backup og meta

កើត​ជំងឺរលាកច្រមុះ ពេលពពោះ​គួរឲ្យបារម្ភអត់?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    កើត​ជំងឺរលាកច្រមុះ ពេលពពោះ​គួរឲ្យបារម្ភអត់?​

    អំឡុង​ពេល​មាន​គភ៌​ ស្រីៗ​យើង​អាច​ជួប​ប្រទះ​អាការៈ​​ក្រហាយ​ទ្រូង​ និង​ហើម​ក​ជើង​។​ ប៉ុន្តែ​ អាការៈ​ហៀរ​សំបោរ​​អំឡុង​ពេល​ពពោះ​ គឺ​ជា​រោគ​សញ្ញា​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្ត្រី​ពពោះ ​ប្រហែល​ជា​មិន​ទាន់​បាន​ត្រៀម​ខ្លួន​នៅ​ឡើយ​។​ ពិត​ណាស់​ ជំងឺ​រលាក​ច្រមុះ ដែល​បណ្ដាល​ឲ្យ​យើង​ហៀរ​សំបោរ​នៅ​ពេល​មាន​គភ៌​ គឺ​កើត​ឡើង​ចំពោះ​ស្ត្រី​ជា​ច្រើន។​

    អ្វី​ទៅ​ជា​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​

    ​​​ជំងឺ​រលាក​ច្រមុះ​​អំឡុង​ពេល​មាន​គភ៌​ គឺ​ជា​ការ​ស្ទះ​​រន្ធ​ចម្រុះ​ ដែល​មាន​រយៈពេល​​៦ ឬ​ច្រើន​សប្ដាហ៍​អំឡុង​ពេល​មាន​គភ៌​។​ ជំងឺ​នេះ​​មាន​ឥទ្ធិពល​ពី​១៨%​​ទៅ​៤២​%​នៃ​ស្ត្រី​ពពោះ​ និង​កើត​ឡើង​ជា​ញឹកញាប់​​នៅ​អំឡុង​​ត្រី​មាស​ទី​១ និង​នៅ​​ពេល​ជិត​សម្រាល​កូន​។

    ​​ជំងឺ​រលាក​ច្រមុះ​​អាច​កើត​ឡើង​នៅ​ពេល​ណា​មួយ​ អំឡុង​ពេល​ពពោះ ​ហើយ​វា​នឹង​បាត់​ទៅ​វិញ​​បន្ទាប់​ពី​សម្រាល​កូន​បាន​រយៈពេល​ពីរ​សប្ដាហ៍​។​ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូចជា​៖

    • កណ្ដាស់
    • តឹង​ច្រមុះ
    • ហៀរ​សំបោរ

    តើ​ជំងឺ​រលាក​ច្រមុះ​​អំឡុង​ពេល​ពពោះ​មាន​គ្រោះថ្នាក់​ឬ​ទេ​?

    ​​ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​រលាក​ច្រមុះ​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទាំង​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ។​ វា​អាច​បណ្ដាល​ឲ្យ​មាន​វិបត្តិ​ដំណេក​ ដែល​រំខាន​ដល់​សមត្ថភាព​របស់​ទារក​ក្នុង​ការ​ទទួល​បាន​អុកស៊ីសែន​​ ដើម្បី​ការ​លូត​លាស់​របស់​ទារក​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ ប្រសិនបើ​ម៉ាក់​ៗ​មាន​ជំងឺ​​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ មាន​ស្រមុក​ ឬ​ភ្ញាក់​ពី​ដំណេក​ញឹកញាប់​នៅ​ពេល​យប់​។

    រលាកច្រមុះ២

    មូលហេតុ​​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌

    ក្នុង​ករណី​ខ្លះ​ ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ មាន​លក្ខណៈ​ស្រាល​ប៉ុណ្ណោះ​ ដែល​មាន​ន័យ​ថា​វា​មិន​មាន​កត្តា​បង្ក​ណា​មួយ​ ក្រៅ​ពី​ការ​មាន​គភ៌​នោះ​ទេ​។​ អំឡុង​ពេល​ពពោះ​ ស្រ្តី​ៗ​យើង​ប្រឈម​នឹង​ការ​ផ្លាស់ប្ដូរ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​មាន​ជំងឺ​មួយ​ប្រភេទ​នេះ​។​ នៅ​អំឡុង​ពេល​ពពោះ លំហូរ​ឈាម​កើន​ឡើង​ទៅ​​បរិវេណ​នៃ​រាងកាយ​ រួម​ទាំង​ច្រមុះ​ផង​ដែរ​។​ ការ​ហើម​នៅ​ក្នុង​ច្រមុះ​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់ប្ដូរ​នេះ​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​មាន​អាការៈ​តឹង​ច្រមុះ​ និង​ហៀរ​សំបោរ​។​ ជំងឺ​រលាក​ច្រមុះ​មួយ​ចំនួន​ទៀត​ អាច​បណ្តាល​មក​ពី​អាលែកហ្ស៊ី​ ដែល​ប៉ះពាល់​​ទៅ​លើ​ស្ត្រី​ពពោះ​ចំនួន​មួយ​ភាគ​បី។ រី​ឯ​រោគ​សញ្ញា​ច្រើន​តែ​ធ្ងន់ធ្ងរ​ជាង​ករណី​ធម្មតា​នៃ​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌ ដែល​រួម​មាន​៖

  • កណ្ដាស់​
  • រមាស់​
  • តឹង​ច្រមុះ​ធ្ងន់ធ្ងរ
  • ​​​​​​យើង​អាច​ព្យាបាល​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​ដោយ​វិធី​ណា​ខ្លះ​?​​

    ការ​ព្យាបាល​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​ សម្រាប់​ជំងឺ​រលាក​ច្រមុះ​អំឡុង​ពេល​មាន​គភ៌​គឺ៖

    • លាង​ជម្រះ​សេរ៉ូម​ប្រៃ
    • ប្រើប្រាស់​ថ្នាំ​ តាមការណែនាំ​របស់​គ្រូពេទ្យ​

    សេរ៉ូម​ប្រៃ​អាច​ជួយ​សម្រួល​ដល់​ផ្លូវ​ដង្ហើម​  បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ ដោយ​ពុំ​មាន​ផល​ប៉ះពាល់​ណា​មួយ​ឡើយ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 05, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម