ជាទូទៅ វដ្ដរដូវតែងមានរយៈពេលចន្លោះពី៤ថ្ងៃ ទៅ៨ថ្ងៃ ប៉ុន្តែបើគ្នាយើងខ្លះមករដូវរយៈពេលខ្លីត្រឹមតែ១ថ្ងៃ ឬ២ថ្ងៃ នោះបានន័យថាសុខភាពវដ្ដរដូវរបស់យើងចាប់ផ្ដើមមានបញ្ហាហើយ។
កម្រិតស្រ្តេសឡើងខ្លាំង ក៏អាចនាំឲ្យរដូវមកតិចតួច និងមានរយៈពេលខ្លីផងដែរ នេះដោយសារតែស្រ្តេសប៉ះពាល់ធ្ងន់ធ្ងរលើអ័រម៉ូន។ នៅពេលដែលកម្រិតស្រ្តេសថយចុះ នោះរដូវក៏អាចត្រលប់មកសភាពធម្មតាវិញបាន។
២. ហាត់ប្រាណខ្លាំងជ្រុល
ទន្ទឹមនឹងនេះដែរ ការហាត់ប្រាណខ្លាំងក្លាពេក អាចរំខានដល់ការបញ្ចេញអ័រម៉ូនគ្រប់គ្រងការបញ្ចេញពងអូវុល ដែលជាហេតុនាំឲ្យយើងមករដូវរយៈពេលខ្លី។
ការប្រើថ្នាំមួយចំនួន ដូចជាថ្នាំគ្រាប់ឈាម ថ្នាំពង្រាវឈាម និងថ្នាំSteroids សុទ្ធតែអាចបណ្ដាលឲ្យរដូវមករយៈពេលខ្លី។
៤. កត្តាជំងឺ
បញ្ហាសុខភាពដូចជាគីសទឹកនៅក្រពេញអូវែ ក្រពេញទីរ៉ូអ៊ីត និងជំងឺកាមរោគមួយចំនួន ក៏អាចបង្កការរំខានដល់វដ្ដរដូវដូចគ្នា។
៥. ការបញ្ចេញពងអូវុលមិនល្អ
ជាមួយគ្នានេះដែរ ការមករដូវរយៈពេលខ្លី អាចជាសញ្ញានៃការបញ្ចេញពងអូវុលមិនល្អ ដែលនាំឲ្យគ្នាយើងមករដូវរយៈពេលខ្លី និងមិនទៀងទាត់។
