១- ផ្លែម្នាស់
ពិតណាស់ ម្នាស់ ជាកំពូលផ្លែឈើ ល្អខ្លាំងចំពោះសុខភាព ប៉ុន្តែផ្លែឈើប្រភេទនេះ បើអាចពុំគួរញ៉ាំអំឡុងពេលពពោះទេ ដោយសារវាសម្បូរទៅដោយសារធាតុ Bromelain ដែលជាអង់ហ្ស៊ីមមួយមានទំនាក់ទំនងជាមួយនឹងការបន្ទន់មាត់ស្បូន នាំឲ្យស្បូនងាយកន្ត្រាក់ ជាកត្តាហានិភ័យនាំឲ្យសម្រាលមុនកំណត់។ លើសពីនេះ ញ៉ាំម្នាស់ច្រើន អាចបង្កជាបញ្ហាក្រពះពោះវៀនមួយចំនួន ដូចជារាក ដែលបង្កើនហានិភ័យខ្វះជាតិទឹកពេលពពោះ។
២- ទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរ គឺធ្វើឲ្យរាងកាយកើនកម្តៅ ដែលសុទ្ធតែអាចប៉ះពាល់ទាំងសុខភាពម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ក្នុងផ្លែទំពាំងបាយជូរ ក៏សម្បូរទៅដោយសមាសធាតុគីមីមួយ ដែលគេស្គាល់ថា Resveratrol ហើយសារធាតុនេះ អាចមានឥទ្ធិពលធ្វើឲ្យ តុល្យភាពអ័រម៉ូនក្នុងរាងកាយ ប៉ះពាល់ខ្លាំងចំពោះស្រីៗកំពុងពពោះ។
៣- ផ្លែល្ហុង
ល្ហុង ជាផ្លែឈើមួយប្រភេទ ពេញនិយមបំផុតមិនថាសម្រាប់ជនជាតិអាស៊ី អឺរ៉ុប ឬអាមេរិកទេ ប៉ុន្តែសម្រាប់ស្រីៗកំពុងពពោះ ជាផ្លែឈើមួយប្រភេទត្រូវគេដាក់ចូលក្នុងបញ្ជីហាមឃាត់ ព្រោះការសិក្សាជាច្រើនជឿថា ល្ហុងអាចបណ្តាលឲ្យសម្រាលមុនកំណត់ និងមានទំនាក់ទំនងជាមួយបញ្ហាសុខភាពអំឡុងពេលពពោះជាច្រើនទៀត រាប់បញ្ចូលទាំង រលូតកូនជាដើម។ ផ្លែល្ហុង ធម្មតាសំដៅលើខ្ចី ឬមិនទាន់ទុំល្អ គឺសម្បូរទៅដោយជាតិជ័រ ដែលជាតិជ័រល្ហុងទាំងនេះ អាចបង្កឲ្យមានការកន្ត្រាក់ស្បូនបាន។