backup og meta

ដឹងអត់! គ្រាន់តែហាត់ប្រាណ ក៏អាចការពារស្រ្តីពីបញ្ហាស្រុតស្បូនបានដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 25, 2023

    ដឹងអត់! គ្រាន់តែហាត់ប្រាណ ក៏អាចការពារស្រ្តីពីបញ្ហាស្រុតស្បូនបានដែរ

    និយាយ​ទៅ ស្បូន​គឺ​ជា​អវយវៈ​ចាំ​បាច់​ណាស់​សម្រាប់​ស្រីៗ​គ្នា​យើង ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ជំងឺ​កាច​ៗ​មួយ​ចំនួន​អាច​កើត​ឡើង​នៅ​ត្រង់​នោះ​បាន​ដែរ។ ជា​ពិសេស​នោះ គឺ​ស្ត្រី​វ័យ​ចំណាស់​ដែល​ប្រឈម​នឹង​ជំងឺ​អស់​នោះ រួម​ទាំង​ការ​ស្រុត​ស្បូន​តែ​ម្ដង​ក៏​មាន។

    យោង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត ស្រុត​ស្បូន​ជា​ជំងឺ​មួយ​ដែល​ជួប​ញឹកញាប់​ជាង​គេ និង​មាន​ប្រមាណ​ ៣០%​ នៃ​ស្ត្រី​វ័យ​ចំណាស់ ឬ​ស្ត្រី​ដែល​អស់​រដូវ។ ជំងឺ​ស្រុត​ស្បូន​នេះ​ដែរ ក៏​បង្ក​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព និង​មាន​ផល​រំខាន​ដល់​ប្រព័ន្ធ​បង្ហូរ​នោម​ខាង​ក្រោម សុខភាព​ផ្លូវ​ភេទ រួម​ទាំង​ការ​បត់​ជើង​ធំ​ផង​ដែរ។ សម្រាប់​ជំងឺ​ស្រុត​ស្បូន​នេះ ក្រុម​គ្រូពេទ្យ​អាច​ព្យាបាល​បាន​ដោយ ​៣ វិធីសាស្ត្រ​ដូច​ជា៖

    ១. ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ៖ ស្ត្រី​អាច​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន ដើម្បី​ជួយ​កុំ​ឲ្យ​ឆាប់​អស់​រដូវ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ទម្រ​សាច់​ដុំ​អាង​ត្រគាក​រឹង​មាំ។

    ២. វិធី​ហាត់​ប្រាណ៖ ការ​ហាត់​ប្រាណ​ធ្វើ​ឲ្យ​សាច់​ដុំ​អាង​ត្រគាក និង​សាច់​ដុំ​ពោះ​រឹងមាំ។

    ៣. វិធី​វះកាត់៖ ពេទ្យ​អាច​​វះកាត់​ជំងឺ​ស្រុត​ស្បូន ដោយ​វះ​កាត់​តាម​ទ្វារ​ក្រោម (យក​ស្បូន​ចេញ និង​ជួស​ជុល​មុខងារ​បង្ហូរ​នោម ប្លោកនោម ទ្វារ​លាមក និង​សុខភាព​ផ្លូវ​ភេទ។ មួយ​វិញ​ទៀត គឺ​វះ​កាត់​ដោយ​ប្រើ​ឧបករណ៍​ចោះ (ពេទ្យ​អាច​ចង​ទប់​ស្បូន​ទៅ​នឹង​ឆ្អឹង​អាង​ត្រគាក​ផ្នែក​ខាង​ក្រោយ)។

    សល់សំណល់កូនក្នុងស្បូន

    ចំពោះ​ការ​ស្រុត​ស្បូន​នេះ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​បញ្ហា​នេះ​ដូច​ជា មាន​ជំងឺ​ទល់​លាមក​ញឹក​ញាប់ ភាព​ចុះ​ខ្សោយ​ប្រព័ន្ធ​ទម្រ​អាង​ត្រគាក ភាព​មិន​ធម្មតា​របស់​ឆ្អឹង​អាង​ត្រគាក ភាព​ចុះ​ខ្សោយ ស្វិត និង​យារ របស់​សាច់​ដុំ​អាង​ត្រគាក ធ្វើ​ការ​ធ្ងន់ ស្ត្រី​ឆាប់​អស់​រដូវ ដោយ​សារ​ខ្វះ​អ័រម៉ូន និង​ស្ត្រី​ដែល​ធ្លាប់​វះកាត់​ជំងឺ​ស្បូន ឬ​ទ្វា​លាមក ជាដើម។

    អត្ថបទគួរអាន៖

    មន្ទីរពេទ្យ​កាល់ម៉ែត បន្ត​ថា បើ​ស្ត្រី​មាន​បញ្ហា​ស្រុត​ស្បូន​នេះ វា​នឹង​បង្ក​ជា​រោគ​សញ្ញា​ជា​ច្រើន​រួម​មាន ឈឺ​នៅ​អាង​ត្រគាក មាន​ធ្លាក់​ស រលាក​ទ្វារ​មាស ។ល។ ក្នុង​ករណី​ធ្ងន់​ធ្ងរ អ្នក​ជំងឺ​មាន​លៀន​ចេញ​នូវ​សរីរាង្គ​មួយ​ចំនួន​ដូច​ជា ប្លោក​នោម ស្បូន ទ្វារ​លាមក ឬ​តាម​ទ្វារ​មាស​ចេញ​មក​ក្រៅ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 25, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម