brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ហេតុអ្វីឆ្មបទះគូទទារកទើបកើតឱ្យយំ?

ជាធម្មតាទារកទើបកើតចេញពីផ្ទៃម្តាយតែង​តែ​យំ ក្នុងករណីទារកមិនយំ ឆ្មបនឹង​ទះគូទឱ្យទារកយំ។ មានការ​លើក​ឡើងថា ទារកទើបកើតយំកាន់តែឮកាន់តែល្អ។ ហេតុអ្វីបានជាធ្មបទះគូទទារកទើបកើតឱ្យយំ?

ហេតុអ្វីឆ្មបទះគូទទារកទើបកើតឱ្យយំ?

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ទារកទើបកើតស្រែក​​យំដើម្បីបើកសួត ដកដង្ហើម ប៉ុន្តែ​បើទារកមិនយំទេ សួតទារក​មិនទាន់ដំណើរការដើម្បីដកដង្ហើមទេ ដូច្នេះឆ្មបទះគូទទារកឱ្យយំដើម្បីជួយទារកដកដង្ហើម។

ទារកក្នុងផ្ទៃមិនដកដង្ហើមតាមច្រមុះទេ ផ្ទុយទៅវិញអុកស៊ីសែនធ្វើដំណើរឆ្លងកាត់សួត បេះដូង សរសៃ​ឈាម តាម​រយៈ​ស្បូនរបស់ម្តាយ និងឆ្លងកាត់សុកចូលទៅទងផ្ចិតទារក ដែលមានន័យ​ថាអុកស៊ីសែន​ហូរតាមឈាមម្តាយចូលក្នុងសុកទៅបេះដូង រួចទៅរាងកាយ​ទារកទាំងមូល។ បន្ទាប់មកកាបូន​ឌី​អុក​ស៊ីត​នៅ​ក្នុងខ្លួនទារកធ្វើដំណើរឆ្លងកាត់ទងផ្ចិត និងសុកទៅក្នុងចរន្តឈាមរបស់ម្តាយវិញ។

នេះជាមូលហេតុដែលធ្មបទះគូទទារកទើបកើតឱ្យយំ

បន្ទាប់ពីទារកកើតចេញពីផ្ទៃម្តាយប្រហែល​ ១០​វិនាទី ទារកនឹងដកដង្ហើមដំបូង នៅពេលទារក​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរបរិយាកាសពីក្នុងផ្ទៃម្តាយមកក្រៅ។ សារធាតុរាវចាប់ផ្តើមហូរចេញពីសួតរបស់ទារក ហើយត្រូវបានជំនួសដោយអុកស៊ីសែន បន្ទាប់​មកសួតទារកចាប់ផ្តើមធ្វើការ។

គណនាថ្ងៃសម្រាលកូន

ប៉ាម៉ាក់កុំមានការភ័យ ឬភ្ញាក់ផ្អើលពេលលឺទារកដង្ហក់ ព្រោះទារកចាប់ផ្តើមបើកសួតដកដង្ហើម។ ការ​ដក​ដង្ហើម​ពីរបីដង​ដំបូងរបស់ទារកអាចខ្លី និងមិនទៀងទាត់។ បន្ទាប់ពីដកដង្ហើមពីរបីដង ទារកនឹងអាច​ដក​ដង្ហើមបានស្រួលជាងមុន ព្រោះខ្យល់ចាប់ផ្តើមចូលពេញសួត​។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 03/08/2023