backup og meta

គ្នាយើងដឹងអត់? ឈឺចាប់ខ្លាំងពេលមករដូវ អាចមកពីបញ្ហាទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    គ្នាយើងដឹងអត់? ឈឺចាប់ខ្លាំងពេលមករដូវ អាចមកពីបញ្ហាទាំងនេះ

    ជា​ធម្មតា ស្រី​ៗ​យើង​អាច​មាន​អារម្មណ៍​ឈឺចាប់​នៅ​ខ្នង​ផ្នែក​ខាង​ក្រោម​ ភ្លៅ និង​ពោះ​ នៅ​រយៈពេល​១​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ មុន​ពេល​មក​រដូវ ឬ​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង។ ការ​ឈឺចាប់​បែប​នេះ អាច​មាន​សភាព​ស្រាល ឬ​ធ្ងន់ធ្ងរ​ខ្លាំង​ ដែល​អាច​រំខាន​ដល់​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន​។

    មូលហេតុ​នៃ​ការ​ឈឺចាប់​ធ្ងន់ធ្ងរ

    • ជំងឺ​Endometriosis ជា​ជំងឺ​រ៉ាំរ៉ៃ ដែល​កោសិកា​Endometrial លូតលាស់​ខុសទីតាំង។
    • ដុំ​សាច់​ក្នុង​ស្បូន៖ ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក​ និង​លូតលាស់​នៅ​ជុំវិញ​ស្រទាប់​ស្បូន។
    • ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ៖ ជា​វិបត្តិ​អ័រម៉ូន​ ដែល​ប៉ះពាល់​ដល់​វដ្ដ​រដូវ។
    • ជំងឺ​រលាក​អាង​ត្រគាក៖ ការ​បង្ក​រោគ​នៅ​ក្នុង​សរីរាង្គ​បន្ត​ពូជ​របស់​ស្ត្រី ដែល​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​តាម​ការ​រួម​ភេទ។
    • ត្បៀត​មាត់​ស្បូន៖ នៅ​ពេល​ដែល​មាត់​ស្បូន​រួម​តូច ឬ​បិទ​ជិត។

    ឈឺចាប់ពេលមករដូវ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    តើ​ការ​ឈឺចាប់​ពេល​មក​រដូវ​បែប​ណា​មិន​ធ្ងន់ធ្ងរ​?

    ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដែល​ស្រី​ៗ​យើង​តែង​ជួប​ប្រទះ មាន​ដូចជា​ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​ខ្ទោកៗ ហើយ​ការ​ឈឺចាប់​នេះ​ដែរ អាច​រាលដាល​ដល់​ខ្នង និង​ជើង​ថែម​ទៀត​ផង។ បន្ថែម​ពី​នេះ យើង​ក៏​អាច​មាន​រោគសញ្ញា​មួយ​ចំនួន​ រួម​មាន​ អស់​កម្លាំង ឈឺក្បាល វិល​មុខ រាករូស និង​ចង្អោរ។ យ៉ាង​ណា​មិញ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ អាច​​​នឹង​បាត់​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស ​ដោយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​។ ប៉ុន្តែ​ការ​ឈឺចាប់​ខ្លះ​ទៀត អាច​នៅ​បន្ត​រយៈពេល​យូរ និង​​ប៉ះពាល់​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ និង​ជា​រឿយ​ៗ​ អម​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ និង​កំណក​ឈាម​ថែម​ទៀត​ផង។​​

    ក្នុង​ករណី​ដែល​គ្នា​យើង​ប្រឈម​នឹង​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ជា​ប្រចាំ គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​ជំនាញ ដើម្បី​ដឹង​ពី​បញ្ហា​សុខភាព​ច្បាស់​លាស់​ និង​រក​វិធី​ព្យាបាល​ទាន់​ពេលវេលា។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម