backup og meta

ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ស្រីៗ​គ្នា​យើង​ប្រយ័ត្ន ព​ពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ

    ជា​ទូទៅ​ការ​ពពោះ​របស់​ស្រីៗ​យើង​មាន​រយៈពេល ៩ខែ ១០ថ្ងៃ ទើប​សម្រាល​កូន។ ក្នុង​ករណី​ខ្លះ​ម៉ាក់ៗ​សម្រាល​អាអូន​មុខខែ ដែលអាច​ឲ្យ​បេប៊ី​ស្លាប់ តើ​បញ្ហា​នេះ​បណ្តាល​មក​ពីមូលហេតុ​អ្វីខ្លះ?

    ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទី​ប្រឹក្សា​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​កក្តា​សរីរាង្គ​របស់​ម្តាយ និង​សកម្មភាព​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​របស់​ស្រីៗ​យើង ដែល​ជំរុញ​ឲ្យ​ទារក​មិន​អាច​វិវត្ត​ត​ទៅ​ទៀត។

    ១- កត្តាជំរុញឲ្យសម្រាលកូនមុនខែ

    – មាត់ស្បូន​ចំហ

    – ធ្វើការ​ធ្ងន់ៗ​ហួស​កំណត់

    – ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយៗ

    – ឡើង​ជណ្តើរ​ខ្ពស់ៗ​ញឹក​ញាប់​ពេក

    – ប្រើថ្នាំ​ផ្តេសផ្តាស​ដោយ​គ្មាន​វេជ្ជបញ្ជា

    – ការ​បង្ក​រោគ​នៅទ្វារមាស។

    ២- វិធីបង្ការមិនឲ្យសម្រាលកូនមុនខែ

    ទារក​ដែល​កើត​មុនខែ​ពិបាក​ក្នុង​​ការ​ថែទាំ និង​រស់រាន ដូច​ក្មេង​ដែល​កើត​គ្រប់ខែ​ ដូច្នេះ​ហើយ​ម៉ាក់ៗ​ត្រូវ​តែ​ទៅ​តាមដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ចៀស​ឲ្យ​បាន​នូវ​សកម្មភាព​មួយ​ចំនួន​ខាងលើ។ ប្រសិន​បើ​មាន​សញ្ញា​មិន​ប្រក្រតី​ណា​មួយ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម