backup og meta

ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 01, 2020

    ម៉ាក់ៗជិតដល់ថ្ងៃសម្រាល មកដឹងពីអាការៈឈឺពោះលេងៗ និងឈឺពោះមែនទែន

    ក្នុង​ដំណាក់កាល​ឈឺពោះ​សម្រាល​មាន​ទាំង​ឈឺ​ពោះ​លេង​ៗ និង​ឈឺពោះ​យក​មែនទែន។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​ឈឺពោះ​សម្រាល ចាប់ផ្ដើម​ពី​អាការៈ​ឈឺបន្តិច​ម្ដង​ៗ រហូត​ដល់​ខ្លាំង ហើយ​អាការៈ​ឈឺ​ពោះ​តិច​ៗ​អូយ​បន្លាយ​ច្រើន​ម៉ោង​ យើងច្រើនតែហៅ​ថា​ឈឺ​លេង​ៗ តែ​បើ​ឈឺ​ចង់​កើត​មែន​ទែន គឺ​ឈឺ​កាន់តែ​ខ្លាំង។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បន្ត​ថា ជួនកាល​នៅ​ពេល​យើង​ជិត​សម្រាលកូន​ពិតប្រាកដ ការ​កន្ត្រាក់​អាច​មានការ​ឈឺចាប់​យ៉ាង​ខ្លាំង ហើយ​កើត​ឡើង​រាល់​១០ ទៅ ២០ នាទី​ម្ដង។ ខាងក្រោមនេះ​ជា​ភាព​ខុសគ្នា​រវាង​ឈឺពោះសម្រាល​លេង​ៗ និង​ឈឺសម្រាល​មែនទែន៖

    ១. ឈឺពោះ​លេង​ៗ

    – ឈឺ​តិច​ៗ

    – ឈឺ​បាត់​ៗ

    – គ្មាន​អារម្មណ៍​ថា​កូន​ធ្លាក់​ចូល​ក្នុង​អាង​ត្រគាក

    – ឈឺ ឬ​ចុក​រោយ​ចង្កេះ​តិច​ៗ

    – ស្បូនបើកតិច បើកយឺត ឬមិនទាន់បើក។

    ២. ឈឺ​ពោះ​មែនទែន

    – ឈឺ​ពោះ​ខ្លាំង​ឡើង​ៗ

    – កូន​កាន់តែ​រុល​ចូល​អាង​ត្រគាក

    – ស្បូន​កន្ត្រាក់​ខ្លាំង​ទៅ​ៗ និង​ទៀង​ទាត់

    – ស្បូន​បើក​ចាប់ពី ៥ លេខ​ទៅ

    – មាន​ធ្លាក់​ទឹក​ររម្អិល លាយ​ឈាម

    – បែក​ស្រោម​ទឹក​ភ្លោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម