backup og meta

​ធ្លាក់​ឈាម​ក្រោយ​វ័យ​អស់​រដូវ​ មក​ពី​មូលហេតុ​ទាំង​នេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 28, 2020

    ​ធ្លាក់​ឈាម​ក្រោយ​វ័យ​អស់​រដូវ​ មក​ពី​មូលហេតុ​ទាំង​នេះ​

    ជា​ទូទៅ​ ស្រ្តី​ចាប់​ពី​អាយុ​៤៥ដល់​៥៥​ឆ្នាំ​​ អាច​ឈាន​ដល់​វ័យ​អស់​រដូវ​ ប្រសិនបើ​ពុំ​មក​​រដូវ​រយៈ​ពេល​ជាង​មួយ​ឆ្នាំ។​ ​ទោះជា​​យ៉ាង​នេះ​ក្តី​​​​​ ​​ស្ត្រី​មួយ​ចំនួន​អាច​នៅ​​តែ​បន្ត​​​ធ្លាក់​ឈាម​ជាច្រើន​ដង​ ​ដែល​កត្តា​នេះ​ បណ្ដាល​​ឲ្យ​យើង​មាន​អារម្មណ៍​​សៅហ្មង​ក្នុង​ចិត្ត​ និង​ងឿងឆ្ងល់​ជា​ខ្លាំង​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​​បែប​នេះ​។ ​​ ​ពិត​ណាស់​ ​​អាការៈ​ធ្លាក់​ឈាម​ក្នុង​វ័យ​អស់​រដូវ​​ ​អាច​ជា​សញ្ញា​នៃ​​​ហានិភ័យ​​សុខភាព​ជា​ច្រើន​ ដែល​យើង​ចាំបាច់​ត្រូវ​​តែ​ធ្វើការ​តាមដាន​ដោយ​យក​ចិត្ត​ទុកដាក់​ និង​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ឲ្យ​​បាន​ទាន់​ពេលវេលា។​

    ​​​​​​​​​​​​យ៉ាង​ណា​មិញ​ កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ឈាម​បន្ទាប់​ពី​អស់​រដូវ​មាន​ដូច​ខាងក្រោម​។

    . មហារីក​ក្រពេញ​អូវែ 

    ជំងឺ​នេះ​ចាប់ផ្ដើម​នៅ​អូវែ​ ​ដែល​​​​​​ពិបាក​នឹង​សង្កេត​ឃើញ​ ហើយ​វា​អាច​សាយភាយ​ទៅ​កាន់​ផ្នែក​ដទៃ​ទៀត​នៃ​រាងកាយ​ ដូច​ជា​​ក្រពះ​ និង​ឆ្អឹង​អាង​ត្រគាក​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ប្រក្រតី​បែប​នេះ​។

    . ស្រទាប់​ផ្នែក​ខាង​ក្នុង​ស្បូន​​ស្ដើង​ 

    ជា​ធម្មតា​ ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​របស់​យើង​ កាន់​តែ​ស្ដើង​នៅ​ពេល​ដែល​រាងកាយ​ឈប់​ផលិត​អ័រម៉ូន​អឹស្រ្តូសែន​ ដែល​ជា​ហេតុ​​បណ្ដាល​ឲ្យ​មាន​​អាការៈ​​ធ្លាក់​ឈាម​នេះ​ឡើង​​។

    . របួស​ឆ្អឹង​អាង​ត្រគាក​ 

    ជាមួយ​គ្នា​នេះ​ដែរ​ ​ហេតុផល​ផ្សេង​ទៀត​ ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ធ្លាក់​ឈាម​ខុស​ធម្មតា​នេះ​ ​អាច​មក​ពី​​របួស​នៅ​តំបន់​អាង​ត្រគាក​ ការ​ហូរ​ឈាម​តាម​​បំពង់​ទឹក​នោម​ (Urinary tract bleeding) និង​ការ​បង្ក​រោគ​នៅ​ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​​ ​ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា​ជំងឺ Endometriosis

    អស់រដូវ២

    . ​មហារីក​ផ្នែក​ខាង​ក្នុង​នៃ​ស្បួន 

    សម្រាប់​ជំងឺ​មហារីក​ស្រទាប់​ខាង​ក្នុង​ស្បូន​វិញ​ ​គឺ​ច្រើន​តែ​កើត​ឡើង​ បន្ទាប់​ពី​ការ​អស់​រដូវ​ ដោយសារ​តែ​ឥទ្ធិពល​ដែល​មិន​ប្រឆាំង​នៃ​អឹស្រ្តូសែន​នៅ​លើ​ភ្នាស​ក្នុង​ស្បូន​។

    . ការ​បង្ក​រោគ​នៅ​ភ្នាស​ក្នុង​ស្បូន​ 

    ក្រោយ​អស់​រដូវ​ ​មាត់​ស្បូន​អាច​នឹង​ត្រូវ​បិទ​យ៉ាង​ជិត​ ​ហើយ​ការ​បញ្ចេញ​បាន​ប្រមូល​ផ្ដុំ​នៅ​ក្នុង​ប្រហោង​ស្បូន​ ដែល​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​ភ្នាស​ក្នុង​ស្បូន​ ​និង​នាំ​ឲ្យ​មាន​ការ​​ធ្លាក់​ឈាម​។​

    . ​ការ​ប្រើប្រាស់​ថ្នាំ

    បន្ថែម​ពី​នេះ​ ​ការ​​ប្រើប្រាស់​ថ្នាំ​មួយ​ចំនួន​ ដូចជា​​​​ការ​ព្យាបាល​ដោយ​អ័រម៉ូន (Hormone Therapy) ថ្នាំ​Tamoxifen និង​Blood thinnerជាដើម​ ក៏​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដូចជា​ ​ការ​ធ្លាក់ឈាម​​នេះ​ផង​​ដែរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម