ពេលឈឺពោះ ម៉ាក់ៗគួរចៀសវាងរឿងទាំងនេះ កុំឲ្យរំខានដល់ការសម្រាល
ពេលឈឺពោះសម្រាលគឺជាពេលដែលម៉ាក់ៗរំភើបផង ឈឺផង ព្រោះជិតបានឃើញមុខកូន និងជិតឆ្លងផុតដំណាក់កាលពពោះហើយ តែក៏ជាពេលម៉ាក់ៗមានការឈឺចាប់ និងពិបាកបំផុតដែរ។ តើពេលឈឺពោះសម្រាល ម៉ាក់ៗគួរចៀសវាងធ្វើអ្វីខ្លះដើម្បីឱ្យដំណើរការនៃការសម្រាលរលូនល្អ? ជាទូទៅ ថ្ងៃគ្រប់ខែសម្រាល គឺនៅសប្តាហ៍ទី ៤០ ក្រោយបាត់រដូវ តែអាចមុន ឬក្រោយ ១០ ថ្ងៃ។ ប្រសិនបើក្នុងអំឡុងពេលនេះ ម៉ាក់ៗមានអាការៈដូចខាងក្រោម មានន័យថាស្ថិតក្នុងដំណាក់ឈឺពោះសម្រាលហើយ៖ មានការកន្រ្តាក់ស្បូនខ្លាំង និងទៀងទាត់ ឈឺពោះ និងឈឺចង្កេះផ្នែកខាងក្រោម ធ្លាក់ទឹករម្អិលមានលាយឈាម ជ្រាប ឬបែកទឹកភ្លោះ ប្រសិនបើម៉ាក់ៗមានអាការៈដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យ និងចៀសវាងរឿងមួយចំនួនដូចជា៖ ១. កុំខ្ជះខ្ជាយកម្លាំង ពេលម៉ាក់ៗមានអាការៈឈឺពោះ ឈឺចង្កេះ ឬឈឺស្បូនតិចៗ ម៉ាក់ៗអាចសម្រាកយកកម្លាំង ញុំាឱ្យឆ្អែត ស្តាប់តន្រ្តី ឬចំរៀង ងូតទឹកដើម្បីឱ្យរាងកាយស្រស់ស្រាយ និងមានកម្លាំងនៅពេលសម្រាល ព្រោះរយៈពេលនៃការឈឺពោះសម្រាលវែង មិនមែនឈឺភ្លាម សម្រាលភ្លាមទេ។ ជាទូទៅរយៈពេលនៃការឈឺពោះសម្រាលសម្រាប់ម៉ាក់ៗកូនដំបូងមានរយៈពេល ១២ ទៅ ១៨ម៉ោង និងមានរយៈពេល ៨ ទៅ ១០ ម៉ោងសម្រាប់ម៉ាក់សម្រាលកូនបន្ទាប់ៗ។ ២. កុំញុំាអាហារមានជាតិខ្លាញ់ច្រើន ឬញុំាឆ្អែតពេក ការញុំាអាហារដែលមានខ្លាញ់ច្រើន ឬឆ្អែតពេកអាចធ្វើឱ្យម៉ាក់ៗពិបាករំលាយអាហារ ដូច្នេះម៉ាក់ៗគួរញុំាអាហារងាយរំលាយដូចជា សាច់សុទ្ធ ស៊ុត បន្លែ […]