backup og meta

ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jun 30, 2020

    ឮគេថា បំបៅដោះកូនធ្វើឲ្យសុដន់យារធ្លាក់ តែគ្រូពេទ្យលើកឡើងពីកត្តាទាំងនេះវិញ

    មាន​ម៉ាក់​ៗ​ចំនួនតូច​បាន​ជ្រើសរើស​ឲ្យ​កូន​បៅ​ទឹកដោះ​គោ ព្រោះ​គិត​ថា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ អាច​បណ្ដាល​ឲ្យ​បាត់បង់​សោភ័ណភាព​ដើមទ្រូង ពោល​យារ​ធ្លាក់ លែង​មូល​ក្លំ​ស្រស់​ស្អាត​ដូច​ពី​មុន។

    ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​បកស្រាយ​ថា ការ​បំបៅ​ដោះ​កូន មិនមែនជាមូលហេតុនាំឲ្យសុដន់យារធ្លាក់ឡើយ តែការបំបៅដោះកូនពិត​ជា​ជំនួយ​ដល់​សុខភាព​ទាំង​ម្ដាយ និង​កូន ហើយ​អត្ថប្រយោជន៍​នៃ​ការ​បំបៅ​ដោះ​កូន គឺ​វា​ជួយ​ពង្រឹង​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន​ថែម​ទៀត​ផង។ ទឹកដោះ​ម្ដាយ ជា​ប្រភព​នៃ​អាហារ​ធម្មជាតិ និង​អាហារ​បំប៉ន​គ្មាន​ជាតិ​គីមី។ ខាងក្រោម​នេះជាការពិតមួយចំនួនទាក់ទងនឹងអត្ថប្រយោជន៍​នៃ​បំបៅដោះ​កូន និង​ដើម​ហេតុ​ធ្វើ​ឲ្យ​សុដន់​យារធ្លាក់។

    – ការ​ពិត​ទី​១

    ស្ត្រី​ភាគ​ច្រើន​គិត​ថា​ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យ​សុដន់​យារ​ធ្លាក់។ តែ​អ្នក​ជំនាញ​និយាយ ថា​ការ​បំបៅ​ដោះ​កូន មិនមែន​ជា​មូល​ហេតុ​តែ​មួយ​នៅ​ពី​ក្រោយ​ខ្នង​បញ្ហា​សុដន់​យារ​ធ្លាក់​នោះ​ទេ តែ​នៅ​មាន​កត្តា​ជាច្រើន​ផ្សេង​ទៀត ។

    – ការ​ពិត​ទី​២

    តាម​ការ​សង្កេត​មើល​ពី​អ្នក​ជំនាញ​ជាច្រើន​បាន​អះអាង​ថា ការ​បំបៅ​ដោះ​កូន​អាច​ធ្វើឲ្យស្បែក​នៅ​លើ​ដើមទ្រូង​មាន​សុខភាព​ល្អ។

    – ការ​ពិត​ទី​៣

    ពេល​មាន​ផ្ទៃពោះ​ប៉ះពាល់​ដល់​សុដន់​ច្រើន​ជាង​ពេល​បំបៅ​ដោះ​កូន។ ក្នុង​ពេល​មាន​ផ្ទៃពោះ ការ​ផលិត​ទឹកដោះ​ចាប់ផ្ដើម​ឡើង​ទំហំ និង​ទ្រង់ទ្រាយ​នៃ​សុដន់​នឹង​ប្រែប្រួល ។

    – ការពិត​ទី​៤

    កត្តា​ហ្សែន ក៏​ជា​អ្នក​កំណត់​លើ​ទ្រង់ទ្រាយ​ទំហំ និង​ភាព​តឹងណែន​មូល​ក្លំ​របស់​សុដន់​យើង​ដែរ។

    – ការពិត​ទី​៥

    កត្តា​ផ្សេង​ទៀត​ដូចជា​អាយុ​ចំនួន​ដង​នៃ​ការ​មាន​ផ្ទៃពោះ ទម្លាប់​ជក់​បារី ខ្លាញ់​ក្នុង​រាងកាយ និង​កម្រិត នៃ​ភាព​សកម្ម​ក្នុង​ជីវិត​ក៏​ដើរ​តួនាទី​ក្នុង​ការ​ធ្វើឲ្យ​សុដន់​តឹងណែន ឬ​យារ​ធ្លាក់​ផង​ដែរ។

    – ការ​ពិត​ទី​៦

    ការ​បំបៅ​ដោះ​កូន​អាច​ជួយ​កាត់​បន្ថយ​ពី​ជំងឺ​មហារីក​សុដន់ និង​មហារីក​អូវែ​មុន​ពេល​អស់​រដូវ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jun 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម