backup og meta

យល់សប្ដិពេលពពោះខុសពីយល់សប្តិធម្មតាយ៉ាងណា? មានន័យដូចម្ដេចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

    យល់សប្ដិពេលពពោះខុសពីយល់សប្តិធម្មតាយ៉ាងណា? មានន័យដូចម្ដេចខ្លះ?

    យល់​សប្ដិ​ពេល​ពពោះ​អាច​ចម្លែក ប្លែកៗ ឬ​ជួន​កាល​អាច​និយាយ​បាន​ថា “ឆ្កួតៗ”ក៏​មាន​ដែរ ត្រូវ​ហ្អេ​ម៉ាក់ៗ? ស្ត្រី​ភាគ​ច្រើន​តែង​តែ​យល់​សុបិន​ពី​នេះ​ពី​នោះ​ច្រើន​ពេល​ពពោះ ជាង​ពេល​មិន​ទាន់​មាន​គភ៌​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​នេះ។

    គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ការ​យល់​សប្ដិ​ពេល​ពពោះ​ខុស​ពី​ពេល​ធម្មតា​យ៉ាង​ណា?

    ការ​យល់​សប្ដិ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​អារម្មណ៍​របស់​យើង ដូច្នេះ​វា​គ្រាន់​តែ​ជា​រឿង​ធម្មតា​ទេ​ដែល​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អារម្មណ៍​ម៉ាក់ៗ​ច្របូក​ច្របល់​ច្រើន ហើយ​ការ​យល់​សប្ដិ​ពេល​ពពោះ​នេះ​អាច​ខ្លាំង​ជាង និង​ចម្លែក​ជាង​ពេល​ធម្មតា។ ទន្ទឹម​នឹង​នេះ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន (ពិសេស​ការ​កើន​ឡើង​នៃ​ប្រូសេស្ដេរ៉ូន) ធ្វើ​ឲ្យ​ស្ត្រី​សុបិន​កាន់​តែ​ញឹក​ញាប់ ហើយ​ម៉ាក់​ៗ​ប្រហែល​ជា​អាច​ចាំ​សុបិន​បាន​កាន់​តែ​ច្បាស់ និង​ច្រើន​ជាង​ធម្មតា ប្រសិន​បើ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​នៅ​ពេល​យប់​នោះ។

    នៅ​ពេល​ដែល​ម៉ាក់ៗ​កាន់​តែ​ដឹង​ពី​ការ​មាន​ផ្ទៃ​ពោះ និង​គភ៌​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​នោះ ការ​យល់​សប្ដិ​នឹង​វិវត្ត ហើយ​ម៉ាក់ៗ​អាច​នឹង​សុបិន​ឃើញ​រឿង​រ៉ាវ​ផ្សេងៗ​ក្នុង​ត្រី​មាស​ទី១ ទី២ និង​ត្រី​មាស​ទី៣​ផង​ដែរ។ ទោះ​យ៉ាង​ណា យើង​គួរ​ព្យាយាម​កុំ​ឲ្យ​អ្វី​ដែល​កើត​ឡើង​ក្នុង​ការ​យល់​សប្ដិ​ពេល​ពពោះ​រំខាន​ដល់​យើង រូប​ភាព​ដែល​ឃើញ​ក្នុង​សុបិន​នោះ​គ្រាន់​តែ​បង្ហាញ​ពី​ក្ដី​បារម្ភ និង​ការ​រំភើប​ស្រប​ពេល​ដែល​ជីវិត​របស់​យើង​ផ្លាស់ប្ដូរ​ខ្លាំង​ក្រោយ​ពេល​សម្រាល។

    យល់​សប្ដិ​ពេល​ពពោះ​

    ប្រភេទ​សុបិន​ពេល​ពពោះ និង​ន័យ​របស់​វា

    • យល់​សប្ដិ​ចម្លែក​តែ​ដូច​ពិតៗ៖ យល់សប្ដិ​ប្រភេទ​នេះ​ច្របូក​ច្របល់​ណាស់ ក្នុង​យល់​សប្ដិ​មិន​ដឹង​ស្អីៗ​ជា​ស្អី​ទេ តែ​ប្រៀប​ដូច​កើត​ឡើង​ពិត​ៗ​អ៊ីចឹង។ ឧ. ម៉ាក់ៗ​ឈឺ​ពោះ​សម្រាល​កូន តែ​កើត​ចេញ​មក​ជា​កូន​ឆ្មារ រួច​ចេញ​ពី​ពេទ្យ​ចូល​ទៅ​ផ្ទះ​ក្នុង​ព្រៃ។ល។
    • រួម​ភេទ​ក្នុង​យល់​សប្ដិ៖ ស្ត្រី​ជា​ច្រើន​ជួប​ប្រទះ​នឹង​រួម​ភេទ​ស្រើប​ស្រាល​ក្នុង​យល់​សប្ដិ​ពេល​ពពោះ ពិសេស​ក្នុង​អំឡុង​ពេល​បី​ខែ​ចុង​ក្រោយ។ ការ​យល់​សប្ដិ​បែប​ស្រើប​ស្រាល​នេះ​អំឡុង​ពេល​ពពោះ​អាច​ខុស​គ្នា​ទៅ​តាម​ស្ត្រី​ម្នាក់ៗ ហើយ​វា​អាច​បណ្ដាល​មក​ពី​កត្តា​រាងកាយ​មាន​លំហូរ​ឈាម​បន្ថែម​ទៅ​កាន់​ប្រដាប់​ភេទ បង្កើន​អារម្មណ៍ និង​កម្រិត​អ័រម៉ូន​ដែល​កើន​ឡើង​អំឡុង​ពេល​ពពោះ អាច​ជំរុញ​ចំណង់​ផ្លូវ​ភេទ និង​នាំ​ទៅ​រក​ការ​ស្រមើ​ស្រមៃ​ខ្ពស់។
    • យល់​សប្ដិ​ឃើញ​ពពោះ៖ ការ​យល់​សប្ដិ​ឃើញ​មាន​ផ្ទៃ​ពោះ​អាច​ឆ្លុះ​បញ្ចាំង​ពី​ភាព​រំភើប ការ​ភ័យ​ខ្លាច និង​ការ​បារម្ភ​របស់​ម៉ាក់ៗ​លើ​ការ​ផ្លាស់​ប្ដូរ​រាងកាយ និង​អារម្មណ៍​ដែល​កើត​ឡើង​លើ​ម៉ាក់ៗ​ផ្ទាល់។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្ត្រី​ពពោះ​សុបិន​ឃើញ​ទារក កូន​សត្វ​គួរ​ឲ្យ​ស្រលាញ់ បម្រែបម្រួល​រាងកាយ ទឹក និង​ពេល​សម្រាល​កូន។ ជា​ទូទៅ ស្ត្រី​ពពោះ​យល់​សប្ដិ​ឃើញ​ទារក និង​ការ​មាន​ផ្ទៃ​ពោះ​ច្រើន​ជាង​ស្ត្រី​មិន​ពពោះ។

    ក្រៅ​ពី​សុបិន​ខាង​លើ​នេះ ស្ត្រី​ក៏​យល់​សប្ដិ​អាក្រក់​ពី​ការ​សម្រាល ឬ​កើត​ថប់​បារម្ភ​ដោយ​សារ​ពពោះ​ដែរ ដោយ​សារ​តែ​ក្ដី​បារម្ភ និង​ភាព​ភ័យ​ខ្លាច​ផ្សេងៗ​ទាក់​ទង​នឹង​ការ​ពពោះ និង​ការ​សម្រាល​កូន​ជាដើម។

    ចំណុចសំខាន់

    • ស្ត្រី​ភាគ​ច្រើន​តែង​តែ​យល់​សុបិន​ពី​នេះ​ពី​នោះ​ច្រើន​ពេល​ពពោះ ជាង​ពេល​មិន​ទាន់​មាន​គភ៌​ដោយ​សារ​តែ​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​នេះ។
    • យល់​សប្ដិ​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​អារម្មណ៍​របស់​យើង ដូច្នេះ​វា​គ្រាន់​តែ​ជា​រឿង​ធម្មតា​ទេ​ដែល​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អារម្មណ៍​ម៉ាក់ៗ​ច្របូក​ច្របល់​ច្រើន។
    • ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន (ពិសេស​ការ​កើន​ឡើង​នៃ​ប្រូសេស្ដេរ៉ូន) ធ្វើ​ឲ្យ​ស្ត្រី​សុបិន​កាន់​តែ​ញឹក​ញាប់ ហើយ​ម៉ាក់​ៗ​ប្រហែល​ជា​អាច​ចាំ​សុបិន​បាន​កាន់​តែ​ច្បាស់ និង​ច្រើន​ជាង​ធម្មតា។

    គួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 29, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម