backup og meta

ស្រីៗអាចវះកាត់សម្រាលកូនបានប៉ុន្មានដង? ប្រឈមបញ្ហាអ្វីអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 24, 2022

    ស្រីៗអាចវះកាត់សម្រាលកូនបានប៉ុន្មានដង? ប្រឈមបញ្ហាអ្វីអត់?

    អំឡុង​ពេល​ពពោះ ម៉ាក់ៗ​សម័យ​ទំនើប មិន​សូវ​ពិបាក​ចិត្ត​រឿង​ឈឺ​ពោះ​ត្រូវ​សម្រាល​ដោយ​ធម្មជាតិ​ទេ ដោយ​សារ​បច្ចេកទេស​ផ្នែក​វេជ្ជសាស្ត្រ​ឥឡូវ​នេះ​ទំនើប ធ្វើ​ឲ្យ​ការ​សម្រាល​ដោយ​វះ​កាត់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ថ្វីបើ​យ៉ាងនេះក្ដី ក៏គ្រូពេទ្យមិនលើកទឹកចិត្តឲ្យមានការសម្រាល​កូនដោយវះកាត់ដែរលើកលែងតែមានផលវិបាកណាមួយដែលតម្រូវជាចាំបាច់ត្រូវសម្រាល​កូនដោយវះកាត់។ សម្រាប់​ការ​សម្រាល​​ដោយ​វះកាត់​វិញ មាន​ម៉ាក់​ៗ​ខ្លះ​ឆ្ងល់​ថា បើ​វះ​កាត់​សម្រាល​កូន តើ​អាច​វះ​បាន​ប៉ុន្មាន​ដង? វេជ្ជបណ្ឌិត​​របស់ ” Hello គ្រូពេទ្យ ” មាន​ចម្លើយ​ក្នុង​អត្ថបទ​នេះ។

    ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យមិត្តភាព​​កម្ពុជា​ចិន-សែនសុខ ពន្យល់​​ថា ស្ត្រី​អាច​វះកាត់​សម្រាល​កូន​បាន​ច្រើន​ដង​អាស្រ័យ​លើ​សុខ​ភាព​ម្ដាយ​ជាក់​ស្ដែង ឬ​ប្រសិន​បើ​មាន​ផល​វិបាក​នៅ​ពេល​សម្រាល​កូន​តាម​ធម្មជាតិ​មិន​កើត។

    វា​ក៏​អាស្រ័យ​ទៅ​លើ​សុខភាព​របស់​ម៉ាក់ៗ​ជាក់​ស្ដែង និង​មិន​មាន​ប្រឈម​បញ្ហា​ជំងឺ​ផ្សេងៗ ប៉ុន្តែ​យក​ល្អ​បំផុត ស្ត្រី​គួរ​វះ​កាត់​សម្រាល​យ៉ាង​ច្រើន​ណាស់​ត្រឹម ៣ ដង​បាន​ហើយ​ជា​ការ​ល្អ។

    វេជ្ជ. ចាន់ ស៊ីណេត

    ផ្ទុយ​ទៅ​វិញ ម៉ាក់ៗ​ក៏​ត្រូវ​ដឹង​ថា ស្ត្រី​ដែល​វះ​កាត់​សម្រាល​កូន​ម្ដង​​ហើយ​ម្ដង​ទៀត​មាន​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​ដូច​ជា៖

    ១. បញ្ហា​ជាមួយ​សុក៖ នៅ​ពេល​ដែល​ស្ត្រី​វះកាត់​សម្រាល​កូន​ច្រើន​ដង កាន់​តែ​ប្រឈម​បញ្ហា​ជាមួយ​សុក​ខ្ពស់​ដូច​ជា សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន ឬ​សុក​ពាំង​មាត់​ស្បូន ដែល​អាច​បង្ក​ឲ្យ​កូន​កើត​មិន​គ្រប់​ខែ ហូរ​ឈាម​ច្រើន​ពេក និង​តម្រូវ​បញ្ចូល​ឈាម រហូត​អាច​ត្រូវ​កាត់​ស្បូន​ចោល​ក៏​ថា​បាន។

    ២. ផលវិបាកទាក់ទងនឹងស្អិតជាប់ជញ្ជាំង​ពោះ៖ បណ្ដុំ​នៃ​ជាលិកា​ដែល​ស្រដៀង​នឹង​ស្លាក​ស្នាម អាចកើត​ឡើង​ក្នុង​អំឡុង​ពេល​វះកាត់​សម្រាល​នីមួយៗ។ ការ​ជាប់​ស្អិត​នៅ​ជញ្ជាំង​ពោះ​អាច​ធ្វើ​ឲ្យ​ការ​វះ​កាត់​សម្រាល​កាន់​តែ​ពិបាក និង​បង្កើន​ហានិភ័យ​នៃ​ការ​របួស​ប្លោក​នោម ឬ​ពោះវៀន ឬ​ប្រឈម​នឹង​ការ​ហូរ​ឈាម​ច្រើន​ពេក។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ៣. ផលវិបាកទាក់ទងនឹងការវះកាត់៖ កត្តាប្រឈមទាក់ទងនឹងបញ្ហាវះកាត់នេះ ក៏​អាចមាន​ដែរ ដូច​ជា​បញ្ហា​ក្លនលូន ដែល​អាច​កើនលើ​អ្នកដែលធ្លាប់វះកាត់បើកពោះពីមុនៗ ហើយបើ​មាន​បញ្ហា​ក្លន​លូន​ចាំបាច់ត្រូវធ្វើការវះ​កាត និង​ដេរភ្ជិត​ជា​ថ្មី​ឡើងវិញ។

    ចំនួន​នៃ​ការ​វះ​កាត់​សម្រាល ក៏​អាច​ប៉ះពាល់​ដល់​ជម្រើស​នៃ​ការ​សម្រាល​កូន​នៅ​ថ្ងៃ​ខាង​មុខ​របស់​ម៉ាក់​ៗ​ផង​ដែរ ហើយ​អ្នក​ជំនាញ​មិន​ណែនាំ​ឲ្យ​សម្រាល​កូន​ដោយ​ធម្មជាតិ​វិញ​ទេ ប្រសិន​បើ​ម៉ាក់ៗ​ធ្លាប់​វះកាត់​សម្រាល​កូន ២-៣ដង​រួច​ហើយ​នោះ។ យ៉ាង​ណា​ក៏​ដោយ ម៉ាក់ៗ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ជម្រើស​នៃ​ការ​សម្រាល​ដ៏​ស័ក្ដិសម​សម្រាប់​ខ្លួន​ដែល​មាន​ហានិភ័យ​ទាប និង​មិន​ប៉ះពាល់​ដល់​ការ​សម្រាល​នា​ពេល​អនាគត។

    វះ​កាត់​សម្រាល​កូន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម