backup og meta

មូលហេតុ​​ម៉ាក់​ៗ​ឈឺ​ទ្វារ​មាស​​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2023

    មូលហេតុ​​ម៉ាក់​ៗ​ឈឺ​ទ្វារ​មាស​​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​​​​​​​​​​​​​​​

    អាការៈ​ឈឺចាប់​ទ្វារ​មាស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ប៉ុន្តែ​ប្រសិនបើ​ការ​ឈឺ​ទ្វារ​មាស​នេះ​ កើត​ឡើង​​ជា​ញឹកញាប់​ អំឡុង​ពេល​មាន​គភ៌ វា​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ការ​​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន។ ក្នុង​ករណី​ភាគ​ច្រើន​ ការ​ឈឺចាប់​​ទ្វារ​មាស​អំឡុង​ពេល​មាន​គភ៌​នេះ​ មិន​មែន​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ណាមួយ​ឡើយ​។

    មូលហេតុ​អ្វី​បាន​ជា​​ស្ត្រី​ពពោះ​ឈឺ​ទ្វារ​មាស​?

    ​ជាក់​ស្ដែង​ ការ​ឈឺ​ទ្វារ​មាស​ ឬ​អាង​ត្រគាក​អំឡុង​ពេល​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​​កត្តា​ជា​ច្រើន​ ខណៈ​ពេល​ដែល​រាងកាយ​ម៉ាក់​ៗ​ព្យាយាម​​សម្រប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​​ថ្មី​។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ទ្វារ​មាស​។

    ១. លំហូរ​ឈាម​

    អំឡុង​ពេល​ពពោះ​ លំហូរ​ឈាម​នឹង​កើន​ឡើង​នៅ​ក្នុង​ស្បូន​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ក្នុង​បរិវេណ​ទ្វារ​មាស​។ បរិវេណ​នោះ​នឹង​ងាយ​ឈឺចាប់​ ព្រម​ទាំង​ហើម​។ មួយ​វិញ​ទៀត ការ​ឈឺចាប់​នេះ​ក៏​អាច​បណ្ដាល​មក​ពី​​ជំងឺ​​រីក​សរសៃ​ឈាម​ទ្វារ​មាស​ ឬ​រីក​សរសៃ​ឈាម​នៅ​ក្នុង​តំបន់​អាង​ត្រគាក​ផង​ដែរ​។

    ២. ការ​ឆ្លង​មេរោគ​

    ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឈឺចាប់​ទ្វារ​មាស​ក៏​អាច​​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​​បរិវេណ​ទ្វារ​មាស។​ ពេល​ខ្លះ ​ការ​បង្ក​រោគ​នៅ​អាង​ត្រគាក/​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ រួម​ជាមួយ​រោគ​សញ្ញា​ដទៃ​ទៀត​ ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ចង្អោរ​ រាករូស​ ឬ​ឈឺ​ខ្នង​។

    ៣. ការ​រីក​មាត់​ស្បូន

    ​ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ឈឺ​ដូច​​ត្រូវ​គេ​ចាក់​ ជា​ពិសេស​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​ពពោះ ​វា​អាច​បណ្ដាល​មក​ពី​ការ​រីក​មាត់​ស្បូន​។ ជា​ទូទៅ មាត់​ស្បូន​រីក​ធំ​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍​មុន​ពេល​សម្រាល​កូន​ ហើយ​វា​អាច​​នាំ​​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ធ្លាក់​ឈាម​។

    ឈឺក្បាលពេលពពោះ៤. សម្ពាធ​គភ៌​

    ទារក​ដែល​កំពុង​លូតលាស់​បាន​ដាក់​សម្ពាធ​លើ​តំបន់​អាង​ត្រគាក ដែល​លាង​សន្ធឹង​លើ​​សរសៃ​ចំណង​ឆ្អឹង និង​សាច់ដុំ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ការ​ឈឺចាប់​នេះ​អាច​មាន​រយៈពេល​ពីរ​បី​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ និង​ពេល​ខ្លះ​ យូរ​ជាង​នេះ​។ ​វា​អាច​កើត​ឡើង​នៅ​ត្រី​មាស​ទី​១​ នៅ​ពេល​ដែល​ស្បូន​រីក​ធំ និង​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​រន្ធ​គូទ ឬ​នៅ​ត្រី​មាស​ទី​២ នៅ​ពេល​ដែល​ទារក​សង្កត់​លើ​តំបន់​អាង​ត្រគាក​ ឬ​នៅ​ត្រី​មាស​ទី​៣​ ខណៈ​ពេល​ដែល​ទារក​​ធ្វើ​ចលនា​។

    ៥. ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​

    ​ការ​ឈឺចាប់​ក្នុង​ទ្វារ​មាស​ ជា​រោគ​សញ្ញា​នៃ​ការ​មាន​កូន​ក្រៅ​ស្បូន​ ដែល​ជា​ធម្មតា​ វា​មាន​ការ​ពិបាក​​​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ​។ រោគ​​សញ្ញា​ផ្សេង​ទៀត​នៃ​ការ​មាន​កូន​ក្រៅ​ស្បូន​​នេះ អាច​មាន​ធ្លាក់​ឈាម​ខុស​ប្រក្រតី ឈឺ​ទ្រូង​ វិល​មុខ​ ​ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ដួល​សន្លប់​ ដកដង្ហើម​ខ្លី​ៗ​ និង​សម្ពាធ​ឈាម​ទាប​។

    ការ​ឈឺ​ចាប់​​ក្នុង​ទ្វារ​មាស​​ក៏​អាច​កើត​ឡើង​ដោយ​សារ​តែ​​មូលហេតុ​ផ្សេង​ទៀត​ ដូចជា​ការ​ទល់​លាមក​ និង​ការ​ស្ទះ​ បន្ទាប់​ពី​ការ​រួម​ភេទ​ ឬ​ធ្វើ​លំហាត់​ប្រាណ​ ឬ​ឥរិយាបថ​គេង​មិន​ត្រឹមត្រូវ​ ឬ​បញ្ហា​ស្រ្តេស​។

    ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ឈឺ​ទ្វារ​មាស​ដែល​ដូច​ទៅ​នឹង​ការ​ចុក​ពោះ រួម​ជាមួយ​​នឹង​ការ​ធ្លាក់​ឈាម​ អាច​បង្ហាញ​ពី​ការ​រលូត​កូន ឬ​មាន​កូន​ក្រៅ​ស្បូន​នៅ​ក្នុង​ត្រី​មាស​ដំបូង។ ហេតុ​នេះ​ហើយ​ ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ឈឺ​ចាប់​ទ្វារ​មាស​ ចូរ​ព្យាយាម​កំណត់​ថា​វា​ជា​បញ្ហា​ធម្មតា ឬ​ធ្ងន់ធ្ងរ​។

    តិចនិក​កាត់បន្ថយ​ការ​ឈឺចាប់​ទ្វារ​មាស​ អំឡុង​ពេល​មាន​គភ៌​

    • គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង ព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​ និង​កាត់បន្ថយ​សម្ពាធ​ក្នុង​ទ្វារ​មាស​។
    • នៅ​ពេល​អង្គុយ​ ចូរ​​លើក​ជើង​ឡើង​ ដើម្បី​កាត់បន្ថយ​សម្ពាធ​ និង​ការ​ឈឺ​ចាប់​។
    • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ
    • ធ្វើ​ការ​ម៉ាស្សា​ងាយ​ៗ​ ដូចជា​យូហ្គា​ និង​ហែល​ទឹក ពីព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​ចរន្ត​ឈាម​​ប្រសើរ​ឡើង​ និង​ពង្រឹង​សាច់ដុំ​ ដោយ​កាត់បន្ថយ​ការ​ឈឺចាប់​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 07, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម