ដោយសារតែមានមូលហេតុផ្សេងៗគ្នា ដែលធ្វើឲ្យម៉ាក់ៗកើតមានអាការៈឈឺចាប់ត្រង់បរិវេណគូទ ការព្យាបាលក៏មានលក្ខណៈខុសៗគ្នាផងដែរ។ ដូចនេះហើយ ដើម្បីទទួលបានការព្យាបាលត្រឹមត្រូវ យើងគប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ក្នុងការកំណត់អំពីមូលហេតុបង្កឲ្យបានច្បាស់លាស់។ ជួនកាល នៅពេលដែលការឈឺចាប់ត្រង់បរិវេណគូទ គឺជារោគសញ្ញានៃការមានផ្ទៃពោះដំបូង វាអាចនឹងបាត់ទៅវិញជាមួយនឹងការថែទាំខ្លួននៅផ្ទះ ឬការហាត់ប្រាណតិចតួច។
ការព្យាបាលបញ្ហាឈឺត្រង់បរិវេណគូទ អំឡុងពេលមានគភ៌
ជាមួយគ្នានេះដែរ ដើម្បីព្យាបាលការឈឺចាប់ត្រង់បរិវេណគូទ អំឡុងពេលមានគភ៌ ម៉ាក់ៗអាចសាកល្បងប្រើប្រាស់វិធីសាស្ត្រព្យាបាលទូទៅខាងក្រោមនេះ។
- ប្រើថ្នាំបំបាត់ការឈឺចាប់
- ប្រើក្រែម ឬប្រភេទថ្នាំ Ointments សម្រាប់ព្យាបាលបញ្ហារោល រមាស់ ឬដំបៅនៃស្បែក
- ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ដើម្បីទទួលបានវេជ្ជបញ្ជាសម្រាប់ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ប្រសិនបើមានអាការៈឈឺចាប់ធ្ងន់ធ្ងរ។
- ប្រើថ្នាំបន្ទន់លាមក ដែលអាចកាត់បន្ថយការឈឺចាប់ពីជំងឺឫសដូងបាត ដែលចេញវេជ្ជបញ្ជាដោយគ្រូពេទ្យ។