backup og meta

ស្រីៗ​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Aug 14, 2023

    ស្រីៗ​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ

    ជា​ទូទៅ ​អ្នក​ម្ដាយ​ត្រូវ​ព​ពោះ​កូន​ក្នុង​ផ្ទៃ​យ៉ាង​ហោច​ ៣៨ សប្តាហ៍​ទម្រាំ​ដល់​ថ្ងៃ​អូន​តូច​ចេញ​មក​ក្រៅ​ឃើញ​ពន្លឺ​ថ្ងៃ។ បើ​មាន​អាការៈ​ឈឺ​ពោះ​សម្រាល​មុនថ្ងៃ​កំណត់​ គេ​ហៅ​ថា​ កូន​កើត​មិន​គ្រប់​ខែ។ ក្នុង​ករណី​នេះ​ ទាំង​អ្នក​ម្ដាយ ​ទាំង​ទារក ​អាច​ប្រឈម​​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​ ដែល​អាច​ឈាន​ដល់​​បាត់​បង់​ជីវិត​ផង​ក៏​មាន។

    ពិត​ជា​គ្រោះថ្នាក់​ណាស់​សម្រាប់​ម៉ាក់ៗ និងអាអូន ដូច្នេះ​ “Hello គ្រូពេទ្យ” នឹងបកស្រាយពី​មូលហេតុ​ រោគ​សញ្ញា​ និង​វិធី​បង្ការកុំឲ្យកូនកើតអត់គ្រប់ខែ​។

    ១- កត្តាបង្កឲ្យទារកកើតមុនខែ

    – ​ជក់​បារី

    – មិន​សូវខ្វល់ខ្ចាយទៅពិនិត្យផ្ទៃពោះ

    – ផឹក​គ្រឿង​ស្រវឹង​ ​ពេល​មាន​ផ្ទែពោះ

    – បង្កកំណើតកូនក្នុងកែវ

    កូន​ភ្លោះ​ ឬ​ច្រើន

    – ក្រុមគ្រួសារមានប្រវត្តិកូនសម្រាលមុនខែ

    – មាន​គភ៌​ក្រោយ​សម្រាល​កូន​ថ្មីៗ

    – ឡើង​ ឬ​ស្រក​ទម្ងន់​ខ្លាំង ​មុន​ពេលមានផ្ទៃពោះ

    – ការ​វិវត្ត​របស់​ទារក​មិន​ពេញ​លេញ

    – មាន​បញ្ហា​សុខភាព​ ដូច​ជា ​លើស​ឈាម​ ​ទឹក​នោម​ផ្អែម បម្រុង​ក្រឡា​ភ្លើង វិបត្តិ​កំណក​ឈាម​ ឬ​មាន​មេរោគ​ឆ្លង​ផ្សេងៗ។

    ហែលទឹក១

    ២- រោគសញ្ញាសម្រាលកូនមុនខែ

    – ធ្លាក់​ឈាម​តាម​ទ្វារ​មាស

    – ​ទឹក​រម្អិល​ហូរចេញ​ពី​ទ្វារ​មាស

    – កើន​ឡើង​សម្ពាធ​នៅ​អាង​ត្រគាក​ ឬ​ប្រដាប់​ភេទ

    – មាន​អាការៈ​ដូច​ចង់​គ្រុន​ក្ដៅ​ វិល​មុខ​ ចង់​ក្អួត​ ឬ​រា​ករូស

    – ចុក​ណែន​លើ​ថ្ងាស​ក្រោម​ពោះ​ ចុក​ដូច​ពេល​មាន​រដូវ ​ឆ្អល់​ពោះ

    – ​ស្បូន​​កន្ត្រាក់រៀង​រាល់​ ១០ នាទី/ម្ដង ឬ​ញឹក​ញាប់​ជាង​នេះ

    – ចុក​រោយ​ចង្កេះ​ (អាការៈ​នេះ​អាច​កើត​មាន ​ហើយ​​បាត់​ទៅ​វិញ​ ទោះបី​ព្យាយាម​ប្តូរ​របៀប​គេង​ ឬ​អង្គុយយ៉ាងណា ក៏​មិន​ធូរ​ស្បើយ​ដែរ)។

    បើមាន​អាការៈ​ទាំងនេះ សូម​ប្រញាប់​ទៅ​ពេទ្យ​បន្ទាន់។

    បើ​ការ​សម្រាល​កូន​មុន​ខែ មិនអាចការពារបាន​ ទារក​ដែលនឹង​កើត​មុខ​ខែ ​អាចមាន​បញ្ហា​សុខភាព​ ដូច​ជា ​កើត​មិន​គ្រប់​គីឡូ​ ពិបាក​ដក​ដង្ហើម អវយវៈ​មិន​គ្រប់​លក្ខណៈ​ និង​មាន​បញ្ហា​ភ្នែក ​ជា​ដើម។

    ៣- វិធីបង្ការការសម្រាលកូនមុនខែ

    – ​ពិនិត្យ​សុខភាព​គភ៌​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​តាម​ដាន​សុខភាពម៉ាក់ និងបេប៊ី

    – ញ៉ាំ​អាហារ​សុខភាពឲ្យបាន​គ្រប់​គ្រាន់ (វីតាមីន B​ កាល់​ស្សូម​ ជាតិ​ដែក​ និង​សារធាតុ​បំប៉ន​ផ្សេងៗ)

    – ចៀស​វាង​សកម្មភាព​គ្រោះថ្នាក់​ ឈប់ជក់​បារី​ ឬ​ប្រើសារធាតុ​ញៀន​ផ្សេងៗ

    – រៀន​យល់​ដឹង​ពី​គម្លាត​រយៈពេល​នៃ​ការ​មាន​គភ៌​សុវត្ថិភាព

    – ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ ​មុន​ពេល​ប្រើ​​ថ្នាំ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ CHHOEUNG Sothearoth · កែ Aug 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម