ចំណុចសំខាន់
ប្រកាសគួរធ្វើ និងមិនគួរធ្វើសម្រាប់ស្ត្រីពពោះនៅត្រីមាសទី១
ប្រការគួរធ្វើ
– ពិគ្រោះយោបល់ជាមួយគ្រូពេទ្យសម្ភព និងតាមដានសុខភាពជាប្រចាំ
– ជ្រើសរើសពេទ្យសម្ភព និងមន្ទីរពេទ្យដោយយកចិត្តទុកដាក់
– បង្កើនការញ៉ាំអាហារបំប៉នអាស៊ីដហ្វូលិកតាមវេជ្ជបញ្ជា
– ញ៉ាំអាហារសរីរាង្គ និងអាហារចម្អិនដោយខ្លួនឯងឲ្យបានច្រើន
– ញ៉ាំអាហារសម្រន់ល្អៗនៅចន្លោះពេលបាយ និងត្រូវផឹកទឹកយ៉ាងហោចណាស់ប្រាំបីកែវជារៀងរាល់ថ្ងៃ
– អនុវត្តសកម្មភាពប្រចាំថ្ងៃធម្មតា ឬហាត់ប្រាណធម្មតា តាមការណែនាំ
ប្រការមិនគួរធ្វើ
– មិនគួរលេបថ្នាំដោយគ្មានវេជ្ជបញ្ជា
– ជៀសវាងអាហារកែច្នៃ អាហារ ឬភេសជ្ជៈផ្អែម
– ជៀសវាងការជក់បារី គ្រឿងស្រវឹង ឬភេសជ្ជៈកាហ្វេអ៊ីន
– ជៀសវាងអាហារគ្មានអនម័យតាមផ្លូវ
– ការពារខ្លួនពីការខ្វះជាតិទឹក និងព្យាយាមធ្វើឱ្យខ្លួនមានអារម្មណ៍ល្អ
– ជៀសវាងការធ្វើលំហាត់ប្រាណខ្លាំងហួសហេតុ
– ជៀសវាងចូលស្ទីម ឬសូណា