ត្រីមាសទី ១

ត្រីមាសទី ១ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃ​ត្រីមាសទី ១

ចំណេះដឹងទូទៅ

ត្រីមាសទី ១

មូសអង្កាមកំពុងកើនខ្លាំង ប៉ាម៉ាក់ និងស្ត្រីពពោះ គួរប្រយ័ត្នជំងឺប៉ុន្មានមុខនេះ

មូសអង្កាម កំពុងតែកើន​ខ្លាំងឡើង​គួរ​ឱ្យ​កត់សម្គាល់ នា​ពេលថ្មី​ៗនេះ ហេតុនេះ ប៉ាម៉ាក់ដែលមានកូនតូច និងស្ត្រីពពោះ គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពី​ការ​ឆ្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន និងផល​ប៉ះ​ពាល់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ដែល​បណ្តាល​មក​ពី​សត្វមូស​អង្កាម​ខាំ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗនេះ យើង​សង្កេតឃើញ​ថា នៅ​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​នៃ​សតស្វមូស​អង្កាមក្នុង​ចំនួន​ច្រើន​ខុស​ពី​ឆ្នាំ​មុនៗ ហើយ​ការ​កើន​ឡើង​ខុស​ប្រក្រតី​នៃ​វត្តមាន​សត្វមូស​ទាំង​នេះ គឺ​បណ្តាល​មក​ពី​ការ​កើន​ឡើង​កម្តៅ និងកំហាប់​ក្លិន​ស្អុយ​នៃ​ទឹក​ស្អុយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ប្រែ​ប្រួលអាកាសធាតុនៅ​រដូវក្តៅ​ចាប់ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​មេសា ក៏អំ​ណោយ​ផល​ដល់ការ​បង្កាត់​ពូជ ការ​កកើត និង​បំលាស់​ទី​នៃ​មូស​អង្កាម​នេះ​ផង​ដែរ​។ ហេតុនេះ យើង​គ្រប់គ្នា​គួរ​តែ​ប្រយុទ្ធ​ប្រយ័ត្ន​លើ​ជំ​ងឺ​ឆ្លង​ផ្សេងៗ​តាមរយៈ​សត្វ​មូស​អង្កាម ជា​ពិសេស​កុមារអាយុក្រោម៥ឆ្នាំ និង​ស្ត្រី​កំពុង​តែ​មាន​ផ្ទៃ​ពោះ បើ​ទោះ​បី​វា​មិន​មែន​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​គ្រុន​ឈាម គ្រុនចាញ់ និង​គ្រុនឈីក ក៏ដោយ​។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក តើមូសអង្កាមអាចបង្កជំងឺ​អ្វីខ្លះ? ប៉ុន្តែ បើយោង​ទៅ​តាម​ទៅ​គេហ​ទំ​ព័រ PMC មូស​អង្កាម​គឺ​ជា​ភ្នាក់​ងារ​ចម្លង​ជំ​ងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដែល​​អាច​បង្ក​ផល​ប៉ះ​ពាល់​​ខ្លាំង​​លើ​កុមារ និង​ស្ត្រី​កំពុង​ពពោះ ដោយសារ​តែពួក​គេ​មាន​​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ទន់ខ្សោយ​។ មូស​អង្កាម ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ភ្នាក់​ងារ​ចម្លង​វីរុស និង​ប៉ា​រ៉ា​ស៊ីត ជាច្រើន​ប្រភេទ ដែល​នាំឱ្យប៉ះ​ពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​។ ចំពោះកុមារ​អាយុក្រោម៥ឆ្នាំ ពួក​គេ​អាច​នឹង​​ឆ្លង​ជំ​ងឺ​មួយ​ចំនួន​ដែល​ចម្លង​ដោយ​មូសអង្កាម ដូច​ជា ជំ​ងឺ​រលាក​ស្រោម​ខួរ និង​វីរុស West Nile។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​របស់ PMC​។ ដោយឡែក សម្រាប់​ស្ត្រី​​កំពុង​ពពោះ ជាពិសេស​នៅ​ត្រីមាស​ទី​១ ការ​ឆ្លង​វីរុស […]

ស្វែងរក ត្រីមាសទី ១

ត្រីមាសទី ១

អាការៈមុនមករដូវ អាចច្រឡំនឹងអាការៈមានផ្ទៃពោះដំបូងដែរអត់?

រោគសញ្ញាមុនមករដូវមួយចំនួនដូចរោគសញ្ញាមានផ្ទៃពោះដំបូងអ៊ឹចឹង ដែល​ធ្វើស្រីៗយើង​ដែល​មាន​គ្រួសារ​ហើយច្រឡំ ឬសង្ស័យថាមានផ្ទៃពោះ។ តើអាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នា​និង​ខុសគ្នាដូចម្តេចខ្លះ? មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែល​ជា​អ័រម៉ូន​សំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។ កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការ​កើន​ឡើង​នៃកម្រិតអ័រម៉ូន​នេះ​អាច​បណ្តាល​ឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជា​រោគ​​សញ្ញាមុនមករដូវ។ ប្រសិនបើយើងមានផ្ទៃពោះ រោគ​សញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់​​រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោល​គឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អាការៈមុនមករដូវ និងមានផ្ទៃពោះដំបូងអាចមានលក្ខណៈស្រដៀង​គ្នាដូច​ខាងក្រោម៖ ឡើង​ទម្ងន់ សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់ ឈឺក្បាល អស់កម្លាំង ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត) រមួលក្រពើ ឈឺចង្កេះ ទល់លាមក ហើមពោះ ញុំាច្រើន ភាពខុស​គ្នា ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេល​មាន​ផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះ​ពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់​ឈាម​នេះ​មិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមាន​ពណ៌​ត្នោត។ ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។  អាកាៈចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។ ចុងសុដន់ […]


ត្រីមាសទី ១

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?

ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះជាផលរំខានមួយទៀតក្រៅពីចង្អោរ មិនឃ្លាន និង​អស់កម្លាំងដែល​ប៉ះពាល់​ស្រ្តីមានផ្ទៃពោះប្រហែល ៩៣ % នៅត្រីមាសទី ១។ ម៉ាក់ៗគួរធ្វើដូចម្តេចដើម្បី​កាត់បន្ថយ​អាការៈ​ផ្លាស់ប្តូររសជាតិអាហារពេល​មានផ្ទៃពោះ? ម៉ាក់ៗអាចជូរ ល្វីង ឬសាបមាត់ដែលធ្វើឱ្យម៉ាក់ៗញុំាមិនដឹងរសជាតិ ឬញុំាមិន​ឆ្ងាញ់។ វាកើតឡើង​ដោយសារការ​ប្រែ​ប្រួលកម្រិត​អ័រម៉ូនអឹស្ត្រូសែនដែលមាន​​នាទីគ្រប់គ្រង និងសម្របសម្រួល​ជីវហាវិញ្ញាណ។ ជីវហាវិញ្ញាណ និងឃានវិញ្ញាណមានទំនាក់ទំនងជិតស្និទ្ធ ដូច្នេះម៉ាក់ៗក៏អាចចាញ់​ក្លិនមួយចំនួនដែរ។ ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកាត់បន្ថយអាការៈប្រែប្រួលរសជាតិ៖ ១. ញុំាផ្លែឈើអម្បូរក្រូច ផ្លែឈើទាំងអស់នេះមិនត្រឹមតែអាចកម្ចាត់រសជាតិជូរ ល្វីង ឬសាបចេញពីមាត់ម៉ាក់ៗទេ ពួកវាថែម​ទាំង​ជួយ​បង្កើនការផលិតទឹកមាត់ដែលជួយបន្សាប​រសជាតិទាំងនេះទៀតផង។  ២. ទំពារជីអង្គាម ការទំពារជីអង្គាមជួយបង្កើនការផលិតទឹកមាត់ដែលជួយបន្សាបរស​ជាតិ​ជូរ ល្វីង ឬសាបចេញ​ពីមាត់​ម៉ាក់ៗបាន។ ៣. ថែរក្សាអនាម័យមាត់ធ្មេញ ការដុសធ្មេញ ទាក់ធ្មេញ និងសម្អាតអណ្តាតញឹកញាប់អាចធ្វើឱ្យមាត់ម៉ាក់ៗស្រស់ស្រាយ និង​ជួយបន្សាប​រសជាតិចម្លែកៗក្នុងមាត់។ ៤. ខ្ពុរមាត់ជាមួយទឹកអំបិល ម៉ាក់ៗអាចខ្ពុរមាត់ជាមួយទឹកអំបិល ២-៣ ដងក្នុង ១ថ្ងៃដើម្បីបន្សាបកម្រិត​ pH នៅក្នុងមាត់។ ម៉ាក់ៗ​អាចលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ពែង។ ៥. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងជួយកាត់បន្ថយរសជាតិមិនល្អចេញពីក្នុងមាត់។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៦. ផ្លាស់ប្តូរវីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ វីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះមួយចំនួនអាចបណ្តាលឱ្យម៉ាក់ៗប្រែប្រួលរសជាតិអាហារ ឬ​ធ្វើ​ឱ្យអាការៈប្រែប្រួលរសជាតិកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗអាចសាកសួរពេទ្យ និងស្នើឱ្យពេទ្យ​ផ្លាស់ប្តូរ​វីតាមីន​បំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ។ ៧. ទំពារស្ករកៅស៊ូរសជាតិជីរអង្កាមគ្មានជាតិស្ករ ការទំពារស្ករកៅស៊ូអាចផ្លាស់ប្តូររសជាតិនៅក្នុងមាត់របស់ម៉ាក់ៗ និងជំរុញការ​ផលិតទឹកមាត់។ ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗរើសអាហារ ឬញុំាអាហារបានតិច​ ប៉ុន្តែម៉ាក់ៗត្រូវខំញុំា​ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាទូទៅបញ្ហា​នេះ​នឹងបាត់​ទៅវិញនៅត្រីមាសទី២ នៅពេលកម្រិតអ័រម៉ូនអឹស្ត្រូសែនមានស្ថិរភាព។


ត្រីមាសទី ១

ហេតុអ្វីគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រី?

ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុសនិងស្រី ឯគ្រួសារមួយចំនួនទៀតទោះខំតាមយ៉ាងណា​ក៏​មិន​សម​ប្រកបតាមបំណង អាច​មានតែកូនប្រុសទាំងអស់ ឬមានតែ​កូនស្រីទាំងអស់។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រីបែបនេះ? ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទ​ពីរទេដែល​កំណត់​ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបាន​ពីស៊ុតត្រៀមបង្ក​កំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោល​របស់ប៉ា​អាចមាន​ក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិត​ឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើត​​របស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយ​ស៊ុតត្រៀមបង្កកំណើតរបស់​ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។ សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ […]


ត្រីមាសទី ១

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?

បញ្ហា​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ ជា​ធម្មតា​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ក្តី​បារម្ភ​ពី​សុខភាព ពិសេស​នោះ​គឺ​បារម្ភ​ពី​អា​អូន​ក្នុង​ផ្ទៃ។ មាន​ស្ត្រី​ពពោះ​​មួយ​ចំនួន ជួប​បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា​បញ្ហា​​កើត​ឡើង​ដោយសារ​អ្វី ឬ​គួរ​ឲ្យ​បារម្ភ​កម្រិត​ណា​នៅ​ឡើយ។ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រី​មាស​ដំបូង ២០-៣០%​នៃ​គភ៌​សរុប​អាច​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ឈាម ហើយ​វា​អាច​ជា​សញ្ញា​អាសន្ន​ដែល​ស្ត្រី​ចាំ​បាច់​ត្រូវ​ពិនិត្យ និង​តាម​ដាន​ជា​បន្ទាន់។ ផ្ទុយ​ទៅ​វិញ បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ​អាច​ជា​ផ្ដល់​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ​ចំពោះ​ម៉ាក់ៗពពោះ និង​គភ៌​ក្នុង​ផ្ទៃ វា​អាស្រ័យ​លើ​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម និង​រោគ​សញ្ញា​គួប​ផ្សំផ្សេងទៀត (៧០% នៃ​ការ​ធ្លាក់​ឈាម​របស់​ម៉ាក់ៗ គភ៌​អាច​វិវត្ត​ធម្មតា)។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូល​ហេតុ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១ – ប៉ះ​ទង្គិច ឬ​កកិត​មាត់​ស្បូន (ការ​រួម​ភេទ ឬ​ពិនិត្យ​មាត់​ស្បូន) – បង្ក​កំណើត​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក) – គំរាម​រលូត ឬ​រលូត – កូន​ក្រៅ​ស្បូន – កូន​ពង – រលាក​មាត់​ស្បូន រោគ​សញ្ញា​គួប​ផ្សំ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១ ឈឺ​ពោះ ឬ​ឈើ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ កម្រិត​ឈឺ តិច ឬ​ខ្លាំង រួយ​ចង្កេះ អស់​កម្លាំង ល្ហិតល្ហៃ បាត់បង់ស្មារតី មន្ទីរពេទ្យ កាល់​ម៉ែត បន្ត​ថា ប្រភេទ​នៃ​ការ​ធ្លាក់ឈាម​នៅ​ត្រី​មាស​ទី១​មាន ៣ ដូចជា ការ​ធ្លាក់​រម្អិល​​ឈាម​ក្រហម ឬ​ក្រ​ម៉ៅ ការ​ធ្លាក់​ដូច​កណ្ដាល​នៃ​វដ្ដ​រដូវ ពណ៌​ក្រហម ឬ​ក្រ​ម៉ៅ […]


ត្រីមាសទី ១

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ

តាម​ចាស់ៗ​បុរាណ​យើង អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ហាត់​ប្រាណ​លើក​ដៃ​លើក​ជើង ច្រងេងច្រងាង​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​គភ៌។ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ ទោះ​ម៉ាក់ៗ​ពពោះ​ក៏​ដោយ ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ ដើម្បី​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ ហើយ​បើ​ម៉ាក់ៗ​ហែល​ទឹក​ពេល​ពពោះ ច្បាស់​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។ ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ឬ​អត់? ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​គភ៌​ហើយ តែ​ការ​ហែល​ទឹក​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ពោល​គឺ​ការ​ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ​ម៉ាក់​ៗ​អាច​ជ្រើស​វា​ជា​ទម្លាប់​ហាត់​ប្រាណ​បាន។ យោង​តាម​វេជ្ជបណ្ឌិត Lucky Sekhon ឯកទេសផ្នែក​សម្ភព រោគ​ស្ត្រី និង​វិបត្តិ​គ្មាន​កូន ពន្យល់​ថា ហែល​ទឹក គឺ​ជា​កីឡា​មួយដែល​មាន​ផល​ប៉ះពាល់​ទាប មិន​បង្ក​ហានិភ័យ​ដូច​ជា​ការ​ដួល ឬ​របួស​ដែល​អាច​គំរាមកំហែង​ដល់​ទាំង​សុខភាព​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ​ឡើយ។ គណនាថ្ងៃសម្រាលកូន អត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​ពេល​ពពោះ ជួយ​សម្រួល​ដល់​អាការៈ​ចង្អោរ ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង​ការពារ​ឡើង​កម្ដៅ កាត់​បន្ថយ​សម្ពាធ​ក្បាល​ពពោះ និង​ចង្កេះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង​មុន ធ្វើ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង បំបាត់​អាការៈ​ហើមដៃ ហើមជើង និង​មិន​ស្រណុក​ស្រួលលើរាងកាយ ពង្រឹង​សាច់​ដុំ​ពោះ ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ សម្រួល​អាការៈ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង ជួយ​សម្រួល​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​បាន​ស្រួល ការ​ហែល​ទឹក​ពេល​ពពោះ​មិន​បង្ក​គ្រោះ​ថ្នាក់ ថែម​ទាំង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ម៉ាក់ៗ​ទៀត។ លើស​ពី​នេះ បើ​ម៉ាក់ៗ​ចូល​ចិត្ត​ហែល​ទឹក ម៉ាក់ៗ​អាច​ហែល​ទឹក​តាំង​ពី​ត្រី​មាស​ទី១ ដល់​ត្រី​មាស​ទី៣ ព្រោះ​វា​មាន​សុវត្ថិភាព ម៉ាក់ៗ​អាច​ហែល​បាន​គ្រប់​ត្រីមាស។ ផ្ទុយ​ទៅ​វិញ វេជ្ជបណ្ឌិត Lucky Sekhon ណែនាំ​ឲ្យ​ម៉ាក់ៗ​ប្រុង​ប្រយ័ត្ន​បន្ថែម​នៅ​ពេល​ដើរ​កន្លែង​សើម ឬ​មាត់​អាង​ហែល​ទឹក ដើម្បី​ចៀសវាង​ការ​រអិល បណ្ដាល​ឲ្យ​ម៉ាក់ៗ​ដួល​អុក​គូទជាដើម។


ត្រីមាសទី ១

អនុវត្ត ៨ តិចនិកខ្លីៗ ទប់ទល់បញ្ហាហត់ អស់កម្លាំងពេលពពោះ

អស់​កម្លាំង​អំឡុង​ពេល​ពពោះ ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ ព្រោះ​ក្នុង​ពេល​នេះ រាងកាយ​ម៉ាក់​ៗ​ត្រូវ​ទ្រទ្រង់​សុខភាព​ខ្លួន​ផង និង​សុខភាព​គភ៌​ក្នុង​ផ្ទៃ​ផង។ ប៉ុន្តែ ម៉ាក់​ៗ​អាច​ទប់​ទល់ និង​ផ្ដល់​ថាមពល​ដល់​រាងកាយ​វិញ​ដោយ​អនុវត្ត​គន្លឹះ​សាមញ្ញ​ទាំង ៨ ខាង​ក្រោម​នេះ​ជា​ប្រចាំ​ដូច​ជា៖ ១. ជ្រើស​រើស​អាហារ​សម្បូរ​ជីវជាតិ និង​ប្រូតេអ៊ីន (ដូច​ជា សាច់​ទ្រូង​មាន់ ទឹក​ដោះ​គោ​មិន​សូវ​មាន​ជាតិ​ខ្លាញ់ យ៉ាអួរ។ល។) ២. ចៀសវាង​ញ៉ាំ​អាហារ​ផ្អែម​ដូចជា​នំខេក ដូណាត់ ស្ករគ្រាប់ ឬ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដើម្បី​បំពេញ​កម្លាំង​វិញ ព្រោះ​វា​អាច​ធ្វើ​កាន់​តែ​ហត់​លើស​ដើម។ ចំណែក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ភាគ​ច្រើន​ផ្ទុក​សារជាតិ​បំប៉ន​កម្លាំង​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ។ ៣. ញ៉ាំ​អាហារ​រៀងរាល់ ៤​ម៉ោង​ម្ដង និង​បន្ថែម​ជាមួយ​អាហារ​សម្រន់​ល្អ​ៗ​ចំពោះ​សុខភាព​នៅ​ចន្លោះ​ម៉ោង​បាយ​ដូចជា ផ្លែឈើ ឬ​គ្រាប់​ធញ្ញជាតិ ជាដើម។ ៤. កាត់​បន្ថយ​ជាតិ​កាហ្វេអ៊ីន ដោយ​ម៉ាក់ៗ​អាច​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ីន ៣០០មីក្រូក្រាម/ថ្ងៃ (ស្មើ​នឹង​២​កូន​ពែង)។ ជាតិ​កាហ្វេអ៊ីន​មិន​មែន​មាន​តែ​នៅ​ក្នុង​កាហ្វេ​ទេ ហេតុ​នេះ​ម៉ាក់​ៗ​ត្រូវ​ចេះ​ពិនិត្យ​រាល់​ពេល​ញ៉ាំ​ភេសជ្ជៈ​ដទៃ​ដូច​ជា តែ ឬ​ទឹក​ក្រូច។ល។ ៥. ផ្ដល់​ពេល​វេលា​ដល់​រាងកាយ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ៦. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ប៉ុន្តែ​មិន​ត្រូវ​ប្រឹង​ហាត់​ពេក​នោះ​ទេ ៧. ព្យាយាម​ផ្ដល់​ជាតិ​ដែក វីតាមីន និង​រ៉ែ​ផ្សេង​ៗ​ដល់​រាងកាយ តាម​រយៈ​អាហារ​យើង​ញ៉ាំ​រាល់​ថ្ងៃ ក៏​ដូច​ជា​ថ្នាំ​បំប៉ន​សុខភាព​តាម​គ្រូពេទ្យ​ជំនាញ​ណែនាំ។ ៨. ព្យាយាម​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​៦-១០កែវ/ថ្ងៃ។ល។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ តាម​ពិត​ទៅ​គ្មាន​ថ្នាំ ឬ​វិធីសាស្ត្រ​អ្វី​អាច​បំបាត់​អាការៈ​ហត់ អស់​កម្លាំង​អំឡុង​ពេល​ពពោះ​បាន​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ការ​បន្ថែម​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ចំពោះ​រាងកាយ ក៏​ដូច​ជា​ការ​អនុវត្ត​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ជំនាញ​ពី​ការ​ថែទាំ​សុខភាព​ជា​ប្រចាំ​ថ្ងៃ អាច​ជួយ​ឲ្យ​រាងកាយ និង​សុខភាព​ម៉ាក់ៗ​រឹង​មាំ​ល្អ។ បន្ថែ​ពី​លើ​នេះ ប្រសិន​បើ​ម៉ាក់​ៗ​ព្រួយ​បារម្ភ​ពី​បញ្ហា​អស់​កម្លាំង […]


ត្រីមាសទី ១

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​ចូល​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ម៉ាក់​ៗ​​គ្រប់​រូប ព្រោះ​អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​ចូល​ទៅ​ចិញ្ចឹម​ទាំង​រាងកាយ និង​សុខភាព​របស់​ម៉ាក់​ៗ​ទេ វា​ក៏​ជួយ​ទ្រទ្រង់​ទៅ​ដល់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​ដែរ។ ជាពិសេស ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន គឺ​ម៉ាក់​ៗ​ពពោះ​ខ្វះ​មិន​បាន​តែ​ម្ដង ដើម្បី​សុខភាព និង​ការ​លូតលាស់​របស់​គភ៌​បាន​ល្អ។ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ពី​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម និង​វីតាមីន​ដែល​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​តាំង​ពី​ត្រី​មាស​ទី​១ រហូត​ដល់​ពេល​ម៉ាក់​ៗ​ពពោះ​សម្រាល​មាន​ដូច​ជា៖ ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​ រហូត​ដល់​សម្រាល ១. ជាតិ​ដែក៖ ដើម្បី​បង្កើន​កោសិកា​ឈាម​ក្រហម ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាម ២. អាស៊ីដ​ហ្វូ​លិក ( folic acid)៖ ដើម្បី​ទប់ស្កាត់​ទារក​មាន​ជំងឺលៀនខួរឆ្អឹងខ្នង (Spina bifida) ដែល​បណ្ដាល​មក​ពី​កង្វះ​អាស៊ីដហ្វូលិក ជា​ជំងឺ​ខុស​ប្រក្រតី សរសៃ​ប្រសាទ​នៅ​ត្រង់​ចង្កេះ​ដែល​មិន​អាច​បញ្ជា​សរីរាង្គ​ចាប់​ពី​ចង្កេះ​ចុះ​ក្រោម​បាន ឬ​បញ្ជា​បាន​តិច​តួច ៣. ពពួក​វីតាមីន និងរ៉ែ : វីតាមីន B12 , B6, វីតាមីន A, ជាតិស័ង្កសី, កាល់ស្យូម ដើម្បី​ជំនួយ​សុខភាព​មាតា និង​ទារក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចាប់ពីត្រីមាសទី២ រហូតសម្រាល ១. កាល់​ស្យូម៖ ដើម្បី​ឆ្អឹង​កូន​ក្នុង​ផ្ទៃ​លូតលាស់​ល្អ ២. សារធាតុ DHA៖ […]


ត្រីមាសទី ១

ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសពិតមែនអត់?

​ពេល​ពពោះ ម៉ាក់​ៗ​មួយ​ចំនួន​ធំ​ខិត​ខំ​ញ៉ាំ​អាហារ​ប៉ូវ​ច្រើន​មុខ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​សុខភាព​ល្អ ពេញ​លក្ខណៈ ជាពិសេស​ចង់​ឲ្យ​កូន​កើត​មក​ស្អាត​តែ​ម្ដង។ ក្នុង​ចំណោម​ស្ត្រី​ពពោះ មាន​ការ​លើក​ឡើង​មួយ​ថា ចង់​បាន​កូន​កើត​មក​ស្បែក​ស​ស្អាត ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​ច្រើន។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅ​ទី​នេះ​ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​សណ្ដែក​ មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ទេ។ លោក​ថា តាម​ពិត​ទៅ ការ​ដែល​កូន​កើត​មក​មាន​សម្បុរ​ស គឺ​អាស្រ័យ​ទៅ​លើ​ពូជ​សាសន៍ និង​ហ្សែន​របស់​ឪពុក​ម្ដាយ​តែ​ប៉ុណ្ណោះ អាហារ​មិន​អាច​កំណត់​ពណ៌​សម្បុរ​របស់​កូន​យើង​បាន​ឡើយ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចំពោះ​ស្ត្រី​ពពោះ ការ​ញ៉ាំ​ទឹក​ដោះ​គោ​មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ក៏​ពិត​មែន តែ​ទឹក​ដោះ​គោ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ម្ដាយ និង​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ពពោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​សារធាតុចិញ្ចឹមនៅក្នុងទឹកដោះ​គោ​មាន​ដូច​ជា៖ [embed-health-tool-due-date] – ប្រូតេអ៊ីន៖ ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ចំពោះ​មនុស្ស​គ្រប់​វ័យ ពិសេស​ចំពោះ​ស្ត្រី​ពពោះ។ ម្យ៉ាង​វិញ​ទៀត គភ៌​ត្រូវ​ការ​ប្រូតេអ៊ីន ដើម្បី​លូតលាស់ និង​បង្កើត​ជាលិកា​ល្អ​ថ្មី​ៗ​ច្រើន។ – កាល់ស្យូម៖ ទឹក​ដោះ​គោ​ផ្ដល់​កាល់ស្យូម​គ្រប់​គ្រាន់​សម្រាប់​ស្ត្រី​ពពោះ ព្រោះ​រាង​កាយ​ម្ដាយ​ត្រូវ​ការ​ជាតិ​កាល់ស្យូម សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង សាច់ដុំ បេះ​ដូង និង​សរសៃ​ប្រសាទ​របស់​គភ៌។ លើស​ពី​នេះ ទឹក​ដោះ​គោ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ខាង​មុខ។ – វីតាមីន D៖ វីតាមីន D និង​កាល់ស្យូម ជួយ​រក្សា​ឆ្អឹង​របស់​ម៉ាក់​ៗ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង ជាហេតុ​ជួយ​កម្ចាត់​រាល់​មេរោគ ការពារ​ទាំង​ម៉ាក់ […]


ត្រីមាសទី ១

តើសញ្ញាបញ្ជាក់ថាមានផ្ទៃពោះ កើតឡើងនៅពេលណា?

មនុស្ស​ស្រី​យើង​ម្នាក់ៗ មិន​ដូច​គ្នា​នោះ​ទេ បើ​និយាយ​ដល់​​សញ្ញា​នៃ​ការ​មាន​ផ្ទៃ​ពោះ ដែល​អ្នក​ខ្លះ​អាច​មាន​អាការៈ​ចង្អោរ អស់កម្លាំង នោម​ញឹក តឹង​សុដន់ និង​សញ្ញា​ផ្សេង​មួយ​ចំនួន​ទៀត ខណៈ​ស្រ្តី​ខ្លះ​ទៀត​មិន​មាន​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ដំបូង​នេះ​ទេ​។ នៅ​ពេល​ស្រីៗ​យើង​តេស្ត​ដឹង​ថាមាន​ផ្ទៃពោះ តើ​ដឹង​ទេ​ថា​ពេល​ណា​នឹង​ចាប់​ផ្ដើម​មាន​ការអារៈ​ដូច​ជា​ក្អួត ចង្អោរ ហើមពោះ ទល់លាមក ឬ​អស់កម្លាំង? អ្វី​ខាង​ក្រោម​នេះ ជាពេល​វេលា​នៃ​​សញ្ញា ​មាន​ផ្ទៃពោះ​អាច​កើត​មាន​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ១. សុដន់​ឡើង​តឹង​ ការ​កើន​ឡើង​អ័រម៉ូន​អឺស្រ្តូហ្សែន និង​ប្រូតេស្តូស្តេរ៉ូន ធ្វើ​ឲ្យ​ស្រីៗ​យើង​មាន​អារម្មណ៍​ថា​សុដន់​ឈឺ ស្រៀវ និង​ឡើង​តឹង នៅ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ។​ រោគ​សញ្ញា ទាំង​នេះ​ភាគ​ច្រើន​កើ​ត​ឡើង​​មួយ ឬ​ពីរ​សប្ដាហ៍ បន្ទាប់​ពី​មានការ​បង្ក​កំណើត​ ឬ​អាច​កើតមាន​មុន​ពេល​យើង​ដឹង​ថា​បាត់​រដូវ​ទៅ​ទៀត​។ ២. ធ្លាក់​ឈាម​តិចៗ និង​ឈឺ​រមួល​ ស្រីៗ​យើង​ខ្លះ​អាច​មាន​ជួប​អាការៈ​ឈឺ​រមួល​ក្នុង​ពោះ ពេល​ដែល​ស៊ុត​តោង​ជាប់ទៅ​នឹង​ជញ្ជាំង​ស្បូន។ ស្រីៗ​យើង​ខ្លះ​ទៀត​អាច​សម្គាល់​ឃើញ​មាន​ធ្លាក់​ឈាម​តិចៗ​ផង​ដែរ​ តែ​នឹង​អាច​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ។ សញ្ញា​នៃការ​តោង​ជាប់​ជញ្ជាំង​ស្បូន​របស់​ស៊ុត​នេះ ទំនងជា​កើត​មាន​ចន្លោះ​ពី​សប្ដាហ៍​ទី​ប្រាំមួយ ដល់​ទី​១២ បន្ទាប់​ពី​មានការ​បង្ក​កំណើត។ ស្រីៗ​​ខ្លះ​អាច​ច្រឡំ​សញ្ញា​ទាំង​នេះ ថា​ជា​សញ្ញា​មុន​ពេល​មក​រដូវ​។ ៣. អស់​កម្លាំង ការ​កើន​ឡើង​នៃ​កម្រិត​អ័រម៉ូន​ប្រូតេស្តូស្តេរ៉ូន​ ដែលរាង​កាយ​បញ្ចេញ​ដើម្បី​គាំទ្រ​ដល់​ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​មនុស្ស​ស្រី​យើង​មាន​អាការៈ​អស់​កម្លាំង។ ការ​អស់​កម្លាំង​នេះ អាច​កើត​មាន​ឡើង​ប្រហែល​ជាមួយ​សប្ដាហ៍ ក្រោយ​មាន​ការ​បង្ក​កំណើត។ អាការៈ​នេះ ច្រើន​បាត់​ទៅវិញ​នៅ​ត្រីមាស​ទី​ពីរ​ និង​អាច​លេច​ឡើង​ជា​ថ្មី​ពេល​ជិត​ដល់​ថ្ងៃ​សម្រាល។​​​​​ ៤. អារម្មណ៍​ប្រែ​ប្រួល ការ​អស់​កម្លាំង​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​មាន​ការ​រំខាន​ដល់​ការ​មាន​ផ្ទៃ​ពោះ និង​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ប្រែ​ប្រួល […]


ត្រីមាសទី ១

គ្រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង

ពេល​មាន​ផ្ទៃ​ពោះ ម៉ាក់ៗ ត្រូវចេះ​ថ្នមខ្លួន​ជា​ង​កាល​មិន​ទាន់​មាន​ផ្ទៃពោះ ពិសេស​ទម្លាប់​ ឬ​របប​អាហារ​មួយ​ចំនួន​ក៏​គួរ​កែ​ប្រែ​ដូច​គ្នា។ ការ​ធ្វើ​ដូច​នេះ ដើម្បីធានា​ថាកូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ហើយ​ម៉ាក់ៗ​ក៏មាន​សុខភាព​ល្អ ដូច​គ្នា។​ ពិសេស​​ស្រីៗពពោះកូនដំបូង​ កាន់តែ​ត្រូវ​ដឹង​ពីអ្វីយើងមិនគួរធ្វើទាំងនេះ​ ព្រោះ​វា​អាច​ជះឥទ្ធិពលច្រើន​មក​លើ​សុខភាព​យើង​ និង​កូនក្នុងផ្ទៃ អាចឈានដល់រលូត ឬកើតមកស្លាប់ក៏មាន ហេតុនេះត្រូវតែប្រយ័ត្ន ហើយ​អ្វី​ចាំ​បាច់បំផុត​មិន​ត្រូវ​ធ្វើ​រឿង​មួយ​ចំនួន​នេះទេ​។ ១- ជក់បារី “Hello គ្រូពេទ្យ” សង្ឃឹមថា ស្រីៗគ្នាយើងមិនមែនអ្នកជក់បារីទៅចុះ! បើសិនគ្នាយើងណាម្នាក់ជក់បារីវិញនោះ ក៏ជាពេលវេលាស័ក្ដិសមបំផុតត្រូវផ្តាច់បារីហើយ។ វាមិនមែនសម្រាប់តែ​សុខភាពយើងទេ ក៏ដើម្បីអូនៗមានសុខភាពល្អដែរ។ អាច​ព្យាយាមពិភាក្សា​ជាមួយ​គ្រូពេទ្យពី​វិធី​ផ្តាច់​បារី​ល្អបំផុត​សម្រាប់​យើង។​ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងនៅអាមេរិក CDC ស្រីៗជក់បារីអំឡុងពេលពពោះ កាន់​តែ​​ប្រឈម​​ការរលូត​កូន​ ខណៈគភ៌ក្នុងផ្ទៃក៏ប្រឈមកាន់តែខ្លាំងជាមួយការពិការពីកំណើត​ថែម​ទៀតផង​ ដូចជា ករណី​ឆែប​បបូរមាត់ ឬឆែបក្រអូមមាត់ កើតមុនខែ កើតមិនគ្រប់គីឡូ និងស្លាប់ក្នុងផ្ទៃតែម្តង។ លើសពីនេះ ទារកសម្រាលចេញ​ពីម្តាយ​ជក់បារី កាន់​តែប្រឈម​ខ្លាំង​ជាមួយ​ពិការ​ភាពសតិបញ្ហា​ទៀត​ផង។ ជក់បារីអំឡុងពេលពពោះ និងក្រោយពេលសម្រាល ក៏ជាកត្តានាំឲ្យហានិភ័យកូនស្លាប់ភ្លាមៗ (SIDS) កើនខ្ពស់​ទៀត​ផង។ បន្ថែម​ពី​លើ​នេះ ​បេប៊ីកើត​ចេញ​ពីផ្ទៃម៉ាក់ៗ​ជក់បារី ​កាន់​តែមាន​ទំនោរ​ជក់បារីនៅ​ពេលធំឡើង និង​ឈាន​ទៅ​ដល់​ញៀនជាតិ​នីកូទីន​ក្នុង​បារីតែម្តង។ ក្រៅពីបារី បារីសប្បនិម្មិត ឬបារីអេឡិចត្រូនិក ក៏ត្រូវគេអះអាង បង្កជាបញ្ហាប្រឈមខ្លាំង ដូចគ្នាទៅនឹងបារីដែរ ដោយសារ​បារីអេឡិចត្រូនិក ក៏មានផ្ទុក​ជាតិ​នីកូទីន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ