backup og meta

ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន

    ជា​ធម្មតា​ដល់​ពេល​ឈឺពោះ​សម្រាល​កូន ស្បូន​នឹង​បើក ហើយ​​ស្បូន​កន្ត្រាក់​ ដើម្បី​ឲ្យ​កូន​កើត​ចេញ​មក។ តែ​ប្រសិនបើ​ហួស​ថ្ងៃ​កំណត់ នៅតែ​មិន​ទាន់​ឈឺពោះ គ្រូពេទ្យ​នឹង​ប្រើ​ថ្នាំ​ជា​ជំនួយ​ឲ្យ​ឈឺពោះ និង​បើក​មាត់​ស្បូន​តែម្ដង។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​ថ្នាំ​ករណី​ខ្លះ ដើម្បី​ឲ្យបើក​មាត់​ស្បូន​ ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ណាស់ ព្រោះ​អាច​បណ្ដាល​ឲ្យ​ស្បូន​កន្ត្រាក់​ឥត​ឈប់បាន​ រហូតគាប​ជាប់​កូន​នៅ​​​ពេល​កំពុង​សម្រាល។ ក្នុង​ករណី​នេះ កើត​ឡើង​ដោយ​ការ​ប្រើ​ថ្នាំ ឲ្យ​ឈឺពោះ តែ​នៅ​មិន​អាច​កើត​តាម​ផ្លូវ​ក្រោម​បាន វិធី​ចុងក្រោយ​គឺ​ត្រូវ​វះកាត់។ ពេលស្បូន​កន្ត្រាក់ ព្រោះ​តែ​ស្បូន​ខ្សោយ ឥទ្ធិពល​ថ្នាំ​ធ្វើឲ្យ​ឈឺពោះ​​ ហើយ​អាច​​បង្ក​​គ្រោះថ្នាក់​ដល់​កូន និង​​ខ្លួន​ឯង​​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន

    ស្បូនកន្ទ្រាក់Hello_គ្រូពេទ្យ

    វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បាន​រៀបរាប់​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​ទារក​ខ្លះ​ៗ ពេល​មាន​បញ្ហា​ស្បូន​កន្ទ្រាក់​នេះ គឺ​អាច​គាប​ស្មា​កូន ហប់​កូន គ្មាន​អុកស៊ីសែន​ ឆ្លងរោគ កូនខ្សោយ ចង្វាក់បេះដូងចុះទាប និង​អាច​បណ្ដាល​ឲ្យ​ទារក​ស្លាប់​ទៀត​ផង ប្រសិនបើ​​សង្គ្រោះ​​មិនទាន់​ពេល។ មួយ​វិញ​ទៀត ពេល​ស្បូន​កន្ត្រាក់ខ្លាំងអាច​ជាប់​ស្មា ទារក​បាក់ដៃ ឬ​ថ្លោះ​បាន​ទៀត​ផង។

    ចំពោះ​ម្ដាយ​ក៏​អាច​ជួប​បញ្ហា​ធំ​ដែរ ប្រសិនបើ​ស្បូន​កន្ត្រាក់​មិន​ឈប់ គឺ​ឈាន​ទៅ​ដល់​ធ្លាក់​ឈាម ឬ​ដាច់​រហែក​ស្បូន ដែល​តម្រូវ​ឲ្យជួសជុលស្បូនឡើងវិញ ឬជម្រើស​ចុងក្រោយ​ត្រូវ​កាត់​ស្បូន​ចេញ​តែម្ដង។

    អត្ថបទ​ពាក់ព័ន្ធ៖ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ

    ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម