backup og meta

មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 02, 2020

    មានផ្ទៃពោះ គេងបែបណាទើបស្រួល មិនប៉ះពាល់គភ៌?

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    អំឡុង​ពេល​មាន​ផ្ទៃពោះ ប្រាកដ​ណាស់​ស្ត្រី​ពិបាក​ក្នុង​ការ​គេង​នៅ​ពេល​ដែល​ពោះ​កាន់​តែ​ធំ ករណី​ខ្លះ​អាច​ធ្វើ​ឲ្យ​ស្ត្រី​គេង​មិន​គ្រប់​គ្រាន់ ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​គភ៌​ទៀត​ផង។ ដូច្នេះ​ហើយ តើ​ស្ត្រី​ពពោះ​គួរ​គេង​ក្នុង​ទម្រង់​បែប​ណា​ទើប​មាន​ផាសុកភាព មិន​ប៉ះពាល់​​គភ៌?

    នៅ​ក្នុង​ត្រីមាស​ទី១ ស្ត្រី​ពពោះ​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​រឿង​គេង​ប៉ុន្មាន​ទេ ដោយសារ​ពោះ​នៅ​តូច អាច​គេង​ផ្ងារ គេង​ផ្កាប់ ឬ​ផ្អៀង ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ។

    ប៉ុន្តែ​ចាប់​ពី​ត្រីមាស​ទី២ ទៅ ម៉ាក់ៗ​ត្រូវ​ទម្លាប់​គេង​ផ្អៀង ព្រោះ​កូន​ក្នុង​ផ្ទៃ​កាន់​តែ​ធំ​បន្តិច​ម្តងៗ បើ​សិន​ជា​យើង​គេង​ទម្រង់​ផ្សេង​ពី​នេះ​មិន​សូវ​មាន​សុវត្ថិភាព​ចំពោះ​ទារក​ក្នុង​ផ្ទៃ​នោះ​ទេ អាច​ធ្វើ​ឲ្យ​កូន​ស្លាប់​ក្នុង​ពោះ (ភាគរយ​តិច​តួច)។

    គេង​ផ្អៀង​ល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ? តើ​គួរ​គេង​ផ្អៀង​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង?

    លោក​វេជ្ជបណ្ឌិត​ឆ្លើយ​ថា គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ជា​ជម្រើស​ល្អ​បំផុត ការ​គេង​ក្នុង​ទម្រង់​បែប​នេះ​មាន​សុវត្ថិភាព​ចំពោះ​គភ៌ អាច​បង្កើន​លំហូរ​ឈាម​ទៅ​ខួរ​ក្បាល កាត់​បន្ថយ​អាការៈ​វិលមុខ ងងឹត​មុខ ហើយ​ដើម្បី​ឲ្យ​ការ​ដេក​ចំហៀង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្ត្រី​ពពោះ​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក។ ការ​គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​អាច​កាត់​បន្ថយ​សម្ពាធ​ទៅ​ថ្លើម និង​តម្រង​នោម ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ដៃ ជើង និង​ជង្គង់​ផង​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម