នៅពេលស្រ្តីឆាប់អស់រដូវ ក្រពេញអូវែរក៏ឈប់ដំណើរការមុនពេលដែរ ដែលធ្វើឱ្យលែងមានការបញ្ចេញមេជីវិតញី ហើយឈប់ផលិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ ជាលទ្ធផលស្រ្តីនឹងមានហានិភ័យសុខភាពខ្ពស់ជាងស្រ្តីដែលអស់រដូវធម្មតា។
១. ជំងឺសរសៃឈាមបេះដូង
ការឆាប់អស់រដូវធ្វើឱ្យកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនឆាប់ថយចុះដែលបណ្តាលឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងព្រោះអ័រម៉ូនអ៊ឹស្ត្រូសែនអាចជួយការពារសរសៃឈាមពីការស្ទះ និងឡើងរឹង ហើយអាចកាត់បន្ថយបញ្ហាបេះដូងជាច្រើនដោយសារអ័រម៉ូនអ៊ឹស្ត្រូសែនអាចបង្កើនកម្រិតកូលេស្តេរ៉ូលល្អ (HDL) នៅក្នុងឈាម។