backup og meta

កត្ដាទាំងនេះទើបធ្វើឲ្យអ្នកញ៉ាំបន្លែឆៅ រាករូស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 10, 2023

    កត្ដាទាំងនេះទើបធ្វើឲ្យអ្នកញ៉ាំបន្លែឆៅ រាករូស

    បន្លែមួយចំនួនយើងមិនត្រូវការចម្អិនក៏អាចញ៉ាំបានដែរ ពិសេសរសជាតិរបស់វាក៏ឆ្ងាញ់ និង សម្បូរសារជាតិចិញ្ចឹមក៏ច្រើនទៀត ដូចជាពពួកបន្លែស្ពៃ តាសក ជាដើម យើងអាចញ៉ាំជាអន្លក់ទៅតាមចំណង់ចំណូលចិត្ដ ប៉ុន្ដែបញ្ហានោះគឺ ការញ៉ាំបន្លែឆៅអាចប្រឈមនឹងការរាក ប៉ះពាល់ដល់សុខភាព ប្រសិនមិនបានប្រុងប្រយ័ត្នលើចំណុចមួយចំនួនដូចខាងក្រោម៖

    បើចង់ញ៉ាំបន្លែស្រស់ ជម្រើសទី១ល្អបំផុតគឺការលាងសម្អាតតែម្ដង។ ព្រោះបន្លែស្រស់ប្រឈមមាន ពពួកសត្វល្អិត មេរោគ ពពួកបារ៉ាសិត ដែលតោងជាប់នៅបន្លែ។ ពេលលាងមិនបានស្អាតល្អ អាចបណ្ដាលឲ្យអ្នកញ៉ាំ ប្រឈបអាការ ចុកពោះ រាក ហើមពោះ។ ម្យ៉ាងវិញទៀត បន្លែស្រស់អាចមានជាប់មកជាមួយប្រភេទថ្នាំសម្លាប់សត្វល្អិតដែលគេប្រើប្រាស់ការពារបន្លែ អាចបណ្ដាលឲ្យអ្នកញ៉ាំពុល បង្កជាការរាករូស ចុកពោះ ជាមួយនឹងរោគសញ្ញាផ្សេងៗជាច្រើនទៀត ដូច្នេះត្រូវលាងឲ្យបានស្អាតល្អមុនពេលញ៉ាំ។

    ២.បន្លែមានជាតិសរសៃមិនរលាយ

    ពពួកបន្លែដែលមានជាតិសរសៃមិនរលាយក្នុងទឹក ក៏អាចបណ្ដាលឲ្យយើងរាកបានដែរប្រសិនបើយើងញ៉ាំច្រើន ហើយញឹកញាប់។ សារជាតិនេះជំរុញឲ្យប្រព័ន្ធរំលាយអាហារធ្វើចលនាសកម្មជាងធម្មតា មិនតែប៉ុណ្ណោះក៏ធ្វើឲ្យលាមករាវ និងបញ្ចេញមកក្រៅលឿនផងដែរ។ បន្លែទាំងនោះមានដូចជា ស្ពៃ ការ៉ុត និង ប៉េងបោះ ដែលយើងមិនគួរញ៉ាំឆៅច្រើនពេកនោះទេ។

    ៣.បញ្ហាប្រព័ន្ធរំលាយអាហារ

    ប្រព័ន្ធរំលាយអាហារមានការរលាក មិនអាចដំណើរការបានល្អ ក៏ជាផ្នែកមួយបណ្ដាលឲ្យយើង ញ៉ាំបន្លែឆៅបង្កឲ្យរាកបានដែរ។ តួយ៉ាងដូចជា អ្នកមានជំងឺ រលាកពោះវៀនរ៉ាំរៃ ជំងឺ Crohn ដែលមិនអាចឲ្យយើងញ៉ាំបន្លែឆៅបានច្រើនឡើយ។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យជាមុន ប្រសិនអ្នកដឹងថាមានជំងឺទាំងនេះ មុនពេលញ៉ាំបន្លែឆៅ។

    លាងបន្លែ

    តើការរាកដោយញ៉ាំបន្លែឆៅអាចប៉ះពាល់ដល់សុខភាពដែរទេ?

    ប្រសិនបើការរាករូសដោយសារការញ៉ាំបន្លែឆៅ លក្ខណៈស្រាល អាចកើតមានចន្លោះពី ១ ទៅ ២ថ្ងៃ នឹងបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែប្រសិនបើការរាករូសនោះដោយមានជាមួយអាការៈបង្ហាញ​ផ្សេងៗ ដូចជា ឈឺក្បាល វិលមុខ ចុកពោះ ហើមពោះ ឆ្អល់ លាមកមានឈាម ក្អួត នោះមិនមែនជាការរាករូសធម្មតានោះទេ អាចបណ្ដាលមកពីពុលអាហារ ឆ្លងមេរោគ ឬជារោគសញ្ញានៃជំងឺរលាកប្រព័ន្ធរំលាយអាហារ ដែលត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលសុខភាព និង ទទួលការព្យាបាលឲ្យបានទាន់ពេល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Jan 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម