backup og meta

ឈឺក្នុងពោះ ឬបត់ជើងធំប្រែប្រួល អាចជារោគសញ្ញារលាកពោះវៀនរ៉ាំរ៉ៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 19, 2021

    ឈឺក្នុងពោះ ឬបត់ជើងធំប្រែប្រួល អាចជារោគសញ្ញារលាកពោះវៀនរ៉ាំរ៉ៃ

    រោគ​សញ្ញា​រលាក​ពោះវៀន​រុាំរៃ  គឺ​ជា​ជំងឺ​ទូទៅ​ដែល​ប៉ះ​ពាល់​ដល់​ពោះវៀន​ធំ។ រោគ​សញ្ញា​រួម​មាន​ចង្អោរ​ឈឺ​ពោះ ​ហើម​ពោះ​ និង​រាក​ ឬ​ទល់​លាមក​ ឬ​ទាំង​ពីរ។ ការ​រលាក​ពោះ​វៀន គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ​ដែលយើង​​ត្រូវ​ការ​គ្រប់​គ្រង​រយៈ​ពេល​វែង។ មនុស្ស​មួយ​ចំនួន​តូច​ការ​រលាកពោះវៀន មាន​រោគ​សញ្ញាសញ្ញា​ធ្ងន់ធ្ងរ។ មនុស្ស​ខ្លះ​អាច​គ្រប់​គ្រង​រោគ​សញ្ញា​បាន ​ដោយ​គ្រាន់​តែ​គ្រប់​គ្រង​របប​អាហារ​របៀប​រស់​នៅ ​និង​​គ្រាប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​។ រោគ​សញ្ញា​ធ្ងន់ធ្ងរ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ថ្នាំ​ និង​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ ការ​រលាក​ពោះ​វៀនមិន​បណ្ដាល​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជាលិកា​ពោះ​វៀន​ ឬ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះ​វៀន​ធំ​ទេ។

    រោគសញ្ញា

    រោគ​សញ្ញា​របស់រលាកពោះវៀនអាចមាន​ភាព​ផ្សេងៗគ្នា និង​អាច​មាន​រយៈពេល​យូរ។ រោគ​សញ្ញា​ទូ​ទៅ​បំផុត​រួម​មាន៖

  • ឈឺ​ពោះ រមួលឈឺក្នុងពោះ ឬ​ហើមពោះ​ពេល​រៀបបន្ទោបង់ ឬបន្ទោបង់
  • រូបសណ្ឋាន​របស់​លាមក​ប្រែ​ប្រួល​
  • ទម្លាប់​បត់ជើង​មាន​ការ​ប្រែ​ប្រួល
  • រោគ​សញ្ញា​ផ្សេង​ទៀត​ មាន​ដូច​ជា​ហើម​ពោះ កើនហ្គាស់ក្នុងពោះ ឬ​មាន​សម្បោរ​នៅ​លាមក ជា​ដើម​។​ គួរ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​សិនជា​យើង​មាន​បញ្ហា​ ឬរោគ​សញ្ញាសង្ស័យ​ណាមួយ​។​

    ទល់លាមក១

    មូលហេតុពាក់​ព័ន្ធ​​

    រោគសញ្ញា​នៃការ​ រលាកពោះវៀន​រុាំរៃអាច​បណ្ដាល​មក​ពី៖

    • អាហារ​៖ ចំពោះ​រោគ​សញ្ញា​រលាក​ពោះវៀន​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ទាស់​ចំណី ​ឬការ​មិន​ឃ្លាន​អាហារ មិន​ត្រូវ​បាន​គេ​ធ្វើ​ការ​បក​ស្រាយ​ក្បោះ​ក្បាយ​នោះ​ទេ ។ ការ​ទាស់​ចំណី​​អាហារ​ពិតជា​​កម្រ​បង្ក​ឱ្យ​មាន រលាកពោះវៀនណាស់​។ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មាន​រោគសញ្ញា រលាកពោះវៀនកាន់​តែ​អាក្រក់​នៅ​ពេល​ពួក​គេ​ញ៉ាំ ​ឬ​ផឹក​ភេសជ្ជៈ​មួយ​ចំនួន​រួម​មាន ​​​​​​​​​​​​​​​​​​​ស្រូវ​សាលី ​ផលិត​ផល​ទឹក​ដោះ​គោ ​ផ្លែ​ក្រូច​ សណ្ដែក​ ស្ពៃក្ដោប ​ទឹក​ដោះ​គោ ​និង​ភេសជ្ជៈ​កាបូន។
    • ស្ត្រេស៖ ​មនុស្ស​ភាគ​ច្រើន​ដែល​មាន រោគសញ្ញារលាកពោះវៀនតែងជួប​ប្រទះ​នូវ​រោគសញ្ញា​ដែល​កាន់​តែ​អាក្រក់​ទៅ ៗ ឬ​ញឹក​ញាប់​ជាង​នេះ​ក្នុង​អំឡុង​ពេល​មាន​ភាព​តាន​តឹង​​ផ្លូវចិត្ត​កើន​ឡើង។

    មូល​ហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​រលាក​ពោះ​វៀន​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស​នៅឡើយ​ទេ តែកត្តា​ប្រឈម​មួយ​ចំនួន​អាច​ធ្វើ​ឲ្យ​យើង​មានជំងឺ​នេះ។ កត្តា​ប្រឈម​ទាំង​នោះមានដូច​ជា៖​

    • ការកន្ទ្រាក់​សាច់ដុំ​ក្នុងពោះវៀន
    • ភាពមិន​ប្រក្រតី​របស់​ប្រព័ន្ធប្រសាទ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ
    • ឆ្លង​រោគ​ធ្ងន់​ធ្ងរ​
    • កើត​ស្ត្រេស​ខ្លាំង
    • ការប្រែ​ប្រួល​បាក់តេរី​ក្នុងពោះ​វៀន​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម