ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
សម្រាលកូនមិនមែនជាការងាយស្រួលទេ ទម្រាំម៉ាក់ៗឆ្លងផុតដំណាក់កាលនេះ ត្រូវទ្រាំនឹងភាពឈឺចាប់ស្ទើរដាច់ខ្យល់ម្ដងម្កាល មិនថា ការសម្រាលបែបធម្មជាតិ ឬដោយការវះកាត់ទេ ម្ដាយគ្រប់រូបត្រូវអត់ធ្មត់ច្រើនមែនទែន។ ប៉ុន្តែរវាងការសម្រាលទាំងពីរបែបនេះ មានតែការសម្រាលដោយធម្មជាតិទេ ដែលមិនសូវផ្ដល់ភាពពិបាកដល់ម៉ាក់ៗ។
បើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្រ្តី នៃមន្ទីរពេទ្យកាល់ម៉ែត ការសម្រាលកូនដោយធម្មជាតិល្អជាងវះកាត់ ហើយជាទូទៅក្រុមគ្រូពេទ្យមិនលើកទឹកចិត្តឲ្យសម្រាលកូនដោយវះកាត់នោះទេ លុះណាតែលក្ខខណ្ឌ ស្ត្រីជាម្ដាយមិនអាចសម្រាលកូនតាមធម្មជាតិបាន។ បើយើងប្រៀបធៀបពីគុណសម្បត្តិរវាងការសម្រាលធម្មជាតិ និងវះកាត់វិញ ការសម្រាលដោយធម្មជាតិមានច្រើនជាងដោយ៖
– ម្ដាយអាចដើរ ឬធ្វើសកម្មភាពផ្សេងៗបានក្រោយសម្រាលកូនប៉ុន្មានម៉ោង
– បាត់បង់ឈាមតិច
– គ្មានការឈឺចាប់ដែលបន្សល់ដូចវះកាត់ឡើយ
– សម្រាកនៅពេទ្យរយៈពេលខ្លី
– មុខរបួសឆាប់ជាសះស្បើយ និងគ្មានស្នាម។
– ម៉ាក់ៗមានមោទនភាព នៅពេលសម្រាលកូនបានដោយជោគជ័យ
– កាត់បន្ថយហានិភ័យកើនឡើងសម្ពាធឈាម ក្នុងសរសៃបញ្ជូនទៅឲ្យសួត និងបញ្ហាផ្លូវដង្ហើមផ្សេងៗ ដូចជា ដកដង្ហើមញាប់ និងដង្ហក់ស្ទះផ្លូវដង្ហើម ចំពោះកូន
– កូនមានអត្រាកើតជំងឺហឺតទាប មិនសូវប្រតិកម្មអាហារ មិនប្រឈាមបញ្ហាបៅទឹកដោះមិនបាន
– សម្រាលកូនលើកក្រោយ អាចឆាប់រហ័ស និងងាយស្រួលជាងមុន
– ម៉ាក់ៗអាចចាប់ផ្ដើមបី និងបំបៅកូនភ្លាមៗក្រោយសម្រាល
– ម៉ាក់អាចចៀសផុតពីបញ្ហាធ្លាក់ឈាមច្រើន មានដុំឈាមកក និងការប៉ះទង្គិចសរីរាង្គផ្នែកខាងក្នុង
– មិនឈឺពោះយូរ
- កូនកើតចំថ្ងៃ ឬម៉ោងដែលយើងចង់បាន
– កាត់បន្ថយឱកាសឆ្លងជំងឺពីម្ដាយទៅកូន
– កាត់បន្ថយឱកាសឆ្លងជំងឺពីម៉ាក់ៗទៅកូន បើយើងមានជំងឺកាមរោគ ឬជំងឺឆ្លង ដូចជា ជំងឺប៉េស្ត ជំងឺអេដស៍ ជំងឺរលាកថ្លើម និង មេរោគ HPV ដែលបង្កឲ្យមានជំងឺមហារីកមាត់ស្បូន ជាដើម។
ទោះជាមានគុណសម្បត្តិច្រើនដូចរៀបរាប់ខាងលើយ៉ាងនេះក្ដី រវាងការសម្រាលកូនទាំងពីរបែបនេះ ក៏មានគុណវិបត្តិរៀងៗខ្លួនគួរឲ្យកត់សម្គាល់ដែរដូច៖
– ឈឺពោះយូរ ម្ដាយត្រូវទ្រាំទ្រនឹងការឈឺពោះ
– អាចប្រឈមមុខជំងឺនោមទាស់ ឬជំងឺស្រុតស្បូន
– ទ្វារមាសអាចដាច់រហែកដោយសារការសម្រាល
– រាងកាយទារកអាចមានប៉ះទង្គិចនៅពេលម៉ាក់ ៗប្រឹងសម្រាល ឬការប្រើឧបករណ៍ជំនួយផ្សេងៗ។
– បាត់បង់ឈាមច្រើន
-ចាក់ថ្នាំស្ពឹកទៅមិនស្ពឹក អាចមានប្រតិកម្មនឹងថ្នាំស្ពឹក ធ្វើឲ្យឈឺក្បាល វិលមុខក្អួត
– ធ្លាក់ឈាមច្រើនក្រោយសម្រាល
– ឆ្លងរោគ រលាកស្រទាប់ក្នុងស្បូន
– ខ្សោយស្បូន
– ត្រូវសម្រាកពេទ្យយូរ ទម្រាំមុខរបួសធូរស្រាល
– អាចវះកាត់កូនក្រោយៗទៀត
– មានស្នាមនៅលើពោះ ប្រឈមនឹងការដាច់ថ្នេរ បើមិនប្រយ័ត្ន។
មិនថាការសម្រាលកូនទេ អ្វីក៏ដោយឲ្យមានគុណសម្បត្តិ ច្បាស់ជាមានគុណវិបត្តិមកតាមជាមួយហើយ។ យ៉ាងណាមិញ គ្រូពេទ្យជំនាញ នឹងណែនាំវិធីសមស្របទៅតាមលក្ខខណ្ឌសុខភាពយើងផ្ទាល់។ ដូច្នេះ ម៉ាក់ៗកុំបារម្ភច្រើនពេក ហើយធ្វើការពិនិត្យសុខភាពឲ្យបានទៀងទាត់ និងពិគ្រោះជាមួយគ្រូពេទ្យ បើសិនមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងការពពោះ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕