ បើ​មាន​អាការៈ​ឈឺ​ពោះ​សម្រាល​មុនថ្ងៃ​កំណត់​ គេ​ហៅ​ថា​ កូន​កើត​មិន​គ្រប់​ខែ។ ក្នុង​ករណី​នេះ​ ទាំង​អ្នក​ម្ដាយ ​ទាំង​ទារក ​អាច​ប្រឈម​​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​ ដែល​អាច​ឈាន​ដល់​​បាត់​បង់​ជីវិត​ផង​ក៏​មាន។ ពិត​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់​ម៉ាក់ៗ និងអាអូន ដូច្នេះ​ "Hello គ្រូពេទ្យ" នឹងបកស្រាយពី​មូលហេតុ​ រោគ​សញ្ញា​ និង​វិធី​បង្ការកុំឲ្យកូនកើតអត់គ្រប់ខែ​។ ១- កត្តាបង្កឲ្យទារកកើតមុនខែ - ​ជក់​បារី - មិន​សូវខ្វល់ខ្ចាយទៅពិនិត្យផ្ទៃពោះ - ផឹក​គ្រឿង​ស្រវឹង​ ​ពេល​មាន​ផ្ទែពោះ - បង្កកំណើតកូនក្នុងកែវ - កូន​ភ្លោះ​ ឬ​ច្រើន - ក្រុមគ្រួសារមានប្រវត្តិកូនសម្រាលមុនខែ - មាន​គភ៌​ក្រោយ​សម្រាល​កូន​ថ្មីៗ - ឡើង​ ឬ​ស្រក​ទម្ងន់​ខ្លាំង ​មុន​ពេលមានផ្ទៃពោះ - ការ​វិវត្ត​របស់​ទារក​មិន​ពេញ​លេញ - មាន​បញ្ហា​សុខភាព​ ដូច​ជា ​លើស​ឈាម​ ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើង វិបត្តិ​កំណក​ឈាម​ ឬ​មាន​មេរោគ​ឆ្លង​ផ្សេងៗ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ   ២- រោគសញ្ញាសម្រាលកូនមុនខែ - ធ្លាក់​ឈាម​តាម​ទ្វារ​មាស - ​ទឹក​រម្អិល​ហូរចេញ​ពី​ទ្វារ​មាស - កើន​ឡើង​សម្ពាធ​នៅ​អាង​ត្រគាក​ ឬ​ប្រដាប់​ភេទ - មាន​អាការៈ​ដូច​ចង់​គ្រុន​ក្ដៅ​ វិល​មុខ​ ចង់​ក្អួត​ ឬ​រា​ករូស - ចុក​ណែន​លើ​ថ្ងាស​ក្រោម​ពោះ​ ចុក​ដូច​ពេល​មាន​រដូវ ​ឆ្អល់​ពោះ - ​ស្បូន​​កន្ត្រាក់រៀង​រាល់​ ១០ នាទី/ម្ដង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ