backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ម៉េចបានស្ត្រីខ្លះមានបញ្ហាស្រុតស្បូន? មានសញ្ញាម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28

ម៉េចបានស្ត្រីខ្លះមានបញ្ហាស្រុតស្បូន? មានសញ្ញាម៉េចខ្លះ?

ជំងឺ​ស្រុត​ស្បូន គឺ​សំដៅ​លើ​សរីរាង្គ​មួយ ឬ​ច្រើន​ក្នុង​ចំណោម​សរីរាង្គ​ជាប់​រចនា​សម្ព័ន្ធ​គ្នា ដូច​ជា ស្បូន ចុង​ពោះវៀន​ធំ ប្លោក​នោម និង​បំពង់​បង្ហួរ​នោម ចុះ​ខ្សោយ ឬ​ខូច  ធ្វើ​ឲ្យ​សុ្រត​ខុស​ទី​តាំង​ដើម។ ហើយ​បើ​គ្មាន​ការ​ព្យាបាល​ត្រឹមត្រូវ​ទេ សរីរាង្គ​ទាំង​នេះ នឹង​បន្ត​ស្រុត​ចុះ​រហូត លៀន​ចេញ​មក​ក្រៅ​ទ្វារមាស​តែ​ម្តង។

រោគសញ្ញា

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ស្រុត​ស្បូន​ជា​ជំងឺ​ជួប​ប្រទះ​លើ​ស្ត្រី​វ័យចំ​ណាស់ ដោយ​អាច​មាន​ចេញ​រោគ​សញ្ញាដូចជា មាន​សភាព​តឹងៗ ឬ​មាន​ដុំ Bulge vaginal ខាង​ក្នុង ឬ​ខាង​ក្រៅ​ទ្វារមាស ពិបាក​នោម ពិបាក​បន្ទោបង់ ឈឺ​ចុក​រួយ​ចង្កេះ។

មូល​ហេតុបង្ក​

– សម្រាល​កូនធំ​ពេក៖ សម្រាល​កូនតែង​ធ្វើ​ឲ្យ​ខូចខាត​លើ​ជាលិកា សាច់​ដុំ និង​សរសៃ​ពួរ​ខាង​ក្នុង និង​ជុំវិញ​ទ្វារមាស។ លើស​ពី​នេះ សម្រាល​ប្រើ​ពេល​យូរ (ពិបាក​សម្រាល) ឬ​បេប៊ី​មាន​ទំហំ​ធំ កាន់​តែ​ធ្វើ​ឲ្យ​ខូចខាត​ខ្លាំង​ឡើង។ ករណី​នេះ ជា​មូលហេតុ​ចម្បង នាំ​ឲ្យ​ប្លោកនោម​ស្រុត​ចុះ​ទៅ​ក្នុង​ទ្វារមាស ជួន​កាល​បំពង់​បង្ហួរ​នោម​ស្រុត​ចុះ​មក​ជាមួយ​ផង​ដែរ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

– អស់​រដូវ៖ ដោយ​សារ​អ័រម៉ូន​អឺស្ត្រូសែន មាន​នាទី​ជួយ​រក្សា​សាច់ដុំ រួម​និង​ជាលិកា​ទ្រទ្រង់​សរីរាង្គ​ក្នុង​អាង​ត្រគាក​ឲ្យ​រឹងមាំ អស់​រដូវ​បរិមាណ​អ័រ​ម៉ូន​ធ្លាក់​ចុះ បង្ក​ឲ្យ​សរីរាង្គ​ចុះ​ខ្សោយ​ដូច​គ្នា។

– កាត់​ស្បូន៖ ស្បូន​ជា​សរីរាង្គ​សំខាន់​ដែល​ទ្រទ្រង់​ផ្នែក​ខាង​លើ​ទ្វារមាស។ នៅ​ពេល​ស្បូន​ត្រូវ កាត់​ចោល សាច់​ដុំ​ផ្នែក​ខាង​លើ​ទ្វារមាស នឹង​ធ្លាក់​ស្រុត​ចុះ​មក​រន្ធទ្វារ​មាស​តែ​ម្តង នាំ​ឲ្យ​សរសៃ​ពួរ​នៅ​ជុំវិញ ចាប់​ផ្តើម​ទទួល​រង​សម្ពាធ បណ្តាល​ឲ្យ​ពោះវៀន​តូច​ស្រុត​ចុះ​មក​ផង​ដែរ។

មហារីកស្បូន

កត្តា​ប្រឈម

– វ័យ​ចំណាស់

– ធាត់​ពេក

– ធ្វើ​ការ​ធ្ងន់

– ជាលិកា​សន្ឋាន​មិន​ប្រក្រតី

– មាន​បញ្ហា​ទាក់ទង​សរសៃ​ប្រសាទ និង​ជាលិកា

– ធ្លាប់​វះកាត់​សរីរាង្គ​ក្នុង​អាងត្រគាក​ពី​មុន (វះកាត់​សម្រាល​កូន)។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕



ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 28

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម