backup og meta

ក្រោយជាពីជំងឺរាក អាហារណាខ្លះគួរញ៉ាំ និង​មិនគួរញ៉ាំ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 24, 2023

    ក្រោយជាពីជំងឺរាក អាហារណាខ្លះគួរញ៉ាំ និង​មិនគួរញ៉ាំ?

    អ្នកទើបតែធូរស្រាលពីជំងឺរាក មិនថាជាប្រភេទរាកស្រួចស្រាល់ឬរ៉ាំរៃនោះទេ សុខភាពប្រព័ន្ធរំលាយអាហារបស់គាត់ក៏មិនសូវរឹងមាំភ្លាមៗនោះដែរ។ ការរាករូស គឺជាអាការៈមួយបង្កឲ្យអ្នកជំងឺ​ប្រឈមការថយចុះជាតិទឹក និងអស់កម្លាំង។ ដូច្នេះការជ្រើសរើសរបបអាហារញ៉ាំក៏ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។

    អ្នកទើបតែជាសះស្បើយពីជំងឺរាក រឿងដែលសំខាន់បំំផុតនោះគឺការជ្រើសរើសអាហារញ៉ាំត្រឹមត្រូវ ពោលប្រភេទអាហារ​ដែលងាយស្រួលរំលាយ និងមានជាតិសរសៃដូចជា ផ្លែចេក ផ្លែប៉ោម នំប៉័ង បាយ ត្រី សាច់ បន្លែដែលចម្អិនបានល្អ។

    អាហារទាំងនេះ អាចជួយ​សម្រួល​​​​ដល់ប្រព័ន្ធរំលាយអាហារឆាប់ដំណើរការល្អឡើងវិញ។ ផ្លែប៉ោមជាប្រភេទផ្លែឈើដែលមានជាតិសរសៃ ងាយស្រួលរំលាយ និង មានមុខងារជួយបំពេញជាតិទឹកក្នុងរាងកាយ។ ម្យ៉ាងវិញទៀតអ្នកមានបញ្ហារាក ក្រោយជាសះស្បើយត្រូវទទួលទានរបបអាហារដែលចម្អិនបានល្អ ពិសេសប្រភេទអាហារដែលមានជាតិសរសៃនេះឯង។

    ប្រភេទអាហារត្រូវជៀសវាង

    អ្នកមានបញ្ហារាករូសមិនថា ក្នុងអំឡុងពេលរាក ឬទើបជាសះស្បើយនោះទេ ត្រូវជៀសវាងប្រភេទអាហារដូចជា ប្រភេទអាហារហឹរ អាហារ ខ្លាញ់ ទឹកដូង ផលិតផលទឹកដោះគោ អាហារឆៅ ប្រភេទបន្លែស្រស់ គ្រឿងស្រ​វឹង ជាតិកាហ្វេអ៊ីន និងប្រភេទអាហារមានជាតិហ្គាសដែលអាចបណ្ដាលឲ្យមានអាការៈភើ ហើមពោះជាដើម។ ក្នុងករណីមន្ទិលសង្ស័យខ្លះអ្នកជំងឺអាចពិភាក្សាជាមួយគ្រូពេទ្យ ជៀសវាងការញ៉ាំអាហារខុសបង្កបញ្ហាដល់សុខភាពម្ដងទៀត។

    របបអាហារ

    ហេតុអ្វីអ្នកទើបជាសះស្បើយពីការរាករូសមិនអាចញ៉ាំហឹរបាន?

    អាហារហឹរមិនមែនជាមូលហេតុបង្កបញ្ហានោះទេ ប៉ុន្ដែក្នុងករណីដែលអ្នកជំងឺទើបតែជាសះស្បើយ​ពីការរាករូស សុខភាពប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំស្រួលបួលនោះដែរ។ អ្វីដែលសំខាន់នោះអ្នកត្រូវញ៉ាំអា​ហារ​ណា​ដែលងាយស្រួលក្នុងការរំលាយ និងមិនបង្កការរលាក។ តួយ៉ាងការរាករូសខ្លះអាចបណ្ដាលមកពីបញ្ហាសុខភាពប្រព័ន្ធរំលាយអាហារមានជំងឺរលាករ៉ាំរៃ ដូច្នេះអាហារដែលចាំបាច់បំផុតត្រូវតបគឺអាហារហឹរតែម្ដង។

    អាហារហឹរអាចបណ្ដាលឲ្យសុខភាពប្រព័ន្ធរំលាយអាហារប្រឈមនឹងអាការៈក្ដៅ ក្រហាយ ដែល​អ្នកមានជំងឺរលាកក្រពះ ពោះវៀនរ៉ាំរៃ គឺមិនអាចញ៉ាំបាននោះទេ ព្រោះវាអាចបង្កឲ្យអ្នកជំងឺមានអាការៈចុក ក្រហាយពោះ​ និងជួបបញ្ហារាកនេះឯង។ ក្រៅពីនោះនៅមានប្រភេទអាហារខ្លាញ់ ក៏មិនត្រូវញ៉ាំផងដែរ។

    អត្ថបទគួរអាន៖

     ហេតុអ្វីអ្នកមានអាការៈរាករូសមិនគួរផឹកទឹកដូង?

    ទឹកដូងត្រូវបានគេស្គាស់ជាទូទៅហើយថាជាឱសថជួយបំពេញជាតិទឹកបានល្អ នៅពេលរាងកាយរបស់យើងខ្វះជាតិទឹកយើងអាចផឹកទឹកដូងជាប្រចាំបាន មិនត្រឹមតែប៉ុណ្ណោះក៏អាចជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានរហ័ស។ ប៉ុន្ដែសម្រាប់អ្នកមានអាការៈរាករូសវិញ គឺមិនដូច្នោះទេ ថ្វីត្បិតរាងកាយអ្នកជំងឺប្រឈមនឹងការខ្វះជាតិទឹកក៏ពិតមែន ប៉ុន្ដែ​មិនអាចផឹកទឹកដូងបានឡើយ។

    ទឹកដូងគឺជាឱសថបន្ទន់លាមកបែបធម្មជាតិមានមុខងារអាចជួយរំញោចដល់ពោះវៀនតូច និងពោះវៀនធំឲ្យធ្វើការបានរហ័ស និងជាឱសថសម្រាប់អ្នកមានបញ្ហាទល់លាមក ប៉ុន្ដែមិនសម្រាប់អ្នកមានអា​ការៈរាករូសនោះទេ។ ក្នុងករណីនេះវានឹងធ្វើឲ្យអ្នកជំងឺកាន់តែរាករូសខ្លាំងជាងមុនថែមទៀត បើ​សិន​ជា​ផឹក​ទឹក​ដូង​ច្រើន​។ ដូច្នេះទោះបីជាទឹក​ដូងមានសារធាតុជួយបំពេញជាតិសម្រាប់រាងកាយពិតមែន​ ប៉ុន្ដែមិនមែនជាតម្រូវការរាងកាយនៅពេលរាកនោះទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម