ការត្រៀមខ្លួនទទួលអាអូន (មុនឆ្លងទន្លេ) និងចំណុចគួរដឹងជាច្រើន ក្រោយឆ្លងទន្លេ គឺជារឿងចាំបាច់គួរធ្វើ។ ចុះយើងបានត្រៀមអីខ្លះហើយ? ឬក៏ចាស់ៗ ជាអ្នករៀបចំ? បើមែន កុំចាំតែចាស់ៗ មកស្វែងយល់ជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។
ការត្រៀមខ្លួនទទួលអាអូន (មុនឆ្លងទន្លេ) និងចំណុចគួរដឹងជាច្រើន ក្រោយឆ្លងទន្លេ គឺជារឿងចាំបាច់គួរធ្វើ។ ចុះយើងបានត្រៀមអីខ្លះហើយ? ឬក៏ចាស់ៗ ជាអ្នករៀបចំ? បើមែន កុំចាំតែចាស់ៗ មកស្វែងយល់ជាមួយ “Hello គ្រូពេទ្យ” ទាំងអស់គ្នា។

ពិសេសបំផុតសម្រាប់ម្ដាយ ដែលមានកូនដំបូង ហើយជ្រើសយកវិធីកើតធម្មជាតិ (មិនវះកាត់) ព្រោះអត់មានបទពិសោធន៍។ អ៊ីចឹងហើយ បើសិនជាបានរៀន ឬស្វែងយល់គន្លឹះមួយចំនួនពីអ្នកជំនាញ (ពេទ្យ) អាចជាការល្អ ដើម្បីដឹងពីរៀបដោះស្រាយបញ្ហា របៀបដកដង្ហើម និងតិចនិកបន្ធូរអារម្មណ៍ថ្ងៃឆ្លងទន្លេ។ ករណីខ្លះ ប្រហែលពិបាករកថ្នាក់រៀន ដូច្នេះជម្រើសក្នុងការស្វែងរកគ្រូពេទ្យផ្នែកសម្ភពមកពិភាក្សា ដើម្បីស្រាយរាល់ចម្ងល់ ឬឲ្យដំបូន្មានបាន ក៏ជាជម្រើសល្អបំផុតមួយដែរ។
ត្រូវមើលលើសុខភាពម្ដាយមុនការសម្រេចចិត្ត ក្រោយពីពិភាក្សាដោយហ្មត់ចត់ ជាមួយគ្រូពេទ្យផ្នែកសម្ភព។ បើសុខភាពទាំងកូន និងម្ដាយល្អ ហើយ កើតដោយរៀបណា ជាជម្រើសរបស់យើង ថាតើយើងសម្រេចឆ្លងទន្លេដោយធម្មជាតិ ឬដោយវេជ្ជសាស្ត្រជំនួយ អាចជា ការវះកាត់ ការបង្កើនកូនតាមស្បូនបែបធម្មជាតិ ការបូមយកកូនចេញ ឬការប្រើដង្កៀបទាញ…ជាដើម។ ការជ្រើសរើសមន្ទីរពេទ្យឲ្យសមនឹងតម្លៃ ការជឿទុកចិត្ត បូករួមទាំង (គួរតែគិតដល់) សេវាមើលថែទាំ ទាំងម្ដាយ និងទារកថាតើល្អកម្រិតណា។
អ្វីខ្លះដែលត្រូវការប្រើនៅពេទ្យ អំឡុងសម្រាក មិនគួរឲ្យខ្វះមុខខ្វះក្រោយទេ ជាពិសេសរបស់របរដែលបន្ទាន់ប្រើ ឬចាំបាច់បំផុត។ គួរត្រៀមខ្លួនឲ្យរួចស្រេច ចំពោះចំណុចនេះ ឬអាចសួរអ្នកមានបទពិសោធន៍ មិត្តភ័ក្ដិដែលធ្លាប់មានកូន ឬចាស់ៗ ក្នុងផ្ទះក៏បាន។
ក្រោយសម្រាលដោយជោគជ័យហើយ បន្ទុកកាន់តែធ្ងន់បំផុត អ្នកនៅផ្ទាល់ជាមួយអាអូន គឺម៉ាក់ៗហ្នឹងហើយ។ ក្រៅពីត្រៀមខ្លួនជាម្ដាយល្អបំផុត ក្នុងការថែទាំ និង រៀបចំជីវិតកូន យើងប្រាកដជាជួបរឿងឈឺក្បាលមិនតិចទេ។ មានរឿងច្រើនណាស់ដែលត្រូវរៀន និងស្វែងយល់ពីការថែទាំកូនជាទីស្រឡាញ់តាំងពីតូចក្រូចឆ្មារ ជាពិសេសរាប់ចាប់តាងពីពេលបំបៅ ឬបង្រៀនកូនឲ្យបៅដោះ ដឹងពីវិធី ច្របាច់ទឹកដោះដាក់ដប ចេះដោះស្រាយពេលកូនកិកកុកមិនមិនព្រមបៅទឹកដោះគោ ឬ ឥរិយាបថក្នុងការបំបៅដោះកូន ជាដើម។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ
ប្រដាប់ប្រដារបស់ម្ចាស់បេះដូងយើងដែលត្រូវមានដូចជា គ្រែ កម្រាលគេង ខ្នើយ កន្សែង សម្លៀកបំពាក់ ស្រោមដៃជើង ស៊ាបូ ឡេ….ជាច្រើន។ ក្រៅពីនេះ ពន្លឺ ឬសីតុណ្ហភាព ក៏គួរតែពិចារណាដែរ។

ដូចបញ្ជាក់ខាងលើ ចំណីចំណុកណាខ្លះ គួរញ៉ាំក្រោយឆ្លងទន្លេ ចំណីណាខ្លះគួរតម គឺក្នុងនាមជាប្ដី ឬបង្គោលគ្រួសារ គួរតែដឹង ឬពិភាក្សាជាមួយវេជ្ជបណ្ឌិតរួចហើយ មិនគួរខ្វះចន្លោះទេ។ ធ្វើតាមការណែនាំ ហើយរើសយកតែម្ហូប ឬចំណីណាដែលសម្បូរសារធាតុចិញ្ចឹមខ្ពស់ សម្រាប់ប្រពន្ធ (ឬទិញញ៉ាំខ្លួនឯង) ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ការបំបៅដោះកូន។
បើសិនក្នុងផ្ទះប្រើឡាន កៅអីរបស់អាអូនក៏គួរមានរួចស្រេច និងដាក់ខ្សែក្រវាត់ (កៅអី) ឲ្យត្រឹមត្រូវដែរ ព្រោះ ពេលគេកើត ហើយរឹងដៃរឹងជើងបន្តិច ពេលត្រូវការទៅ ណាមកណា មិនត្រូវចំណាយមនុស្សអង្គុយបីអាអូនទេ។ គេអាចគេងបានដោយស្រួល ក្នុងការធ្វើដើរ។
ទាំងគ្រែគេងរបស់គេ (ទារក) និង ខោអាវ សុទ្ធតែត្រូវសម្អាត។ ចំណុចសំខាន់បំផុតមួយគឺ ស្បែកអាអូននៅខ្ចីណាស់។ អាចងាយប្រតិកម្មខ្លាំង (រោល) ឡើងរមាស់ ងាយមែនទែន។ ដូចនេះការបោក ខោអាវ កម្រាល(ពូក-ភួយ) ស្រោមដៃស្រោមជើង ឬកន្សែងរុំទារក ត្រូវគិតដល់សាប៊ូ (រើសសាប៊ូ សម្រាប់ទារក មានកម្រិត PH ទាប) ដែលត្រូវនឹងកម្រិតស្បែកកូន។
ក្នុងដំណាក់កាលលូតលាស់ ហើយឈានដល់វ័យកុមារ ការចម្រាញ់រកពេទ្យឯកទេសរោគកុមារឲ្យសមស្របលទ្ធភាពរបស់យើង ជាការណ៍ល្អដែរ ព្រោះក្មេងកំពុងលូតលាស់ (នៅខ្ចី) ងាយនឹងឈឺណាស់។ មានពេទ្យល្អ ចាំប្រឹក្សាឲ្យយោបល់ ព្យាបាល និងតាមដានច្បាស់លាស់ ពិតជាមានសារៈសំខាន់ ជាងការរត់ពីពេទ្យមួយទៅពេទ្យមួយ (ក្នុងករណីតែពេទ្យច្បាស់ប៉ុណ្ណោះ)។
ដឹងហើយថាកំពុងសប្បាយផង រវល់ផង ក្នុងនាមជាប៉ា ជាម៉ាក់គេ តែបានត្រៀមអីខ្លះហើយ?
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Things you have to do before you go into labor. https://www.thebump.com/a/10-things-you-have-to-do-before-you-go-into-labor. Accessed July 6, 2017
15 things to do before you go into labor. http://www.bounty.com/pregnancy-and-birth/preparing-for-your-new-arrival/birth-planning/things-to-do-before-labour. Accessed July 6, 2017
https://www.nm.org/healthbeat/healthy-tips/10-things-to-do-before-going-into-labor
https://www.parents.com/pregnancy/my-life/preparing-for-baby/what-to-do-before-giving-birth/
កំណែប្រែបច្ចុប្បន្ន
19/12/2023
អត្ថបទដោយ យ៉ានណែត នីគែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ