backup og meta

ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 07, 2019

    ជំងឺអេដស៍បន្តវិវត្តន៍ និង​ចេញប្រភេទថ្មី

    ​ជំងឺអេដស៍​ជា​ជំងឺសាហាវ ដោយ​ឆ្លងតាមរយៈ​ការរួមភេទ ឈាម ឬទឹករងៃ ពី​អ្នក​ផ្ទុក ហើយ​គ្មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​សះស្បើយ ឡើយ។ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ បាន​រកឃើញ​វីរុស​ជំងឺ​អេដស៍ ប្រភេទ​ថ្មី លើ​បុរស​វ័យ ១៩​ឆ្នាំ​ម្នាក់។

    វីរុស​ជំងឺ​អេដស៍​ប្រភេទ​ថ្មីនេះ ជាផ្នែក​មួយ​នៃ Group M នៃ​វីរុស HIV-1 ដោយ​ស្ថិតនៅ​ក្នុង​ក្រុមតែ​មួយ នៃ​វីរុស ដែល​បង្ក​ការរាលដាល​នៅទូទាំង​ពិភពលោក។ ការរកឃើញ​នេះ ធ្វើឡើង​ដោយ​ក្រុមអ្នក​វិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ Missouri របស់​អាមេរិក។

    ជំងឺអេដស៍ មាន​ប្រភេទ​វីរុស​ផ្សេងៗ​គ្នា​ជាច្រើន ដូច​វីរុសជំងឺ​​ដទៃទៀតដែរ ហើយ​មាន​សមត្ថភាព​កែប្រែ និង​បម្លែង តាម​ពេលវេលា។ តែវីរុស​ប្រភេទ​ថ្មី​ខាងលើនេះ ត្រូវបាន​ប្រទះឃើញ​ជាលើក​ដំបូង ចាប់តាំង​ពី​ការ​ចាត់ថ្នាក់​ប្រភេទ​វីរុស​ជំងឺអេដស៍ នៅ​ឆ្នាំ​២០០០។

    ទោះយ៉ាងណា វេជ្ជបណ្ឌិត Anthony Fauci នាយក​វិទ្យាស្ថាន​ជាតិ​ជំងឺឆ្លង និង​អាលែហ្ស៊ី​អាមេរិក បញ្ជាក់​ថា ការ​ព្យាបាល​បច្ចុប្បន្ន មាន​ប្រសិទ្ធភាព​លើ​វិរុស​ប្រភេទ​ថ្មី និង​ប្រភេទ​ផ្សេងទៀត។ លោក​បន្ថែម​ថា គ្មាន​មូលហេតុ ដែល​វីរុស​ប្រភេទ​ថ្មីនេះ អាច​រាលដាល ឬត្រូវ​កង្វល់​នោះទេ ហើយ​មាន​មនុស្ស​តិចតួច​នៅឡើយ បាន​ឆ្លង​វីរុស​ជំងឺ​អេដស៍​ប្រភេទ​ថ្មីនេះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​សេចក្តីប្រកាស​របស់​សាកលវិទ្យាល័យ Missouri បញ្ជាក់​ថា ការរកឃើញ​ថ្មីនេះ រម្លឹកយើង​ពី​ការរាលដាល​នៃ​ជំងឺ​អេដស៍ ដោយ​វីរុស​ជំងឺនេះ កំពុង​កែប្រែ និង​បម្លែង​ខ្លួន ហើយ​យើង​ត្រូវ​ប្រើ​រាល់​ការ​អភិវឌ្ឍ​ចុងក្រោយ នៃ​បច្ចេកវិទ្យា និង​ធនធាន ដើម្បី​គ្រប់គ្រង​ការវិវត្ត​របស់​វីរុស​នៃ​ជំងឺ​អេដស៍។

    តាម​អង្គការ​សុខភាព​ពិភពលោក បច្ចុប្បន្ន មាន​មនុស្ស​ប្រមាណ ៣៦,៧​លាន​នាក់ នៅ​ទូទាំង​ពិភពលោក រស់នៅ​ជាមួយ​ជំងឺ​អេដស៍។

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 07, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម