បើចង់ឲ្យក្រពះពោះវៀនមានសុខភាពល្អ អាចសង្កេតឃើញសញ្ញាទាំង៥នេះ
របបអាហារ ស្រ្តេស អាលែកហ្ស៊ី និងបញ្ហារំលាយអាហារ សុទ្ធតែអាចប៉ះពាល់ដល់សុខភាពក្រពះពោះវៀន។ ហេតុនេះហើយ គ្នាយើងគួរសង្កេតមើលសញ្ញាមួយចំនួន បញ្ជាក់ថាក្រពះពោះវៀនយើងមានសុខភាពល្អ និងស្វែងយល់ពីគន្លឹះថែទាំមួយចំនួន។ ប្រសិនបើយើងចង់ដឹងថា ប្រព័ន្ធរំលាយអាហារដំណើរការល្អ ឬអត់នោះ យើងអាចមើលសញ្ញាខាងក្រោមនេះ៖ ១. ការបន្ទោបង់ទៀងទាត់ សម្រាប់អ្នកដែលមានសុខភាពក្រពះពោះវៀនល្អ គឺអាចបន្ទោបង់ចន្លោះពី៣ដងក្នុង១សប្តាហ៍ ទៅ៣ដងក្នុងមួយថ្ងៃ ហើយលាមកមានសភាពទន់ និងងាយស្រួលបន្ទោបង់។ ប៉ុន្តែ ក្នុងករណីដែលយើងខានបន្ទោរបង់លើសពីពីរបីថ្ងៃឡើងទៅ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. មានថាមពលក្លៀវក្លា ប្រសិនបើយើងនៅតែមានថាមពលក្លៀវក្លា ដោយមិនចាំបាច់គេងមួយភ្លែត ឬទាល់តែបានភេសជ្ជៈមានជាតិកាហ្វេអ៊ីនទេនោះ បានន័យថារាងកាយយើងកំពុងតែស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវល្អ។ ផ្ទុយទៅវិញ រាងកាយយើងនឹងបញ្ជូនថាមពលបម្រុងទុក (Stored energy) ទៅកាន់ក្រពះ ឬពោះវៀនច្រើនជាងសរីរាង្គផ្សេងទៀត ប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមិនត្រឹមត្រូវ។ ក្នុងន័យនេះ រាងកាយនឹងព្យាយាមជួសជុលអតុល្យភាព ដែលជាហេតុនាំឲ្យយើងឧស្សាហ៍អស់កម្លាំង។ ៣. ហ្គាស និងខ្យល់ក្នុងក្រពះពោះវៀន ជាធម្មតា គ្នាយើងអាចដើរខ្យល់ ឬផោមចន្លោះពី១៣ ដល់២១ដងក្នុងមួយថ្ងៃ។ យ៉ាងណាមិញ ប្រសិនបើយើងមានហ្គាសក្នុងក្រពះពោះវៀនច្រើន ឬផើមមានក្លិនខ្លាំង នោះអាចជាសញ្ញានៃបញ្ហាក្រពះពោះវៀនដែរ។ [embed-health-tool-bmr] ៤. មានស្មារតីល្អ ជាមួយគ្នានេះដែរ សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងស្មារតីល្អ មានទំនាក់ទំនងជិតស្និទ្ធិទៅនឹងសុខភាពក្រពះពោះវៀន។ បើសុខភាពក្រពះពោះវៀនដំណើរការមិនល្អទេនោះ យើងអាចនឹងឆាប់ភ្លេចភ្លាំង ឬពិបាកផ្តោតអារម្មណ៍។ លើសពីនេះ […]