backup og meta

១០ ហេតុផល បំបៅដោះកូនជាជម្រើសរើសល្អបំផុតសម្រាប់ម្ដាយ និងទារក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 25, 2022

    ១០ ហេតុផល បំបៅដោះកូនជាជម្រើសរើសល្អបំផុតសម្រាប់ម្ដាយ និងទារក

    អង្គការ​សុខភាព​ពិភពលោក WHO បាន​ណែនាំ​ឲ្យ ម្ដាយ​គ្រប់​រូប​បំបៅ​ដោះ​កូន​យ៉ាង​តិច​ឲ្យ​គ្រប់ ៦ខែ ឬលើសនេះ។ ផ្ទុយ​ទៅ​វិញ ដោយ​សារ​ភាព​មមាញឹក​នឹង​ការងារ ឬ​រកស៊ី ម៉ាក់ៗ​សម័យ​នេះ​មិន​សូវ​មាន​ពេល​បំបៅ​ដោះ​កូន​ពេញ​លេញ​ទេ ជួន​កាល​កូន​កើត​មក​ភ្លាម​ឲ្យ​បៅ​ទឹក​ដោះ​គោ​ម្សៅ​ភ្លែត។ យ៉ាង​ណា​ក៏​ដោយ ការ​បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​សម្រាប់​​ម្ដាយ និង​កូន។

    កាលវិភាគចាក់ថ្នាំបង្ការកូន

    ហេតុ​ផល ១០ យ៉ាង បំបៅ​ដោះ​កូន​ល្អ​សម្រាប់​ម្ដាយ និង​កូន

    ១. ផ្ដល់​សារធាតុ​ចិញ្ចឹម និង​រនាំង​ការពារ ដោយសារ ទឹក​ដោះ​ដំបូង ជា​អាហារ​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក។ ការ​បំបៅ​ដោះ​កូន ផ្ដល់​ទាំង​សារធាតុ​ចិញ្ចឹម​ចាំបាច់ និង​អង់ទីករ​ការពារ​ពី​ម្ដាយ​ទៅ​កូន ជួយ​អា​អូន​មិន​សូវ​ឈឺ​នូវ​ជំងឺ​តូច​តាច​ដូច​ផ្ដាសាយ ឬ​គ្រុន​ជា​ដើម។

    ២. ញ៉ាំ​បាន​គ្រប់​ពេល គ្រប់​ទី​កន្លែង និង​នៅ​សីតុណ្ហភាព​ស័ក្ដិសម​ជានិច្ច​សម្រាប់​ទារក។

    ៣. គាំទ្រ​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​នៃ​ខួរក្បាល​បាន​ល្អ។

    ៤. បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​ម្ដាយ និង​កូន ដោយ​ប៉ះ​ស្បែក នឹង​ស្បែក ភ្នែក​សម្លឹង​មុខ​ចំ។

    ៥. ម៉ាក់ៗ​ក៏​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​ខ្លួន​ឯង ដូច​ជា​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​ល្អ​ឆាប់​វិល​ទៅ​រក​សភាព​ដើម ជួយ​ឲ្យ​ស្រក​ទម្ងន់ កាត់​បន្ថយ​ជំងឺ​មហារីក​សុដន់ និង​មហារីក​មាត់​ស្បូន។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៦. សន្សំ​សំចៃ​ប្រាស់កាស​បាន​ច្រើន ដោយ​សារ​មិន​ត្រូវ​ចំណាយ​លើ​ទឹក​ដោះ​សិប្បនិម្មិត។

    ៧. ទារក​បំបៅ​ដោះ​ដោយ​ទឹកដោះ​ម្ដាយ​ត្រូវ​គេ​ជឿថា​ឆ្លាត​ជាង​ទារក​បៅ​ទឹក​ដោះ​សិប្បនិម្មិត។

    ៨. មាន​ប្រយោជន៍​ដល់​ការ​លូតលាស់​របស់​កូន ទាំង​ផ្នែក​រាងកាយ សុខភាព និង​ស្មារតី​ទៅ​ថ្ងៃ​អនាគត។

    ៩. កាត់បន្ថយហានិភ័យនៃបញ្ហាទារក​ស្លាប់​ភ្លាមៗ(SIDS)។ CDCសហរដ្ឋអាមេរិក ណែនាំ ឲ្យ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្ដាយ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ ឬ Sudden Infant Death Syndrome។

    ១០. ជា​វិធីសាស្ត្រ​ពន្យារ​កំណើត​ធម្មជាតិមួយ​។ យោងតាម WHO ការបំបៅ​ដោះ​កូន​ដោយ​ទឹកដោះផ្តាច់​មុខ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​វិធីសាស្ត្រ​ពន្យារ​កំណើត​ធម្មជាតិ​ដែល​ផ្តល់​នូវ​ការ​ការពារ៩៨%  ក្នុងរយៈពេល​ប្រាំមួយខែ​ដំបូង​បន្ទាប់​ពី​សម្រាល​កូន។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បំបៅ​ដោះ​កូន​ដោយ​ផ្ទាល់​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​ក៏​ពិត​មែន នេះ​មិន​មែន​មាន​ន័យ​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​សិប្បនិម្មិត​មិន​ល្អ​ចំពោះ​កូន​ទេ។ ក្នុង​ករណី​ម៉ាក់ៗ​មាន​លក្ខណ​សុខភាព​មិន​អាច​បំបៅ​ដោះ​កូន​បាន ជម្រើស​ល្អ​បន្ទាប់​គឺ​ទឹក​ដោះ​សិប្បនិម្មិត​នឹង គ្រាន់​តែ​អា​អូន​ទទួល​បាន​ប្រយោជន៍​មិន​ច្រើន​ដូច​បៅ​ទឹក​ដោះ​ម្ដាយ។​

    បំបៅ​ដោះ​កូន

    អានបន្ថែម៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម