home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង

៤ រឿង ពី​ការ​​បំបៅដោះកូន ម៉ាក់​គ្រប់រូប​គួរ​ដឹង

ការ​បំបៅ​ដោះកូន​​ ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​​ដែល​អាច​ជួយ​ការ​ពារ​​សុខភាព​កូន និង​ធ្វើ​ឲ្យ​អត្រា​រស់​រាន​មាន​ជី​វិត​​កាន់​តែប្រសើរ។ ក្រៅ​ពី​​​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ដ៏​​ល្អនោះ ទឹកដោះ​ម្ដាយ​​ក៏​ដើរ​តួនាទី​សំខាន់​ជួយ​​ការ​លូតលាស់​របស់​ក្មេង។​ ទឹក​ដោះ​ម្តាយ​ជួយ​ឲ្យ​ក្មេង​​​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ភាព​ឆ្លាត​វៃ ឬ​យើង​ហៅ​ថា IQ ព្រម​ទាំង​របបអាហារ​ដែល​មាន​សុខភាព​ល្អ។ ទោះជាយ៉ាងណា​ក៏ដោយ យើង​ក៏​ធ្លាប់​លើ​ជំនឿ​ជា​ច្រើន​នៅ​ជុំ​វិញ​រឿង​នេះ។ មាន​មតិ មួយ​ចំនួន​ ជុំវិញ​ការ​បំបៅ​ដោះ​កូន តើ​ខុស​គ្នា​យ៉ាង​ម៉េច?

១- បំបៅដោះកូនធ្វើឲ្យខូចសុដន់

ស្រ្តី​ជា​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​នឹង​ធ្វើ​ឲ្យ​សុដន់ខូច​ទ្រង់ទ្រាយ ​លែង​ស្អាត។ ជាការពិត​ ប៉ុន្តែ​បើ​ឲ្យកូន​បៅ​ដោះ​តាម​ធម្មជាតិ​ ម៉ាក់​បាន​គុណសម្បត្តិ​ធ្វើ​ឲ្យ​សុដន់​តឹងពេល​កូន​កំពុង​បៅ​ និង​​​ជៀសវាង​ពី​ការ​រលាក។ ប្រសិន​ទឹកដោះ​ស្ទះ​នៅ​ក្នុង​ក្រពេញ​ទឹកដោះ ​វាអាច​ធ្វើ​ឲ្យ​បាក់តេរី​លូតលាស់​នៅ​ក្នុង​ជាលិកា​​សុដន់ ​បង្ក​ជា​ការ​រលាក។

លើសពី​នេះ​​​ទៀត ការ​បំបៅ​ដោះ​យូរអាច​ជួយ​ម៉ាក់បង្ការជំងឺ​មហារីក​សុដន់​ ​និង​ជំងឺ​អូវែបាន។ ម្យ៉ាងទៀត ​ក៏​បង្ក​ភាព​ស្និទ្ធស្នាល​ ​ល្អ​ជាមួយ​កូន​​ដែរ។

២- ប្រយោជន៍​ដល់​ក្មេង

កុមារ​ដែល​បៅ​ទឹក​ដោះ​ម្ដាយ​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ប្រព័ន្ធ​រំលាយ​​អាហារ​ល្អ​ជាង​កុមារ​បៅ​​ដបទឹក​ដោះ​គោ​។​ ចំពោះ​ទឹក​ដោះ​ម្ដាយដែល​បូម​ទុក​​ទោះ​ជា​សុទ្ធ​ ក៏​នៅ​តែ​មិន​អាចប្រៀប​​​ នឹង​ការ​ឲ្យ​បៅ(ដោះ)​​ផ្ទាល់។ កុមារ​ដែល​បៅ​ដោយ​ដប​អាច​មាន​បញ្ហា​ក្នុង​ការ​ចំណាំ​​នៅ​ពេល​ពួកគេ​ឆ្អែត​ដោយសារ​តែភាព​​ខ្សោយ​នៃ​ការ​បញ្ជូន​សញ្ញា​របស់​ក្រពះ។​ ដូចនេះពួក​គេ​នឹង​បន្ត​បៅ​រហូត​ដែលបណ្តាល​ឲ្យ​លើស​ទម្ងន់។

៣- ទឹកដោះម្តាយសុទ្ធតែដូចគ្នា?

រាងកាយ​យើង​ម្នាក់ៗ សុទ្ធ​តែ​អត់​ដូច​គ្នា ទាំង​សារជាតិ​ចិញ្ចឹម និង​ស្ថាន​ភាព​សុខភាព កុំ​ថា​ឡើយ​ដល់​ម្ដាយ ដែល​ផលិត​ទឹក​ដោះ សម្រាប់​កូន​បៅ។ អ៊ីចឹង​ទឹកដោះ​​របស់​ស្ត្រី​ដែល​ទើប​ឆ្លង​ទន្លេ​ហើយ ក៏​អត់​ដូច​គ្នា​ដែរ។ ទឹកដោះ​ផ្លាស់​ប្ដូរ​ជាញឹកញាប់​អាស្រ័យ​លើ​ថ្ងៃ​កូន​បៅ​ ហើយ​​ មាន​គុណភាព​​ដូច​អត់​គ្នា​ទេ​ បន្ទាប់​ពី​ ​ម៉ោងក្រោយ​​ក្នុង​បន្ទប់​សីតុណ្ហភាព​ធម្មតា។ ​ ​សម្រាប់​ទឹកដោះ​ដំបូងផ្ទុក​សំខាន់​គឺ​ ឡាក់តូស ​និង ប្រូតេអ៊ីន។ រួច​​នៅជិត​​ឈប់បំបៅ កូននឹង​ផឹក​ទឹកដោះបន្ទាប់ ដែល​ផ្ទុក​ច្រើន​នូវ​​​សារធាតុ​ខ្លាញ់​​និង​កាឡូរី។

៤- ទុក​ទឹកដោះ​ក្នុងទូទឹកកក​ខូច​គុណភាព?

ឥឡូវ​ដោយ​សារ​កត្តា​ម្ដាយ​ចេញ​ទឹក​ដោះ​ច្រើន ឬ​រវល់​ពេក ម៉ាក់ៗ​មួយ​ចំនួន​សម្រេច​​​បូម​ទឹកដោះ​ទុក​​បាន។ តែ​សំខាន់​ទុក​ក្នុង​ទូរ​ទឹក​កក ពិត​ជា​ខូច​គុណ​ភាព​មែន អត់? បើ​កូន​បៅ​ធ្វើ​ទុក្ខ​កូន​អត់? បើ​ទុក​ក្នុង​ទូរ​ ​​ទឹក​ដោះ​(ធម្មជាតិ) ​​មាន​សុវត្ថិភាព​រហូត​ដល់​ទៅ ខែ​ក្នុង​ទូរ​ទឹកកក​ធម្មតា ​និង​លើស​ពី​ ខែ​ក្នុង​ទូរ​ទឹកកក​​សីតុណ្ហភាព ០​ អង្សារសេ។

យោង​ទៅ​តាម​ស្ថិតិ​សកល មាន​ទារកអាយុ​ក្រោម ខែ​​តិច​​ជាង​​ ៤០% ដែល​បាន​បៅ​ដោះ​ម្ដាយ។
សំណាង​ល្អ​ដែល​អត្រា​នេះ​កើន​ឡើងជាបណ្ដើរៗ​ដោយ​ការ​យល់​ដឹង​ពី​តួរនាទី​នៃ​ការ​បំបៅ​ដោះលើ​សុខភាព​​កូន​និង​សុខភាព​ម្ដាយ។

អត្ថបទ​ពាក់ព័ន្ធ

  • ចង់ឲ្យ​កូន​បៅ​ម្សៅ​ទឹក​ដោះ​គោ គួរ​ស្វែងយល់​ពី​គុណ​វិបត្តិ និង​គុណ​សម្បត្តិ​ជាមុន
  • ចេះ​របៀប​​ឆុង​ម្សៅ​ទឹក​ដោះ​គោ​​ត្រឹម​ត្រូវ ទើប​អូនៗមិន​សូវឈឺ
  • ចង់​ផ្តាច់​ដោះកូន​ក្បាល​ខូចអង្កៀមយូរ​ឆ្នាំពេក អាច​សាក​វិធី​​នេះ​បាន
  • ត្រូវ​តម​អី​ខ្លះ បើ​ម៉ាក់ៗ​បំបៅ​ដោះ​កូន

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូមពិគ្រោះ និង ប្រឹក្សាយោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​។ Hello health Group មិន​ចេញ វេជ្ជ​បញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ Leng Pechsovatey កែសម្រួល​ចុងក្រោយ 02/07/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត