បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលស្រីៗតែងតែជួបប្រទះញឹកញាប់អំឡុងពពោះនោះគឺអាការៈទល់លាមក។ តើបញ្ហានេះមកពីរបបអាហារតែមួយមុខឬយ៉ាងណា?
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើនដែលស្រីៗតែងតែជួបប្រទះញឹកញាប់អំឡុងពពោះនោះគឺអាការៈទល់លាមក។ តើបញ្ហានេះមកពីរបបអាហារតែមួយមុខឬយ៉ាងណា?
អាការៈទល់លាមកពេលពពោះ បណ្តាលមកពីកត្តារួមផ្សំជាច្រើន មានទាំងរបបអាហារ បម្រែបម្រួលអ័រម៉ូន ធ្វើឲ្យសរីរាង្គរំលាយអាហារមួយចំនួនធ្វើការយឺតជាងមុន ការញ៉ាំជាតិដែក និងពពួកវីតាមីនច្រើន។ កម្រិត Progesterone ឡើងខ្ពស់ពេលពពោះ ឯផ្ទៃស្បូនក៏លាតសន្ធឹងធំសង្កត់លើពោះវៀន ធ្វើឲ្យយើងពិបាកបន្ទោរបង់ ទៅជាក្តៀន ឬបន្ទោរបង់មិនទៀងទាត់ អាច ២-៣ថ្ងៃ/ម្តង។ នេះបើតាមការបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៃមន្ទីរពេទ្យកាល់ម៉ែត។
ស្រីៗពពោះទល់លាមកធ្វើដូចម្តេច?
របបអាហារគឺជាសំខាន់ៗដែលម៉ាក់ៗត្រូវយកចិត្តទុកដាក់ ទើបអាចកាត់បន្ថយអាការៈទល់លាមកបាន។
– ញ៉ាំទឹកឲ្យបានច្រើន
– ញ៉ាំអាហារជាតិកាកសរសៃ
– ញ៉ាំបន្លែផ្លែឈើឲ្យបានច្រើន ពិសេស ល្ហុង-ចេកទុំ ក្រូច
– កុំអង្គុយ ឬឈរយូរពេក
– ងើបដើរឲ្យបានច្រើន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕