ជំងឺរាក

ជំងឺរាក​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​រាក​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺរាក

កត្ដាទាំងនេះទើបធ្វើឲ្យអ្នកញ៉ាំបន្លែឆៅ រាករូស

បន្លែមួយចំនួនយើងមិនត្រូវការចម្អិនក៏អាចញ៉ាំបានដែរ ពិសេសរសជាតិរបស់វាក៏ឆ្ងាញ់ និង សម្បូរសារជាតិចិញ្ចឹមក៏ច្រើនទៀត ដូចជាពពួកបន្លែស្ពៃ តាសក ជាដើម យើងអាចញ៉ាំជាអន្លក់ទៅតាមចំណង់ចំណូលចិត្ដ ប៉ុន្ដែបញ្ហានោះគឺ ការញ៉ាំបន្លែឆៅអាចប្រឈមនឹងការរាក ប៉ះពាល់ដល់សុខភាព ប្រសិនមិនបានប្រុងប្រយ័ត្នលើចំណុចមួយចំនួនដូចខាងក្រោម៖ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ការលាងសម្អាត បើចង់ញ៉ាំបន្លែស្រស់ ជម្រើសទី១ល្អបំផុតគឺការលាងសម្អាតតែម្ដង។ ព្រោះបន្លែស្រស់ប្រឈមមាន ពពួកសត្វល្អិត មេរោគ ពពួកបារ៉ាសិត ដែលតោងជាប់នៅបន្លែ។ ពេលលាងមិនបានស្អាតល្អ អាចបណ្ដាលឲ្យអ្នកញ៉ាំ ប្រឈបអាការ ចុកពោះ រាក ហើមពោះ។ ម្យ៉ាងវិញទៀត បន្លែស្រស់អាចមានជាប់មកជាមួយប្រភេទថ្នាំសម្លាប់សត្វល្អិតដែលគេប្រើប្រាស់ការពារបន្លែ អាចបណ្ដាលឲ្យអ្នកញ៉ាំពុល បង្កជាការរាករូស ចុកពោះ ជាមួយនឹងរោគសញ្ញាផ្សេងៗជាច្រើនទៀត ដូច្នេះត្រូវលាងឲ្យបានស្អាតល្អមុនពេលញ៉ាំ។ ២.បន្លែមានជាតិសរសៃមិនរលាយ ពពួកបន្លែដែលមានជាតិសរសៃមិនរលាយក្នុងទឹក ក៏អាចបណ្ដាលឲ្យយើងរាកបានដែរប្រសិនបើយើងញ៉ាំច្រើន ហើយញឹកញាប់។ សារជាតិនេះជំរុញឲ្យប្រព័ន្ធរំលាយអាហារធ្វើចលនាសកម្មជាងធម្មតា មិនតែប៉ុណ្ណោះក៏ធ្វើឲ្យលាមករាវ និងបញ្ចេញមកក្រៅលឿនផងដែរ។ បន្លែទាំងនោះមានដូចជា ស្ពៃ ការ៉ុត និង ប៉េងបោះ ដែលយើងមិនគួរញ៉ាំឆៅច្រើនពេកនោះទេ។ ៣.បញ្ហាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធរំលាយអាហារមានការរលាក មិនអាចដំណើរការបានល្អ ក៏ជាផ្នែកមួយបណ្ដាលឲ្យយើង ញ៉ាំបន្លែឆៅបង្កឲ្យរាកបានដែរ។ តួយ៉ាងដូចជា អ្នកមានជំងឺ រលាកពោះវៀនរ៉ាំរៃ ជំងឺ […]

ស្វែងរក ជំងឺរាក

ជំងឺរាក

ចេះតែរាកនៅពេលយប់មិនបានគេង? នេះជាមូលហេតុគួរដឹង

បញ្ហារាកពេលយប់ ទំនងគ្នាយើងខ្លះធ្លាប់ជួបប្រទះ ពិសេសអ្នកដែលចូលចិត្ដញាំអាហារខាងក្រៅផ្ទះច្រើនដែលមិនមានអនាម័យ ក៏​ដូច​ជា​គ្រប់គ្រងពេលវេលាញ៉ាំមិនបានល្អ។ ជាក់ស្ដែងណាស់ ការរាកពេលយប់នេះ អាចបង្កការរំខាន ធ្វើ​ឲ្យ​យើង​គេងមិនគ្រប់គ្រាន់ ដោយ​សារ​ត្រូវ​ក្រោក​ទៅ​បន្ទប់​ទឹក​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! រោគសញ្ញារាកពេលយប់៖ ឈឺពោះចាប់ផ្ដើមពីតិចរហូតខ្លាំង រាកចូលបន្ទប់ទឹក ២ទៅ៣ដងក្នុងមួយយប់ លាមករាកជាទឹក មានអារម្មណ៍បន្ទោបង់មិនសូវអស់ ហើមពោះ អស់កម្លាំង ស្លេកស្លាំង ចង្អោ មូលហេតុដែលបណ្ដាលឲ្យរាកពេលយប់ ១.ការឆ្លងមេរោគ តាមការពិសោធន៍របស់ មជ្ឈបណ្ឌលសុខភាព Mayo Clinic អាមេរិកបានបង្ហាញថា ពពួកបាក់តេរី មេរោគ ប៉ារា​សិត ពេលជ្រៀតចូលក្នុងក្រពះពោះវៀនតាមរយៈអាហារដែលយើងញ៉ាំ នឹងអាចបង្កឲ្យមានការរលាកបាន។ ចំពោះ​ការរាកនេះគឺជាដំណើរធម្មជាតិចង្វាក់បញ្ចេញចោលនៃប្រព័ន្ធរំលាយអាហារដែលត្រូវបញ្ចេញពពួកបាក់តេរីទាំងនោះតាមលាមក។ ករណីនេះភាគច្រើនអាចកើតឡើងចំពោះអ្នកទេសចរណ៍ដែលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឍ អ្នក​ដែលសាកល្បងរសជាតិអាហារប្លែកៗដោយគ្មានអនាម័យ និងមិនស្គាល់ប្រភពច្បាស់លាស់។ ២.ការប្រើប្រាស់ថ្នាំ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមួយចំនួន ក៏អាចបង្កឲ្យរាកនៅពេលយប់បាន។ តួយ៉ាងប្រភេទថ្នាំផ្សះ( antibiotics)  ជាប្រភេទថ្នាំបង្កើតឡើងដើម្បីបញ្ចេញចោលពពួកបាក់តេរី វាធ្វើការកម្ចាត់ទាំងបាក់តេរីល្អ និងអាក្រក់ ធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពលំនឹង ដែលកត្ដានេះធ្វើឲ្យអ្នកប្រើប្រាស់ថ្នាំទៅ​ជារាកបាន។ នៅមានប្រភេទថ្នាំផ្សេងទៀត ដូចជា ថ្នាំព្យាបាលមហារីក ថ្នាំក្រពះដែលមានផ្ទុកសារធាតុម៉ាញ៉េស្យូម ក៏អាចបណ្ដាលឲ្យរាកបានដែរ។ ៣. របបអាហារ អាហារ ឬភេសជ្ជៈមួយចំនួន​ក៏អាចធ្វើឲ្យពោះវៀនធំធ្វើចលនាខ្លាំងនៅពេលយប់បានដែរ។ ការណ៍នេះបណ្ដាលមកពីរបបអាហារទាំងនោះប្រើប្រាស់ស្ករសិប្បនិមិត្ដច្រើន និងករណីខ្លះការប្រតិកម្មនឹងសារធាតុប្រើប្រាស់ក្នុងរបបអាហារ បណ្ដាលឲ្យអាលែកហ្ស៊ី ដូចជាការអាលែកហ្ស៊ីទឹកដោះគោ […]


ជំងឺរាក

អាហារ ៣ មុខ គួរចៀសវាងអំឡុងរដូវភ្លៀង

រដូវភ្លៀងគឺជារដូវដែលសម្បូរទៅដោយបន្លែ និងផ្លែឈើជាច្រើន តែវាក៏ជារដូវ​ដែលមានអត្រា​ពុល​អាហារ រាក និងជំងឺផ្សេងៗទៀតខ្ពស់ដែរ។ ក្នុងរដូវនេះ​​សមត្ថភាពរំលាយ​អាហាររបស់យើង​ចុះ​ខ្សោយ​ ដូច្នេះយើងត្រូវប្រយ័ត្នក្នុង​ការញុំាអាហារ។ តើយើងគួរចៀសវាងញុំាអាហារ​ណាខ្លះក្នុង​អំឡុង​រដូវភ្លៀងនេះ? លោកស្រ្តីវេជ្ជបណ្ឌិត Akanksha Mishra ជំនាញផ្នែកអាហាររូបត្ថម្ភបានលើក​ឡើងថា “ រដូវភ្លៀង​គឺ​ជា​ពេលវេលានៃការបង្ករោគដូចជា ក្អក ផ្តាសាយ គ្រុនចាញ់ គ្រុនឈាម គ្រុនពោះវៀន និង​រលាក​សួត។ ដូច្នេះយើងត្រូវញុំាអាហារ​ដែលមានតុល្យភាព និងស្រួលក្នុងការរំលាយ” ។ យើងត្រូវ​ចៀស​វាងអាហារដូចជា៖ ១. អាហារបំពង ការញុំាអាហារបំពងច្រើនធ្វើឱ្យពិបាករំលាយអាហារ ពេលពួកវាទៅដល់ពោះ​វៀន​​ធំ ពួកវា​ត្រូវបាន​បំបែកទៅជាអាស៊ីដខ្លាញ់ដែលបណ្តាលឱ្យពោះវៀនធំបញ្ចេញជាតិទឹក និងបង្កឱ្យទៅជារាក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ភេសជ្ជៈមានជាតិហ្គាស ភេសជ្ជៈមានជាតិហ្គាសអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បណ្តាលឱ្យក្រហាយទ្រូង ច្រាលអាស៊ីត ហើម​ពោះ និងអាចកាត់បន្ថយសារធាតុរ៉ែនៅក្នុងរាងកាយរបស់យើង។ បញ្ហាប្រព័ន្ធរំលាយអាហារ ៣. អាហារនិងបន្លែឆៅ អាហារ និងបន្លែឆៅសម្បូរទៅដោយបាក់តេរី និងវីរុស។ វាអាចធ្វើឱ្យយើង​រាក​ ឬឆ្លងមេរោគ​ចូល​ក្រពះ និងពោះវៀន។ យើងត្រូវលាងបន្លែ ត្រី សាច់ និងផ្លែឈើឱ្យបានស្អាតល្អ ជាពិសេសបន្លែស្លឹក និងផ្សិត ព្រោះសីតុណ្ហភាព និងសំណើមនៅក្នុងរដូវភ្លៀងអំណោយផលដល់ការលូតលាស់បាក់តេរី និងមេរោគ​ផ្សិត​លើបន្លែស្លឹក និងផ្សិត។ លើសពីនេះ​ទៅទៀតយើង​ត្រូវញុំាអាហារ​ដែលឆ្អិនល្អ​ដើម្បីចៀសវាង​ការឆ្លងមេរោគផ្សេង​ៗ និងត្រូវញុំាទឹកឱ្យបានច្រើនចៀសវាងការខ្សោះជាតិទឹក។


ជំងឺរាក

អ្នកកំពុងរាករូស ដឹងអត់ថាគួរញ៉ាំអីខ្លះហើយតមអីខ្លះ?

ជា​ទូទៅបញ្ហា​រាករូសមាន​រយៈ​ពេល​តែ ២ ទៅ ៣ថ្ងៃ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ខ្លួន បាត់បង់​ជាតិ​ទឹក និង​អស់​កម្លាំង​​ធ្វើ​ឱ្យ​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ​។ ​ ដើម្បីបញ្ចៀសបញ្ហាទាំងនេះ យើងត្រូវញុំាអាហារដែលផ្តល់អាហាររូបត្ថម្ភដល់រាងកាយ   ប៉ុន្តែ​​ត្រូវ​ប្រយ័ត្ន ព្រោះ​អាហារ​មួយ​ចំនួន​ធ្វើ​ឱ្យ​អាការៈរាក​កាន់​តែ​ធ្ងន់ធ្ងរ។ អាហារ​អ្វីខ្លះ​ដែល​យើង​គួរ​ញុំា​និង​គួរ​ជៀសវាង​នៅ​ពេល​រាក? ១. អាហារ​គួរ​ញុំា អាហារ​ម្សៅ​ដែល​មាន​ជាតិ​សរសៃ​ទាប៖ បាយ ដំឡូង នំ​បុ័ង… ផ្លែឈើ​ទន់៖ ចេក បឺរ ត្រសក់ស្រូវ បន្លែ​ស្រុះ ឬ​ចំហុយ ទឹក​ស៊ុប​ថ្លា ភេសជ្ជៈ៖ ទឹកដូង ទឹក​ផ្លែ​ប៉ោម​ តែ​ខ្សោយ ទឹក ទឹក​អូរ៉ាលីត ស៊ុត សាច់​ទ្រូង​មាន់ ២. អាហារ​ និង​ភេសជ្ជៈ​គួរ​ជៀសវាង អាហារ​ហឹរ អាហារ​​មាន​ខ្លាញ់​ច្រើន​ដូចជា៖ អាហារ​បំពង ចៀន សាច់​ជាប់​ខ្លាញ់ និង​អាហារ​ពពួក Fast Food គ្រឿងស្រវឹង ជាតិ​កាហ្វេ​អ៊ីន ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះ៖ ទឹកដោះគោ ប័រ ឈឺស ជាតិ​ផ្អែម៖ ភេសជ្ជៈ​កំប៉ុង ស្ករគ្រាប់ នំ​ខេក ពពួក​សណ្តែក និង​បន្លែ​​បង្កើន​ជាតិ​ហ្គាស៖ […]


ជំងឺរាក

រាកញឹក ក្រពះពោះវៀនខ្សោយ យកល្អគួរបន្ថយញ៉ាំអាហារទាំងនេះ

ក្រពះ​ពោះវៀន​ខ្សោយ នាំ​ទុក្ខ​ដល់​យើង​ណាស់ បើ​ដាក់​អាហារ​ចូល​មិន​ទំនង​នឹង​កើត​រាករូស ចុក រមួល​ពេញ​ពោះ ទម្រាំ​បាត់​ទៅ​វិញ​រាប់​ម៉ោង។ អាហារ​ដែល​គ្នា​យើង​ញ៉ាំ​ចូល​ទៅ​ក្នុង​ខ្លួន​វា​សំខាន់​ណាស់ ព្រោះ​បើ​ញ៉ាំ​ចំណី​មិន​ចេះ​គិត អាការៈ​ឈឺ​ចុក​ពោះ រាករូស​កាន់​តែ​ឈឺ​ខ្លាំង ដូច​នេះ​យើង​ត្រូវ​ដឹង​អាហារ​ណា​គួរ​ចៀសវាង ពិសេស​ប្រភេទ​អាហារ​ខាង​ក្រោម​នេះ។ អាហារ​គួរ​ចៀសវាង ​បើ​ក្រពះ​ពោះវៀន​ខ្សោយ ១. ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ ទឹក​ដោះ​គោ ឈីស និង​ការ៉េម ធ្វើ​ឲ្យ​រាងកាយ​យើង​ពិបាក​រំលាយ​ដោយ​សារ​វា​សម្បូរ​ជាតិ​ខ្លាញ់ ហេតុ​នេះ​យើង​គួរ​ចៀស​វាង​ទឹក​ដោះ​គោ​ពេល​ឈឺ​ពោះ ឬ​រាក​រូស។ ប៉ុន្តែយើង​អាច​ញ៉ាំ​យ៉ាអួ៊រ​គ្មាន​រសជាតិ (Plain yogurt) តិច​តួច​បាន ព្រោះ​ក្នុង​យ៉ាអួ៊រ​មាន​ផ្ទុក​Probiotic ដែល​ល្អ​សម្រាប់​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ។ ២. អាហារ​សម្បូរ​ជាតិ​អាស៊ីដ ពពួក​ផ្លែ​ក្រូច ឬ​ប៉េង​បោះ ជា​អាហារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់ ងាយ​ធ្វើ​ឲ្យ​ពោះ​យើង​ឈឺ និង​ចាល់​អាស៊ីដ​ក្រពះ ពិសេស​បើ​យើង​មាន​សញ្ញា​នៃ​ជំងឺ​រលាក​ពោះវៀន។ អាហារ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ដូច​ជា​ក្រហាយ​ទ្រូង និង​ចង្អោរ​ជាដើម។ ៣. កាហ្វេអ៊ីន និង​ជាតិ​អាល់កុល ជាតិ​កាហ្វេអ៊ីន និង​ជាតិ​អាល់កុល អាច​បង្កើន​កម្រិត​អាស៊ីដ​នៅ​ក្នុង​ក្រពះ បណ្ដាល​ឲ្យ​យើង​ចង្អោរ​ឡើង។ ជាតិ​កាហ្វេអ៊ីន អាច​ធ្វើ​ឲ្យ​បញ្ហា​រាករូស​កាន់​តែ​ធ្ងន់ធ្ងរ ហេតុ​នេះ​គ្នា​យើង​គួរ​កាត់​បន្ថយ ឬ​បើ​អាច ចៀសវាង​ភេសជ្ជៈ​ទាំង​ពីរ​មុខ​នេះ​បាន​ច្រើន​កាន់​តែ​ល្អ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤. អាហារ​បំពង ចំពោះ​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង​ប្រេង និយាយ​រួម​ទៅ​​ធ្វើ​ឲ្យ​ក្រពះ​យើង​ពិបាក​រំលាយ ជា​ហេតុ​យើង​គួរ​កាត់​បន្ថយ​អាហារ​បំពង​ពេល​ក្រពះ​ពោះវៀន​មិន​ស្រួល ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ក្រពះ​ពោះវៀន​បាន​សម្រាក​ខ្លះ […]


ជំងឺរាក

រាករូស​​​ក្រោយ​ផឹក​គ្រឿង​ស្រវឹង​បណ្ដាល​មក​ពី​អ្វី​? ការពារ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ផឹក​គ្រឿង​ស្រវឹង​​​អាច​​បង្ក​ឲ្យ​មាន​​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​រាងកាយ​របស់​យើង​។​ ​ពិត​ណាស់​ ផល​ប៉ះពាល់​ទាំង​នេះ​អាច​មាន​លក្ខណៈ​​ខុស​ៗ​គ្នា​​ ដែល​មាន​ដូចជា​ការ​​ពិបាក​ក្នុង​ការ​ទប់​លំនឹង​ រហូត​ដល់​ខ្សោយ​ក្រពះ​ពោះវៀន​ ។​ ​ជាតិ​អាកុល​​ងាយ​ស្រួល​ស្រូប​​ចូល​​ទៅ​ក្នុង​ជាលិកា​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​។​ អាការៈ​រាក​រូស​​ក្រោយ​ផឹក​គ្រឿងស្រវឹង​អាច​ជា​លទ្ធផល​អវិជ្ជមាន​មួយ​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​ ហើយ​វា​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ជា​ច្រើន​ទៀត​ផង​ដែរ​។ មូលហេតុ​អ្វី​បាន​ជា​​រាក​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​? ប្រសិនបើ​យើង​បាន​ញ៉ាំ​អាហារ​ទ្រាប់​ពោះ​នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ អត្រា​នៃ​ការ​ស្រូប​យក​គ្រឿង​ស្រវឹង​​​មាន​​ភាព​យឺតយ៉ាវ។​ ដូច្នេះ​ហើយ​ ទើប​គ្នា​យើង​ដែល​មិន​ញាំអាហារ​ទ្រាប់ពោះ ​មាន​អារម្មណ៍ថា​​​​​​​ប៉ះពាល់​​​គ្រឿង​ស្រវឹង​លឿន​​​នៅ​ពេល​ពោះ​ទទេ​។ ជាក់​ស្ដែង​ ជាតិ​អាកុល​រំខាន​ដល់​សមត្ថភាព​​របស់​ពោះវៀន​ធំ​ក្នុង​ការ​ស្រូប​យក​ទឹក​ ដែល​ជា​លទ្ធផល​ វា​ធ្វើ​ឲ្យ​លាមក​​​ក្លាយ​ទៅ​ជា​សំបោរ​រាវ​។ អេតាណុល​ ជា​ប្រភេទ​ជាតិ​អាកុល​ទូទៅ​ដែល​យើង​ផឹក​ ដែល​អាច​ធ្វើ​ឲ្យ​រលាក​​បំពង់​ក្រពះ​ពោះវៀន​។​ ​ការ​ក្រហាយ​ និង​ការ​រលាក​ កើត​ឡើង​បណ្ដាល​មក​ពី​សមត្ថភាព​នៃ​​​​ជាតិ​អាកុល​ក្នុង​ការ​ផលិត​អាស៊ីដ​ក្រពះ​ច្រើន​។​ ​ស្រាបៀ​ និង​ស្រា​ក្រហម​​ច្រើន​តែ​មាន​ផល​ប៉ះពាល់​នេះ​ ដែល​បណ្ដាល​ឲ្យ​យើង​រាករូស​។ ​​​​អ្នក​ងាយ​រាក​រូស​ នៅ​ពេល​ផឹក​គ្រឿង​ស្រវឹង​ ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ ជំងឺ​ Crohn’s (ជំងឺរលាកពោះវៀនធំមួយប្រភេទ) ​ជំងឺ​ក្រពះ​ពោះវៀន​ផ្សេង​ទៀត​ អាលែកហ្ស៊ី​នឹង​អាហារ​មួយ​ចំនួន​ ទម្លាប់​ផឹក​ស្រា​ជា​ប្រចាំ​ ឬ​ផឹក​ស្រា​ច្រើន​ជ្រុល​ អាច​បង្កើន​លទ្ធភាព​នៃ​ជំងឺ​រាករូស​ ​ញ៉ាំ​អាហារ​ច្រើន​ពេក​ នៅ​ពេល​ផឹក​ស្រា​ អាច​បណ្ដាល​ឲ្យ​រាក​បាន​ ពីព្រោះ​​រាងកាយ​របស់​យើង​មិន​អាច​ធ្វើ​ការ​រំលាយ​អាហារ​បាន​ត្រឹមត្រូវ​​ ​ការ​ព្យាបាល​​អាការៈ​រាករូស​ ក្រោយ​ផឹក​គ្រឿង​ស្រវឹង​ ប្រសិនបើ​យើង​ប្រឈម​នឹង​អាការៈ​រាករូស​នេះ​ ​​គប្បី​ញ៉ាំ​អាហារ​ដែល​ងាយ​រំលាយ​ដូចជា​ បាយ​ ចេក​ និង​នំប៉័ង​អាំង​ ប្រើប្រាស់​ថ្នាំ​បំបាត់​រាករូស​ ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ជៀសវាង​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឲ្យ​រោគ​សញ្ញា​កាន់​តែ​ធ្ងន់ធ្ងរ​ ដូចជា​កាហ្វេអ៊ីន​ អាហារ​ដែល​ផលិត​ពី​ទឹក​ដោះ​គោ​ ឬ​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ ជាតិ​ខ្លាញ់​ច្រើន​ និង​ហឹរ​ខ្លាំង​។ បញ្ចៀស​អាការៈ​រាករូស​​​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​ ​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ញ៉ាំ​អាហារ​តុល្យភាព​ មុន​ផឹក​គ្រឿង​ស្រវឹង​ដើម្បី​ពន្យឺត​​ការ​ស្រូប​យក​​ជាតិ​អាកុល​​ទៅ​​ក្នុង​រាងកាយ​ ផឹក​ទឹក​​ផ្លាស់​គ្នា​ ខណៈ​ពេល​ផឹក​គ្រឿង​ស្រវឹង​ ដើម្បី​រក្សា​​តុល្យភាព​នៃ​ជាតិ​ទឹក​ក្នុង​រាងកាយ​ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រាករូស​។


ជំងឺរាក

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​

ការផឹកគ្រឿងស្រវឹង​ច្រើន មិន​ល្អសម្រាប់​សុខភាព​នោះទេ ដោយ​វាបង្ក​បញ្ហា​សុខភាព​ជាច្រើន​មុខ។ ក្នុង​នោះ រាក ជាបញ្ហា​មួយ ដែល​កើតឡើង​ភ្លាមៗ ក្រោយ​ផឹកគ្រឿងស្រវឹង ដោយ​អ្នកខ្លះ ផឹក​ហើយ ក៏រាក តែ​ខ្លះទៀត អត់​នោះទេ។ តើដោយសារ​ហេតុអ្វី? នៅពេល​យើង​ផឹក​គ្រឿងស្រវឹង វាចូល​ទៅក្នុង​ក្រពះ​របស់​យើង។ បើ​ក្នុង​ក្រពះ​មាន​អាហារ គ្រឿង​ស្រវឹង និង​អាហារ នឹង​ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម​តាមរយៈ​កោសិកា នៅ​ក្នុង​ជញ្ជាំង​ក្រពះ។ ក្នុង​ករណីនេះ វាបណ្ដាល​ឲ្យ​ការរំលាយ​អាហារ មានល្បឿន​យឺត។ ប៉ុន្ដែ​ប្រសិន​បើ​យើង​មិនបាន​ញ៉ាំអាហារ គ្រឿងស្រវឹង​នឹង​បន្ដចូល​ដល់​ក្នុង​ពោះវៀនតូច យ៉ាងលឿន។ ខណៈ​បរិមាណ​គ្រឿងស្រវឹង​ភាគច្រើន ត្រូវស្រូប​ទៅ​ក្នុង​សរសៃឈាម បរិមាណ​គ្រឿង​ស្រវឹង​នៅសល់ ត្រូវ​ចូលទៅ​ក្នុង​ទឹកនោម និង​លាមក។ ពេល​គ្រឿងស្រវឹង​ចូល​ក្នុង​លាមក សាច់ដុំ​ពោះវៀនធំ ធ្វើ​ចលនា ដើម្បី​បញ្ចេញ​លាមក​ចោល។ នេះដោយសារ​គ្រឿងស្រវឹង ពន្លឿន​ល្បឿន​បញ្ចេញចោល ហើយ​មិន​អនុញ្ញាត​ឲ្យ​ពោះវៀនធំ ស្រូប​យក​ទឹក​ដូចធម្មតា​នោះទេ ទើបបណ្ដាល​ឲ្យ​លាមក បញ្ចេញ​មកលឿន និង​រាកដោយ​មាន​ទឹក​ជាច្រើន។ បើតាម​អ្នក​វិទ្យាសាស្ត្រ រកឃើញ​ថា ការ​ផឹក​បរិមាណ​គ្រឿងស្រវឹង​តិច បង្កើនល្បឿន​នៃ​ការ​រំលាយអាហារ និង​បណ្ដាល​ឲ្យ​រាក។ ចំណែក​ការផឹក​គ្រឿងស្រវឹង​ច្រើន អាច​ពន្យារ​ការរំលាយ​អាហារ និង​បណ្ដាល​ឲ្យ​ទល់លាមក។ ជាមួយគ្នា​នេះ គ្រឿងស្រវឹង អាច​បណ្ដាល​ឲ្យ​រលាក​ប្រព័ន្ធ​រំលាយអាហារ ជាពិសេស​ពពួក​ស្រា ដែល​សម្លាប់​បាក់តេរី​ល្អ នៅក្នុង​ពោះវៀន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


ជំងឺរាក

ទំនាក់ទំនងរវាង Probiotics និង​អាការៈរាករូសដោយសារថ្នាំផ្សះ

អាការៈរាករូស គ្នា​យើង​សុទ្ធតែ​ធ្លាប់​ជួប​ប្រទះ គ្រាន់​តែ​កើត​ឡើង​អាស្រ័យ​លើ​ករណី​ផ្សេងៗ​ពីគ្នា ដូច​ជាពុល​អាហារ ឆ្លង​មេរោគ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ពិសេស​ថ្នាំ​ផ្សះ​តែម្តង។ ការ​ដោះ​ស្រាយ​បញ្ហា​រាករូស ក៏​អាស្រ័យមូលហេតុ​បង្ក បើ​គ្នា​យើង​រាក​ដោយ​សារ​ប្រើ​ថ្នាំ​ផ្សះ “Hello គ្រូពេទ្យ” នឹង​ណែនាំ​វិធី​ដោះ​ស្រាយ​បញ្ហារាកនេះ ដោយ​ប្រើ​សារធាតុប្រូបាយអូទិក (Probiotics) ឲ្យ​បាន​ដឹង​ទាំង​អស់គ្នា។ ១- អ្វី​ទៅ​ជាអា​ការៈរាក​ដោយសារ​ថ្នាំផ្សះ? អាការៈ​រាក​ដោយ​សារ​ថ្នាំផ្សះ (Antibiotic) កើត​ឡើង​ដោយ​សារ​ភាព​អតុល្យភាព​បាក់តេរី​ក្នុង​ក្រពះ​ពោះ​វៀន ក៏​ជា​ផលរំខាន​ដែល​កើត​មាន​ជា​ញឹកញាប់ នៅ​ពេល​យើង​ប្រើ​ថ្នាំ​ផ្សះ ដោយ​​អាការៈមាន​ដូច​ជា មិន​សូវ​ស្រួល​ក្នុង​ពោះ លាមក​រាវ ​​ជ្រាយៗ បន្ទោបង់​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។ ២- អ្វី​ទៅ​ជា​ Probiotics? Probiotic ​ជា​ពពួក​បាក់តេរី និង​ផ្សិត “ល្អ” ជួយ​ការពារ​ និងជំរុញមុខងារ​ប្រព័ន្ធ​រំលាយ​អាហារ។ យើង​គ្រប់​គ្នា សុទ្ធ​តែ​​មាន​ប្រូបាយអូទិក​ក្នុង​ក្រពះ​ពោះវៀន គ្រាន់​តែ​តិច​ ឬច្រើន អាស្រ័យ​ទៅ​តាម​សុខភាព​ និង​បុគ្គលិក​លក្ខណៈ​យើង​ម្នាក់ៗ។ ពេល​ដែល​ក្រពះ​ខ្វះ​សារធាតុ Probiotics ​នឹង​បណ្តាលពិបាក​រំលាយ​អាហារ​ ​ថយ​ចុះ​ការ​ស្រូប​សារធាតុ​ចិញ្ចឹម ដែលកត្តា​​ទាំង​អស់​នេះ​ នឹង​ធ្វើឲ្យ​​សុខភាព​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត​ចុះ​ខ្សោយ។ ដោយ​សារ​គុណសម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់ នាំ​ឲ្យសារធាតុ Probiotics ​ត្រូវ​បាន​បន្ថែម​ក្នុង​អាហារ​ជាច្រើន និង​បង្កើត​ជា​អាហារ​បំប៉ន​ទៀត​ផង។ ប្រភេទពេញ​និយម ​រួមមាន Lactobacillus (មាន​នៅ​ក្នុង​ពោះវៀន​តូច​ស​យើង) និង Bifidobacterium (មាន​នៅ​ក្នុង​ពោះវៀន​ធំ​)។ អត្ថបទ​ពាក់ព័ន្ធ៖ ម៉ាក់ប៉ាត្រូវដឹង! នេះវីតាមីនសំខាន់ៗបំផុត ក្មេង​ត្រូវការ ខានមិនបាន ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន ៣- ការ​ប្រើ​ Probiotics បង្ការអាការៈរាកលើ​ក្មេងៗ​ដោយសារ​ថ្នាំ​ផ្សះ? ក្នុង​ករណី​ជា​ច្រើន អាការៈ​រាក​ដោយ​សារ​ថ្នាំ​ផ្សះ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បញ្ហា​សុខភាព​កម្រិត​ស្រាល​ មិន​ចាំបាច់​ព្យាបាល​ឡើយ ដោយ​សារ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ​ក្នុង​រយៈ​ពេល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ