backup og meta

វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    វះកាត់សម្រាលកូនប៉ុន្មានថ្ងៃ ទើបមុខរបួសជាសះស្បើយ?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    វិធី​សម្រាល​កូន​ដោយ​វះកាត់​ពិតជា​មិន​មែន​ស្រួល​ជាង​កើត​ធម្មជាតិ​ដូច​មនុស្សមួយ​ចំនួន​គិត​នោះ​ទេ ផ្ទុយទៅវិញមានគ្រោះថ្នាក់ និងឈឺចាប់​ខ្លាំងទៀតផង។ ប៉ុន្តែ​នៅ​ពេលលក្ខខណ្ឌសុខភាពមិនដំណោយផល យើង​គ្មាន​ជម្រើស​ផ្សេង​ដើម្បី​ជួយ​សង្គ្រោះ​កូន និង​​ខ្លួនឯង ​ត្រូវតែ​ជ្រើស​ការ​សម្រាល​តាម​បែប​នេះ ។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ដំណើរ​ការ​វះកាត់​សម្រាល​ពិតជា​ស្មុគស្មាញ និង​ពិបាក​បរិយាយ តែ​សម្រាប់​អ្នក​ជំនាញ​ពិតជា​យល់​ច្បាស់​ពី​វា។ ត្បិត​តែ​សម្រាល​តាម​វិធី​វះកាត់​ជួប​ផល​លំបាក​ច្រើន​ក៏​ពិត​មែន តែ​ជា​វិធី​ឲ្យ​យក​កូន​ចេញ​យ៉ាង​មាន​ប្រសិទ្ធភាព ប្រសិនបើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្នុង​ការ​សម្រាល​តាម​ធម្មជាតិ។

    ប្រធាន​ផ្នែក​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​ហើយ​នៅ​មាន​រឿង​ជាច្រើន​ទៀត​ដូចជា​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លង​រោគ របួស​ថ្នេរ​មិន​ជាប់​ល្អ ក្នុង​នោះ​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត តែជា​ករណី​កម្រ​ណាស់។ ផល​ពិបាក​មួយ​ទៀត​នោះ គឺ​មិន​អាច​នោម​ភ្លាម​ៗ​ដោយ​ខ្លួន​ឯង ព្រោះ​មាន​ការ​ដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។

    ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​ស្ពឹក ២-៣ ថ្ងៃ បន្ទាប់​ពី​សម្រាល​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​មុខ​របួស ហើយ​អាច​មាន​អាការៈ​ឈឺក្បាល ឬ​ឆ្អឹង​ខ្នង​ទៀត​ផង តែទោះជាបែបនោះក្ដី យើង​ត្រូវ​ប្រឹង​ក្រោក​ឡើង​ដើរឲ្យ​បាន​ច្រើន ទើប​ជួយ​ឲ្យ​សុខភាព​ឆាប់​ត្រលប់​មក​រក​សភាព​ដើមបាន។ បន្ទាប់ពី​សម្រាល​ថ្ងៃ​ទី ៦ ទើប​កាត់​ចេស លាង​សម្អាត​មុខ​របួស (លាង​សម្អាត​រាល់ថ្ងៃ) ទើប​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ។ សាស្ត្រាចារ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​បន្ថែម​ទៀត​ថា មុខ​របួស​នោះ ២ សប្ដាហ៍​បន្ទាប់ពី​វះ គឺ​មិន​ទាន់​អាច​ត្រូវ​ទឹក​បាន​ឡើយ ហើយ​នៅ​មិន​ទាន់​សះស្បើយ​ផ្នែក​ខាង​ក្រៅ​ដែរ តែ​ខាង​ក្នុង​គ្មាន​បញ្ហា​អ្វី​ទេ។

    លោក​បញ្ជាក់​ថា ស្នាម​វះកាត់​នោះ​ទម្រាំ​តែ​ជា​សះស្បើយ​ប្រើ​ពេល ១-១ ខែ​កន្លះ ហើយ​ត្រូវ​លាប​ថ្នាំ​ផ្សេង​ៗ ដើម្បី​កុំឲ្យ​របួស​រីក និង​បំបាត់​ស្លាកស្នាម។ ៦ សប្ដាហ៍​ក្រោយ​សម្រាល​ត្រូវ​ទៅ​ជួប​ពេទ្យ​ម្ដង​ទៀត ដើម្បី​ពិនិត្យ​ពី​កន្លែង​វះកាត់​នោះ តើ​មាន​ការ​ក​ខ្ទុះ ឬ​ដាច់​រហែក​កន្លែង​នោះ​ដែរ​ឬ​ទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម