គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន
គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន

បើទោះជាបច្ចេកទេសពេទ្យជឿនលឿនក៏ដោយ តែម៉ាក់ៗនៅស្រុកខ្មែរយើងមួយចំនួននៅតែប្រកាន់ខ្ជាប់របៀបបុរាណខ្លះៗ ដូចជាផឹកថ្នាំឫសឈើ និងចំណាំងឈើ ស្រាថ្នាំ ហើយរឿងមួយសំខាន់មួយទៀត គឺអាំងភ្លើងដែលនាំឲ្យប៉ះពាល់ដល់សុខភាព។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ទង្វើបែបនោះមិនត្រឹមតែនាំឲ្យប៉ះពាល់សុខភាពម្តាយប៉ុណ្ណោះទេ កូនតូចនៅក្បែរនោះ ក៏រងគ្រោះដូចគ្នាដែរ។

ក្នុងករណីម៉ាក់ៗសម្រាលកូនហើយ ឆ្អើរភ្លើង ហើយទុកកូនតូចនៅក្បែរនោះដែរ អាចនឹងមានផលប៉ះពាល់ដូចគ្នា។
លោកវេជ្ជបណ្ឌិតបានផ្ដាំថា ក្រោយសម្រាលកូនរួចមិនតម្រូវឲ្យមានការឆ្អើរភ្លើងនោះទេ ម៉ាក់ៗគ្រាន់តែសម្រាក និងញាំអាហារសម្បូរជីវជាតិឲ្យគ្រប់គ្រាន់។ មួយវិញទៀត ក្រោយសម្រាលកូនបានមួយសប្ដាហ៍អាចចាប់ផ្ដើមហាត់ប្រាណ និងធ្វើការងារផ្ទះតិចតួចបានហើយ ការធ្វើដូចនេះជួយឲ្យសុខភាពល្អ និងសម្រស់ត្រឡប់មកស្អាតវិញលឿន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕